​ខាងក្រោម​នេះ​គឺជា​ហេតុផល​ជាក់ស្តែង​មួយចំនួន​ដែល​ត្រូវ​ផ្អាក​ការ​រួមភេទ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​៖

  • កង្វះ​ការ​ដេក ឬ​ដេក​មិន​ទៀងទាត់​ច្រើន​តែ​ប៉ះពាល់​ដល់​ដល់​ចំណង់​ផ្លូវភេទ​របស់​ដៃគូ​រទាំង​ពីរ​នាក់​។ រឿងនេះ​អាច​បណ្តាលអោយមាន​បញ្ហា​ដែល​ទាក់ទង​នឹង​ផ្លូវភេទ​យ៉ាងធ្ងន់ធ្ងរ អាច​ជា​បាញ់​ទឹកកាម​លឿន​ពេក ឬ​មនុស្ស​ប្រុស​ដេកលក់​តែម្តង​។ ស្ត្រី​ក៏​មាន​ការ​ត្អូញត្អែរ​ទៅលើ​ការ​ក្រ​នឹង​ទទួលបាន​ចំនុចកំពូល​នៅពេល​រួមភេទ ដែល​ជា​ហេតុនាំអោយ​មិន​អាច​ទទួលបាន​ភាពស្រណុកសុខស្រួល​ឡើយ​។ បញ្ហា​ដែល​កើតមាន​យ៉ាង​ញឹកញាប់​បំផុត​ដែល​កើតមាន​ចំពោះ​ដៃគូ​រទាំង​ពីរ​នាក់​គឺ អស់កម្លាំង​ពេក ឬ​ត្រូវការ​ដេក​នៅ​ពេលយប់​, មិន​មាន​អារម្មណ៍ល្អ ឬ​មាន​អារម្មណ៍​ចង់​ក្អួត​ក្នុង​ពេល​ធ្វើកា​របរ​បោស​អង្អែល​មុន​ពេល​រួមភេទ​, ឆាប់​ខឹង និង​ទម្លាប់​ដេក​មិន​បាន​ទៀងទាត់​ដោយសារតែ​សម្ពាធ​ការងារ​។​
  • ​ទោះ​បី​ជា​មនុស្ស​ទាំង​ពីរ​នាក់​រួម​ភេទ​ដោយ​ការ​ដេក​មិន​ទៀងទាត់​ក៏ដោយ ក៏​ការ​ដែល​ងងុយដេក​ជា​ញឹកញាប់​នៅតែ​ជា​ហេតុផល​សម្រាប់​ការផ្អាក​ការ​រួមភេទ​ដដែល​ទេ​។
  • ​ហេតុផល​មួយ​ផ្សេងៗ​ទៀត​សម្រាប់​ការផ្អាក​ការ​រួមភេទ​គឺ​មាន​វត្តមាន​របស់​កូន​។ ស្ថិត​ក្នុង​ដំណាក់កាល​ដែល​មាន​កូនខ្ចី ឬ ទើបតែនឹង​ចេះ​ដើរ​តេសតាស់ នោះ​ពួកគេ​តែងតែ​ទាមទារ​អោយមាន​ការយកចិត្តទុកដាក់ និង​ពេលវេលា​បន្ថែម​ពី​ឪពុក​ម្តាយ​របស់​គេ​។ រឿង​នេះ​ច្រើនតែ​ធ្វើអោយ​អ្នក​ទាំង​ពីរ​គិត​ម្តងទៀត​អំពី​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​ក្នុង​ជីវិត និង​ការ​ចែកចាយ​ពេលវេលា​របស់​ពួកគេ​ទៅតាម​តម្រូវការ​លូតលាស់​របស់​កូន​។ ហើយ​វា​ច្រើនតែ​ធ្វើ​អោយ​ដៃគូរ​ទាំងពីរ​មាន​បញ្ហា​ទៅ​លើ​ពេលវេលា​នៃ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​ពេល​ពួកគេ​អាច​រីករាយ​ក្នុង​ឆ្នាំ​នៃ​ជីវិត​អាច​រួមភេទ​យ៉ាង​ល្អ​បំផុត​បាន​។ ដូច្នេះហើយ ចូរ​គិត​ម្តង​ទៀត​ទៅ​លើ​អទិភាព​ដែល​អាច​ធ្វើ​បាន​ក្រោយពី​រៀបការ​រួច ហើយ​កូន​ច្រើន​តែ​ធ្វើ​អោយ​ពួកគេ​មាន​បញ្ហា​អ្វីខ្លះ​។​
  • ស្ត្រី​ដែល​ស្ថិតក្នុង​សភាព​មាន​ផ្តៃពោះ​ច្រើន​តែ​ផ្តល់​ជា​ដំបូន្មាន​អោយ​ផ្អាក​ការ​រួមភេទ​រហូទដល់​កើតកូន​សិន​។ ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​ច្រើន​តែ​បង្កើន​ការ​ប្រឈម​នឹង​ការ​រលូត ឬ​កូន​ស្លាប់​ក្នុង​ពោះ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង