ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

បុគ្គលដែលកើតក្នុងឆ្នាំជូត មានខួរក្បាលឆ្លាត ថែមទាំងរស់រវើក។ ប៉ុន្តែក្នុងពេលវ័យក្មេង មានជីវភាពដែលមិនសូវល្អឡើយ។ ជាពិសេស ឧបសគ្គដែលគែជួប គឺអាចនិយាយបានថាច្រើនជាងអ្នកដទៃ។ លុះដល់ពេលដែលគេចាស់ទៅ ទើបមានលុយហូរចូលមកច្រើន។

ឆ្នាំរកា

មនុស្សដែលកើតក្នុងឆ្នាំរកា ក្នុងពេលវ័យក្មេង មិនសូវរស់នៅបានសុខស្រួលទេ ព្រោះគេកើតក្នុងគ្រួសារមិនសូវមាន។ ប៉ុន្តែបុគ្គលដែលកើតក្នុងឆ្នាំនេះ មានចិត្តមួយដែលតស៊ូ ប្រឹងប្រែងជានិច្ច ដោយមានស្មារតីដែលមិនបោះបង់ចោលងាយៗទេ។ ជាហេតុដែលធ្វើឲ្យគេអាចមានលុយក្នុងពេលចាស់ទៅ។

ឆ្នាំមមែ

អ្នកដែលកើតក្នុងឆ្នាំមមែ ក្នុងពេលវ័យក្មេង តែងជួបនឹងទុកលំបាកច្រើន មិនសូវមានជីវភាពល្អរស់នៅនោះទេ។ ប៉ុន្តែនៅពេលដែលដល់វ័យចាស់ អ្នកនឹងអាចមានទ្រព្យមកដល់ជិតខ្លួនច្រើន ដោយធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងល្អតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង