នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់, ខ្លួនប្រាណរបស់អ្នកទាំងមូលអាចទទួលរងបញ្ហា ដែលរួមមានបេះដូងផងដែរ។
Women’s Heart Foundation បានពន្យល់ពីរបៀបនៃការរំខានដំណេកអាចប៉ះពាល់ដល់សុខភាពបេះដូងដែលរួមមានៈ
- បង្កើនស្រេ្តស
- បង្កើនការឃ្លានដែលនាំអោយឡើងទម្ងន់
- បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលអាចជាលទ្ធផលនៃការគេងមិនដកដង្ហើម
- បង្កើនហានិភ័យនៃជំងឺបេះដូង ដែលអាចជាលទ្ធផលនៃការគេងមិនដកដង្ហើម
- ឡើងសម្ពាធឈាម, ចង្វាក់បេះដូងញាប់ និងមិនប្រក្រតី៕