Join with Health.com.kh on Telegram

មានអ្នកម្តាយមួយចំនួនតែងតែពរកូនឲ្យគេងលើដៃ ព្រោះនៅពេលដែលដាក់គេចុះឲ្យគេងលើគ្រែ ខ្លាចកូនដឹងខ្លួន។ ប៉ុន្តែ តើអ្នកដឹងទេថា នៅពែលដែលអ្នកពរគេគេងលើដៃ នឹងអាចនាំគ្រោះថ្នាក់ដល់គេបាន។ តើកូននឹងជួបនឹងបញ្ហាអ្វីខ្លះ ក្រោយពេលដែលអ្នកតែងពរគេគេងទៅ?

នៅពេលដែលអ្នកពរកូនគេង នោះកូននឹងគេងមិនស្ងប់ឡើយ ថែមទាំងមិនអាចគេងបានស្រួលឡើយ ព្រោះអ្នកពរគេក្នុងដៃជាប់ ដោយកម្រើកមិនបានទេ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ដំណេកគេជាខ្លាំង ដោយរយៈពេលនៃការគេង នឹងប្តូរមកជាខ្លីជាងមុន ព្រោះការគេងលើដៃ មិនស្រួលដូចជាគេងលើគ្រែឡើយ។ ជាពិសេស នៅពេលដែលអ្នកតែងតែពរគេគេងលើដៃ កូននឹងចាប់ផ្តើមសាងទម្លាប់អាក្រក់នេះ ដោយនៅពេលដែលអ្នកមិនពរលើដៃ គេនឹងមិនព្រមគេងឡើយ។ ក្រៅពីរក្សាទម្លាប់អាក្រក់មួយនេះ វានឹងអាចប៉ះពាល់ដល់ការលូតលាស់របស់កូន ដោយធ្វើឲ្យសុខភាពគេមិនរឹងមាំឡើយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់គេទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នឹងធ្វើឲ្យអ្នកម្តាយនឿយហត់ខ្លាំង គ្មានស្មារតីគ្រប់គ្រាន់ក្នុងការមើលថែទាំកូននោះទេ។ ដូចនេះ មិនថាអ្នកស្រឡាញ់កូនប៉ុណ្ណាទេ អ្នកមិនគួរទម្លាប់ពរគេឲ្យគេងលើដៃឡើយ ដោយគួរតែឲ្យគេគេងបែបធម្មតា ទើបអាចការពារសុខភាពរបស់កូនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង