ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីមួយទៀតក្នុងការធ្វើឲ្យអ្នកម្តាយមានរាងស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវបរិភោគប្រៃពេកក្រោយពេលសម្រាលកូន៤អាទិត្យឡើយ ហើយមិនត្រូវបរិភោគទឹកស៊ីអៀវ  ទឹកខ្មេះឬទឹកប៉េងប៉ោះជាដើម ព្រោះវាសុទ្ធតែជារបស់ដែលអាចបំផ្លាញសម្រស់អ្នកបាន។
  2. អ្នកមិនត្រូវញ៉ាំទឹកច្រើនពេកក្រោយពេលកើតបាន១អាទិត្យឡើយ ព្រោះអ្នកត្រូវការបញ្ចេញជាតិទឹកមកក្រៅដើម្បីឲ្យអ្នកអាចស្រកទម្ងន់បាន។
  3. អ្នកមិនត្រូវបរិភោគរបស់ប៉ូវពេកក្រោយពេលកើតបានមួយអាទិត្យទេ ព្រោះអ្នកត្រូវការបញ្ចេញជាតិពុលឲ្យអស់សិនទើបប៉ូវក្រោយ ទើបអាចមានរាងដែលស្អាត និងសុខភាពដែលល្អ។
  4. អ្នកមិនត្រូវបរិភោគអាហារដែលខ្លាញ់ពេកទេ ដោយគួរតែបរិភោគបន្លែច្រើន ទើបល្អចំពោះរាងកាយអ្នក និងធ្វើឲ្យអ្នកឆាប់ស្គមបាន។ ដូចនេះអ្នកម្តាយទាំងអស់គួរតែធ្វើតាមវិធីខាងលើដើម្បីរក្សារាងដ៏ស្អាតរបស់អ្នក។ប៉ុន្តែអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងអនុវត្ត៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)