ធម្មតា មនុស្សយើងម្នាក់ៗ តែងតែជួបជានិច្ចនូវបញ្ហាមួយចំនួនដោយមិនអាចគេចផុត ឡើយ គ្រាន់តែតិច ឬ ច្រើនប៉ុណ្ណោះ។ កាលបើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង អោយបានល្អ នោះអារម្មណ៍អវិជ្ជមាន ទាំងនេះ នឹងអាចបំផ្លាញដល់ ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្តអ្នកបានក្នុងពេលតំណាលគ្នា ។

ដើម្បីជួយដោះស្រាយនូវបញ្ហានេះ យើងសូមបង្ហាញនូវវិធី ទាំង១០ យ៉ាង ដែលអាចជួយអោយអ្នក ឆាប់មានអារម្មណ៍ស្រស់ថ្លាវិញបាន ៖
១. សម្លឹងពិភពលោកក្នុងផ្លូវល្អ ពេលអ្នកមានគំនិតដែលធ្វើឲ្យក្រៀមក្រំដូចជា “ខ្ញុំមិនចេះធ្វើលំហាត់នេះឡើយ” ចូរគិតសារជាថ្មីថា “បើខ្ញុំមានជំនួយដ៏ត្រឹមត្រូវ ខ្ញុំប្រាកដជាអាចធ្វើបាន” រួចទៅរកគ្រូពិសេស ឬមិត្តភក្តិជួយបង្រៀនបន្ថែម ។
២-សរសេរកំណត់ហេតុ ។ អ្នកអាចស្វែងរក សៀវភៅមួយក្បាល សម្រាប់ទុកសរសេរមុនពេលចូលគេងរាល់យប់ ប៉ុន្តែ ចៀសវាងការសរសេរ នូវរឿងដែលមិនល្អ។ តាមការស្រាវជ្រាវបង្ហាញថា អ្នកដែលមានគំនិតចង់សម្លាប់ខ្លួនឯង នឹងមានអារម្មណ៍ប្រសើរឡើង បន្ទាប់ពីចាប់ផ្តើមកត់ត្រារឿងល្អៗបានពីរសប្តាហ៍ ។
៣-ចំណាយពេលនៅជាមួយមនុស្សដែលធ្វើឲ្យអ្នកសើចសប្បាយបានដោយភាព សុខសាន្ត។
៤-យកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួនឯង ក្នុងពេលនីមួយៗ។ ឧទាហរណ៍ បើអ្នកមានអារម្មណ៍ល្អបំផុតនាពេលព្រឹកមានន័យថា ពេលព្រឹកគឺជាពេលចាត់ការចំពោះការងារតានតឹង ឬស្មុគស្មាញ។ បើពេលរសៀលអ្នកអស់កម្លាំង ចូរទុកពេលវេលានោះ ធ្វើកិច្ចការដែលមិនត្រូវប្រើថាមពលខាងអារម្មណ៍ច្រើនដូចជា អានសៀវភៅ ឬនៅជាមួយមិត្តភក្តិ។ កុំធ្វើអ្វីដែលតានតឹងពេលអ្នកហត់នឿយ។
៥-ការហាត់ប្រាណ ជួយឲ្យរាងកាយ និងចិត្តរឹងមាំ គ្រាន់តែហាត់ប្រាណមួយថ្ងៃ២០ នាទី ក៏អាចធ្វើឲ្យអារម្មណ៍ស្ងប់ និងមានសេចក្តីសុខបាន។ ការហាត់ប្រាណជួយបង្កើនការផលិតអ័រម៉ូនអង់ដូហ្វីន(Endorphin) ដែលជាសារធាតុធ្វើឲ្យកើតអារម្មណ៍ល្អ និងមានសេចក្តីសុខ ។
៦-សង្កេតពីអារម្មណ៍របស់ខ្លួននៅពេលផ្សេងៗប្រចាំខែ ព្រោះស្រី្តមួយចំនួនរកឃើញថា ពេលដែលខ្លួនមានអារម្មណ៍មិនល្អពាក់ព័ន្ធជាមួយវដ្តរដូវ ។
៧-ចេះថ្លឹងថ្លែងវែកញែកនូវបញ្ហាគ្រប់ជំពូក។
៨-ស្តាប់ភ្លេង ព្រោះការស្រាវជ្រាវរកឃើញថា ចង្វាក់របស់ចម្រៀង ជួយរៀបគំនិត និងអារម្មណ៍ និងជួយកាត់បន្ថយភាពតានតឹងរប់សសាច់ដុំ ។
៩-ទូរសព្ទទៅរកមិត្តភក្តិ ការសុំជំនួយធ្វើឲ្យអ្នកមានអារម្មណ៍ជិតស្និទ្ធជាមួយអ្នកដទៃ និងកាត់បន្ថយនូវអារម្មណ៍ឯកា ហើយការឱបក្រសោបជួយឲ្យរាងកាយ បញ្ចេញអ័រម៉ូន ដែលធ្វើឲ្យមានអារម្មណ៍ល្អ ដែលអាចជួយទប់ទល់ជាមួយអារម្មណ៍តានតឹងបាន ។
១០-ចូរស្ថិតក្នុងចំណោមមនស្សដែលមានសេចក្តីសុខ ព្រោះវានឹងធ្វើឲ្យអ្នក អាចចែករំលែកនូវអារម្មណ៍ទាំងនោះជាមួយពួកគេបានផងដែរ៕