ការញាំផ្លែឈើស្រស់ៗ និង ទឹកផ្លែឈើកិន គឺមានអត្ថប្រយោជន៍ដូចគ្នា។ ខាងក្រោមនេះ គឺជាគុណសម្បត្តិទាំង ១៥យ៉ាង ដែលអ្នកនឹងទទួលបាន ពីការទទួលទានទឹកទំពាំងបាយជូរ ៖

១. សារជាតិ Flavonoids ដែលបានរកឃើញនៅក្នុងទឹកទំពាំងបាយជូរ គឺអាចបង្កើននូវកម្រិតកូឡេស្តេរ៉ូលល្អ ( HDL ) ។វាអាចជួយការពារ ការកកស្ទះ នៅក្នុងសសៃអាទែ និង ជួយអោយបេះដូងនៅមានសុខភាពល្អបាន។
២. សារជាតិ Resveratrol ដែលបានរកឃើញ នៅក្នុងទឹកទំពាំងបាយជូរ អាចការពារ ការកកើតនូវដុំសាច់ នៅក្នុងរាងកាយ។ ដូច្នេះ គឺវាអាចបង្ការបាននូវ ជំងឺមហារីក។ សារធាតុពណ៌ស្វាយ ដែលមាននៅក្នុងទឹក ទំពាំងបាយជូរ គឺអាចការពារបាន នូវជំងឺមហារីកសុដន់។
៣. ការផឹកទឹកទំពាំងបាយជូរនេះ អាចធ្វើអោយកម្រិតអាស៊ីតនីទ្រិច នៅក្នុងរាងកាយកើនឡើង ដែលវានឹងជួយដល់ ការកាត់បន្ថយនូវ ការកើនឡើងនៃកំណកឈាម នៅក្នុងសសៃឈាមបាន។ ហើយបញ្ហានេះ ក៏អាចកាត់បន្ថយនូវ ឱកាសនៃការកើតមាននូវ ជំងឺគាំងបេះដូងបានដែរ។
៤.ការផឹកទឹកទំពាំងជូរជារៀងរាល់ថ្ងៃ អាចជួយបន្ទាបសម្ពាធឈាមរបស់អ្នកបាន។
៥. វាមានសមាសធាតុប្រឆាំងនឹងភាពចាស់ ហើយវាក៏ជួយផងដែរ ក្នុងការសម្រកទម្ងន់។




៦. សមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងទឹកទំពាំងបាំងបាយជូរ អាចជួយជុសជុល កោសិកាដែលត្រូវបានបំផ្លាញ និង ការពារផងដែរនូវ ការបំផ្លាញផ្សេងៗទៀតដែលអាចកើតមាននាថ្ងៃក្រោយ។
៧. ជួយអោយអាការៈក្អក និង ការកើនឡើងនៃជាតិអាស៊ីត ស្ថិតនៅឆ្ងាយពីអ្នកបាន។
៨. ការផឹកទឹកទំពាំងបាយជូរ នៅក្នុងពេលព្រឹក ដោយមិនដាក់ស្ករ ជួយព្យាបាលអាការៈឈឺក្បាល ប្រកាំងបានយ៉ាងប្រសើរ។
៩. ទឹកទំពាំងបាយជូរ ជួយព្យាបាលភាពមិនប្រក្រតីដែល កើតមានចំពោះគ្រាប់ឈាម និង ជាអ្នកបន្សុទ្ធឈាមមួយដ៏ល្អ។ វាជួយបញ្ចេញជាតិពុល និង សមាសធាតុអាក្រក់ ចេញពីក្នុងរាងកាយ។
១០. វាជួយព្យាបាលបញ្ហា ទល់លាមក ដោយវាដើរតួនាទីជាថ្នាំបញ្ចុះលាមកដ៏ល្អមួយបានផងដែរ។
១១.ទឹកទំពាំងបាយជូរពណ៌ក្រហម មានសមាសធាតុប្រឆាំងនឹងពពួកបាក់តេរី និង វីរុសខ្ពស់ ។ ដូច្នេះ វាអាចសង្គ្រោះអ្នក ពីការចម្លងមេរោគផ្សេងៗបាន។
១២. វាត្រូវបានគេជឿថា វាអាចមានប្រសិទ្ធិភាពបានយ៉ាងល្អ ក្នុងការព្យាបាលជំងឺហឺត ។
១៣. សមាសធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងទឹកទំពាំងបាយជូរ អាចជួយការពារភាពចាស់ជរា ដែលទាក់ទងនឹងបញ្ហាមួយចំនួន ដូចជាជំងឺ អាល់ហ្សៃមឺរជាដើម ( Alzheimer’s disease) ។
១៤. ទឹកទំពាំងបាយជូរពណ៌ស្វាយ ជួយក្នុងការប្រឆាំងនឹង ជំងឺក្រិនសសៃឈាម។
១៥. សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងទឹកទំពាំងបាយជូរនេះ ក៏អាចជួយជម្រុញ ដល់ប្រព័ន្ធភាពសាំ អោយរឹងមាំបានផងដែរ៕