ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​គុណសម្បត្តិ​ជាច្រើន​របស់​សណ្តែកដី ជាពិសេស​គឺ​ការ​ញ៉ាំ​សណ្តែកដី​បន្តិចបន្តួច​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល ដែល​ជួយ​ដល់​សុខភាព​បេះដូង​ហើយ​ថែម​ទាំង​អាច​ជួយ​ក្នុងការ​សម្រក​ទម្ងន់​ទៀតផង​។

ដោយសារ​តែ​សណ្តែកដី​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូច្នេះ​អ្នក​គួរ​ទទួល​ទាន​តែ​ប្រហែល​ពី ២៨ ទៅ ៥៦​ក្រាម បាន​ហើយ​ក្នុង​មួយ​ថ្ងៃ​។ សណ្តែកដី​សាក​សម​នឹង​ប្រើ​ជាមួយនឹង​អាហារ​ដែល​មាន​កូលេ​ស្តេ​រ៉ុល​និង​saturated fat ទាប​ព្រោះ​វា​គ្មាន​កូលេ​ស្តេ​រ៉ុល​និង​សម្បូរ​ទៅដោយ​monounsaturated និង​polyunsaturated fat​។ បន្ថែម​ពីលើ​នេះ​ទៀត​សណ្តែកដី​ក៏​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​សរសៃ​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ណែនាំ​ពី​របប​អាហារ​សណ្តែកដី​ដែល​អ្នក​គួរ​ទទួល​ទាន​ដើម្បី​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​៖

១. ចូរ​យក​របប​អាហារ​ដែល​មាន​saturated fat និង​កូលេ​ស្តេ​រ៉ុល​ទាប​ធ្វើ​ជារ​បប​អាហារ​គោល​សម្រាប់​ទទួល​ទាន​ជាមួយ​នឹង​របប​អាហារ​សណ្តែកដី​ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​និង​បង្កើន​សារធាតុចិញ្ចឹ​ម​ទូទៅ​។​
២. ចូរ​ដាក់​កំណត់​ថា​ត្រូវ​ញ៉ាំ​ឲ្យបាន​ពី ២៨ ទៅ ៥៦​ក្រាម ក្នុង​មួយ​ថ្ងៃ​ឲ្យបាន​យ៉ាងហោច​ណាស់ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ការបន្ថែម​សណ្តែកដី​ឬ​ប៊ឺរ​សណ្តែកដី​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
៣. យក​សណ្តែកដី​ដែល​គ្មាន​ជាតិ​ប្រៃ​ធ្វើជា​អាហារសម្រន់​ក្នុង​រវាង​ចន្លោះ​ម៉ោង​បាយ​របស់​អ្នក ដោយ​ដាក់​ក្នុង​ថង់​កំណត់​មួយ​ដើម្បី​ជៀសវាង​ការ​ញ៉ាំ​លើស​កម្រិត​និង​រក្សា​ការ​ញ៉ាំ​ឲ្យបាន​គ្រប់​កម្រិត​ក្នុង​មួយ​ថ្ងៃ​។​
៤. ចូរ​ប្រើ​ប្រេង​ផលិត​ពី​សណ្តែកដី​ជំនួស​នឹង​ប្រេង​ផ្សេងទៀត​សម្រាប់​ប្រើ​ក្នុងការ​ចម្អិន​អាហារ ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​saturated fat និង​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​។​
៥. ចូរ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​គ្រប់​គ្រង់​កូលេ​ស្តេ​រ៉ុល​នៃ​របប​អាហា​ររបស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង