ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីលាភដែលឆ្នាំទាំងឡាយខាងលើអាចទទួលបានក្នុងរយៈពេលបន្តទៅនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
ពេលដែលចូលដល់ឆ្នាំក្រោយភ្លាម មុខរបរអ្នកនឹងអាចរីកចម្រើនខ្លាំង ដោយមានអ្នកជួយច្រើន ធ្វើឲ្យអ្នកមិនសូវជួបនឹងឧបសគ្គឡើយ។ ជាពិសេស មុខរបរអ្នកនឹងអាចកាន់តែធ្វើកាន់តែធំ ដោយធ្វើឲ្យអ្នកទទួលបានចំណូលយ៉ាងខ្ពស់តែម្តង។
ឆ្នាំវក
ឆ្នាំក្រោយនេះ ជាឆ្នាំដែលអ្នកអាចឡើងឋានៈ និងបុណ្យស័ក្តិបាន ដោយធ្វើឲ្យអ្នកមិនរស់នៅលំបាកទៀតឡើយ ព្រោះចំណូលចាប់ផ្តើមប្រែជាខ្ពស់វិញ ដោយធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងមានសុភមង្គល។
ឆ្នាំខាល
ឆ្នាំក្រោយនេះ មិនថាអ្នកចង់បានអីទេ សុទ្ធតែអាចកាន់បានទាំងអស់។ ជាពិសេស ចាប់ពីខែមួយទៅ អ្នកនឹងអាចលាចាកពីជីវភាពលំបាក ដោយវិលទៅរកជីវភាពដែលល្អ ហើយសុខស្រួលទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)