វាត្រូវបានគេណែនាំថា អ្នកគួរធ្វើការទទួលទានសារជាតិប្រូតេអ៊ីន អោយបានយ៉ាងហោចណាស់ ៥០ក្រាម ក្នុងមួយថ្ងៃ។ ប៉ុន្តែវាជាការចាំបាច់ ដែលអ្នកត្រូវប្រាកដថា អ្នកបានបរិភោគនូវអាហារ ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ពេញលេញរបស់វា។
អ្នកអាចធ្វើការ ពិនិត្យនូវបញ្ជីនៃប្រភេទអាហារដែលសំបូរទៅដោយ សារជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវគំនិតដ៏ល្អ ក្នុងការ រួមបញ្ចូលជាតិប្រូតេអ៊ីន ទៅក្នុងរបបអាហាររបស់អ្នក។
ប្រភេទអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីន ក្នុងបរិមាណខ្ពស់ គឺមានសារៈប្រយោជន៍ក្នុងការ រក្សាខ្លួនអ្នក អោយមានថាមពល និង ធ្វើអោយមុខងាររបស់ រាងកាយអ្នកមានដំណើរការបានល្អ។ ភាគ ច្រើនប្រភពនៃសារជាតិប្រូតេអ៊ីន គឺមានមកពីសត្វមានដូចជា ទឹកដោះគោ, ស៊ុត និង សាច់។ តែទោះជា យ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការជ្រើសរើសបរិភោគតែបន្លែ និង ផ្លែឈើ នោះអ្នកអាចបរិភោគ នូវ សណ្តែកខៀវមួយពែងកន្លះ ។
វាក៏មានសារៈសំខាន់ ក្នុងការពិនិត្យនូវជាតិខ្លាញ់,សូដ្យូម និង អាហារដែលមានជាតិស្ករ ហើយវាក៏ចាំ បាច់ ផងដែរ ក្នុងការពិនិត្យនូវ ប្រភេទអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីន ។ ប្រភេទអាហារដែលមានផ្ទុក ជាតិប្រូតេអ៊ីន គឺអាចជួយធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីទទួលទានអាហាររួច, មានថាមពល ពេញមួយថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផងដែរ ទៅដល់សាច់ដុំ, ការរីកធំធាត់ និង សុខមាលភាពទាំងស្រុងរបស់រាងកាយ។ ខាងក្រោមនេះ គឺជាបញ្ជីនៃប្រភេទអាហារដែលសំបូរ ទៅដោយសារជាតិប្រូតេអ៊ីន និង វិធីងាយៗដែលអាចទទួលបានវាពីអាហារ ដែលអ្នកត្រូវទទួលទាន។
• សណ្តែកខៀវៈ ដូចដែលបានលើកឡើងមកពីខាងលើនេះ គឺថាសណ្តែកខៀវមួយពែងកន្លះ មាន ផ្ទុកនូវសារជាតិប្រូតេអ៊ីន ស្មើរនឹងបន្ទះសាច់ចៀន ៣អូស។ សណ្តែកខៀវ គឺមានតម្លៃថោក និង ងាយក្នុងការទទួលទានជាមួយនឹងអាហារផ្សេងៗទៀត។
• ស៊ុតៈ ស៊ុតមួយគ្រាប់ មានផ្ទុកជាតិប្រូតេអ៊ីន ៦ក្រាម។ ស៊ុតក៏មានផ្ទុកផងដែរនូវ សារជាតិវីតាមីន និង សារជាតិរ៉ែសំខាន់ៗ ជាច្រើនទៀត ហើយពួកវាទាំងអស់នេះ គឺសុទ្ធតែជា essentialamino acids ។
• ផលិតផលដែលធ្វើពីជាតិទឹកដោះគោៈ ទឹកដោះគោ, ហ្វ្រូម៉ាស់ និង ទឹកយ៉ាអួ គឺសុទ្ធតែជាប្រភេទ អាហារដែលសំបូរទៅដោយសារជាតិប្រូតេអ៊ីន។ ទឹកដោះគោមានផ្ទុក សារជាតិប្រូតេអ៊ីន ប្រហែលជា ៦,៣ក្រាម នៃជាតិប្រូតេអ៊ីនដ៏ខ្ពស់។ ផលិតផលដែលធ្វើពីជាតិទឹកដោះគោ ទាំងនេះ ក៏មានផ្ទុកផងដែរនូវ សារជាតិកាល់ស្យូម ដែលវាពិតជាផ្តល់ផលប្រយោជន៍ អោយឆ្អឹង និង ធ្មេញ រឹងមាំបានផងដែរ។
• អាហារសមុទ្រៈ ការបរិភោគនូវអាហារសមុទ្រ គឺជាវិធីដ៏អស្ចារ្យមួយ ក្នុងការទទួលបាន នូវ សុខភាពល្អ និង សារជាតិប្រូតេអ៊ីន ក្នុងកម្រិតដ៏ខ្ពស់។ ប្រភេទត្រីដូចជា សាល់ម៉ុង មានផ្ទុកនូវ សារជាតិ Omega- 3 Fatty Acids ដែលវាផ្តល់អត្ថប្រយោជន៍ជាខ្លាំងចំពោះ បេះដូង និង ខួរក្បាល។
• សាច់បសុបក្សីៈ ប្រភេទសាច់ស ដែលគ្មានខ្លាញ់ មានដូចជាសាច់មាន់ធម្មតា ឬ មាន់ទួគី ( ដោយមិនមានស្បែក) គឺជាប្រភេទអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងមានខ្លាញ់ទាប។ មិនថា នំសាំងវិច ដែលមានដាក់នូវសាច់មាន់ធម្មតា ឬ សាច់មាន់ទួគី គឺអាចជាអាហារដ៏ប្រសើរ ក្នុងពេល ថ្ងៃត្រង់ ដែលអាចអោយអ្នកមានអារម្មណ៍ថា ឆ្អែតបានពេញមួយថ្ងៃបាន។
• សណ្តែកសៀងៈ វាគឺជាប្រភពដ៏ប្រសើរនៃ ពពួកប្រូតេអ៊ីន សម្រាប់អ្នកដែលបរិភោគ តែបន្លែ និង ផ្លែឈើ។ ការសិក្សាអង្កេតស្រាវជ្រាវ បានបង្ហាញថា ការទទួលទាននូវសារជាតិប្រូតេអ៊ីន ២៥ក្រាម នៃសណ្តែកសៀង គឺអាចកាត់បន្ថយនូវ ឱកាសគ្រោះថ្នាក់ប្រឈមនឹងជំងឺ បេះដូង។
• សាច់គោៈ សាច់គោមួយដុំ ដែលគ្មានខ្លាញ់ គឺជាប្រភពដ៏ប្រសើរ នៃប្រូតេអ៊ីនដែលមានកម្រិតខ្ពស់ ។ សាច់គោ មានផ្ទុកនូវចំនួន ២៥ក្រាមនៃ សារជាតិប្រូតេអ៊ីន និង មានផងដែរនូវ ជាតិស័ង្កសី, ដែក និង វីតាមីន B12 ។
ចូរប្រាកដថា អ្នកអាចរកទិញបាននូវ ប្រភេទនៃជម្រើសអាហារ ដែលស្រស់ៗ និង ផ្តល់ផលល្អចំពោះ សុខភាព ដើម្បីបញ្ជាក់បានថា អ្នកអាចទទួលបាននូវអត្ថប្រយោជន៍ពេញលេញនៃសារជាតិប្រូតេអ៊ីន ក្នុង កម្រិតដ៏ខ្ពស់មួយ។ ប្រសិនបើអ្នកបានបរិភោគនូវអាហារ ដែលមានផ្ទុកនូវសារជាតិប្រូតេអ៊ីនបន្តិច នោះអ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាននៅក្នុងពេលថ្ងៃ និង មិនសូវមានចំណង់ញុំាច្រើនជ្រុល ឬ ចង់ទទួល ទានអាហារសម្រន់ច្រើននោះទេ។ អ្នកក៏នឹងសម្គាល់ឃើញផងដែរថា កម្រិតនៃថាមពលរបស់អ្នក មានការកើនឡើង ប្រសិនបើអ្នកបានហាត់ប្រាណផងដែរ នោះអ្នកនឹងមានថាមពល និង សាច់ដុំ រឹងមាំ ជាងមុន៕