​ភាព​ភ្លេចភ្លាំង អាច​ជា​ភាព​កង្វល់​មួយ ដែល​អ្នក​ត្រូវ​ប្រឈម​ជាមួយ វា​មិនមែន​កើតឡើង​ចំពោះ​តែ​អ្នក ម្នាក់​នោះ​ទេ វា​ថែមទាំង​អាច​ជះ​ឥទ្ធិពល​ដល់ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​ផង​ដែរ​។

ដូច្នេះ ប្រសិនបើ អ្នក​ប្រាថ្នា​ចង់អោយ កម្លាំង​នៃ​ការចងចាំ​របស់​អ្នក បាន​ល្អប្រសើរ​ឡើងវិញ នោះ​អ្នក អាច​សាកល្បង​នូវ វិធី​ព្យាបាល​ងាយៗ​ដោយ​ខ្លួនឯង​ទាំងនេះ ដែល​វា​ត្រូវ​បាន​គេ​អះអាង​តាម​ផ្នែក​ចិត្តវិជ្ជា​ថា វា​អាច​នឹង ជម្រុញ​នូវ ភាព​ចងចាំ​របស់​អ្នក អោយ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។​

១. មិន​ត្រូវ​ជៀសវាង​នូវ​ការ​ហាត់ប្រាណ និង ការ​គេង​អោយបាន​គ្រប់គ្រាន់​នោះ​ទេ​

វា​ជា​ការចាំបាច់​បំផុត ដែល​អ្នក​ត្រូវ​តែ​គេង​អោយបាន​គ្រប់គ្រាន់ និង ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា ផងដែរ សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ ជា​ប្រចាំ​ថ្ងៃ​។ វិធី​នេះ អាចជួយ ក្នុង​ការចិញ្ចឹម និង ធ្វើអោយ​ខួរក្បាល​របស់ អ្នក​មាន​ភាព​រីកលូតលាស់​បានល្អ ដោយ​ត្រូវ​រួមផ្សំ​ផងដែរ នូវ ការ​ទទួលទាន​នូវ របប​អាហារ​ដ៏​ត្រឹមត្រូវ និង ការប្រកាន់​ភ្ជាប់​នូវ​ទម្លាប់​ផ្សេងៗ​ទាំងឡាយ​ទៀត ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​។

ការ​មិន​បាន ចូល​គេង ទាល់តែ​សោះ​អាច​នឹង​បំផ្លាញ​ដល់ ដំណើរការ​របស់​ខួរក្បាល​អ្នក​។ វា អាច​ប៉ះពាល់​ផងដែរ ដល់ ដំណើរការ​របស់​រាង​កាយ​។ ដូច្នេះ ដំណាក់កាល​ដំបូង ក្នុង​ការពង្រឹង​នូវ​ការចងចាំ នោះ​គឺ​អ្នក​ត្រូវ​ចេះ ថែរក្សា​សុខភាព​ខួរក្បាល​របស់​អ្នក​។ ខួរក្បាល​របស់​អ្នក ត្រូវការ ការ​សម្រាក​អោយបាន​គ្រប់គ្រាន់ ហើយ វា​អាច​ធ្វើបាន ដោយ​ការ​ទទួលទានដំណេក អោយបាន​គ្រប់គ្រាន់​នៅក្នុង​ពេល​យប់  និង អនុវត្ត​ផង​ដែរ នូវ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់ ។​

២. ស្វែងរក​ពេលវេលា សម្រាប់​មិត្តភក្តិ និង ភាព​កំសាន្ត​រីករាយ​

តើ​កត្តា​អ្វី ដែល​នឹង​លេចឡើង​នៅ​ក្នុង​ចិត្ត​អ្នក នៅពេលដែល​គេ​និយាយ​អំពី​វិធី ក្នុង​ការបង្កើន​នូវ​ការ ចងចាំ​? តើ​វា​ជា​សកម្មភាព ដែល​ចាំបាច់​ត្រូវ​ចំណាយ នូវ​ការយកចិត្តទុកដាក់​ដ៏​ម៉ត់ ដូចជា ការ​លេងអុក ឬ ល្បែង​តម្រៀប​ពាក្យ​ឬ ? ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ជីវិត​ដែល​ពោរពេញ​ទៅដោយ ភាព​រីករាយ និង សុភមង្គល គឺ​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​មួយ​។

មនុស្ស គឺជា សត្វ​នៅក្នុង​សង្គម មួយ ហើយ​ដូច្នេះ​ហើយ ការសិក្សា​បាន​អះអាង​ទៀត​ផង​ដែរ​ថា ការប្រាស្រ័យ​ទាក់ទង និង ធ្វើខ្លួន​អោយ ចុះចូល​នឹង​សង្គម គឺ​អាច​នឹង​បង្កើន​នូវ សកម្មភាព​ខួរក្បាល ដែល​នឹង​នាំ វា​ទៅរ​កលំ​ហាត់ប្រាណ និង ការវិវត្តន៍​របស់ ខួរក្បាល​បាន ។​

៣. ត្រូវ​ស្ថិត នៅ​អោយ​ឆ្ងាយ​ពី​ស្ត្រេ​ស​

បញ្ហា​នៃ​ស្ត្រេ​ស គឺ​តែងតែ​ជា​សត្រូវ​ដ៏​អាក្រក់​មួយ របស់​ខួរក្បាល​។ ការបង្កើន​នូវ​កម្រិត​នៃ​ស្ត្រេ​ស អាច បណ្តាល​អោយ មាន​ផល​ខូចខាត ចំពោះ​កោសិកា​ខួរក្បាល និង រួម​ផងដែរ នូវ​ការបំផ្លាញ​ដល់ hippocampus ដែល​វា​ជា​ផ្នែក​មួយ របស់​ខួរក្បាល ដែល​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ ការកកើត​នូវ​ការចង ចាំ​ថ្មីៗ និង ការ​រំលឹក​ឡើងវិញ​បាន​ផង​ដែរ នូវ​ការចងចាំ ក្នុង​អតីតកាល​។

វិធី​មួយ ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការបំផ្លាញ នូវ​ស្ត្រេ​ស នោះ​គឺ​ការ តាំង​សមាធិ​។  វិធីសាស្ត្រ​នេះ ត្រូវបានគេទទួលស្គាល់​ថា វា​អាច ធ្វើអោយ​ស្ថានភាព​ផ្សេង​ទៀត​ប្រសើរ​ឡើង​វិញ​បាន​ផង​ដែរ មានដូចជា បញ្ហា​ធ្លាក់​ទឹកចិត្ត​,​ការឈឺចាប់​រុំ​ា​រ៉ៃ , ជំងឺ​ទឹកនោម​ផ្អែម និង ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម ។ ការ​តាំងសមាធិ ក្នុង​ជួយ​ផងដែរ ក្នុងការ ធ្វើអោយ ភាព​ឆ្នៃប្រឌិត​, ការប្រមូលផ្តុំ​អារម្មណ៍ និង ជំនាញ​នៃ​ការសិក្សា​មាន​ភាពល្អប្រសើរ​ឡើង​វិញ​បាន ។​

៤.​ការលេង​ល្បែង​កំសាន្ត​ចំពោះ​ខួរក្បាល​

ដើម្បី​ធ្វើអោយ​ការចងចាំ​របស់​អ្នក មាន​ភាពល្អប្រសើរ​ឡើង​បាន នោះ​អ្នក​ត្រូវ​ធ្វើ​ការអភិវឌ្ឍន៍ ខួរក្បាល របស់​អ្នក​។ ល្បែង​កំសាន្ត​ចំពោះ​ខួរក្បាល អាច​ជួយ​បង្វឹក​ដល់​ខួរក្បាល​របស់​អ្នក ដោយ​ការ ខិតខំ​បញ្ចេញ សម្តត្ថភាព​របស់​វា អោយអស់​ពី​លទ្ធភាព និង ធ្វើអោយ​វា​ចេះ​វិភាគ​បញ្ហា​ផ្សេងៗ បាន​យ៉ាង​ល្អ​។ វា​មាន​នូវ ល្បែង​កំសាន្ត​ជាច្រើន​ប្រភេទ ដែល​ត្រូវ​បាន​តាក់តែង​ជាពិសេស ក្នុង​ការជួយ​ធ្វើអោយ កម្លាំង​ថាមពល នៃ​ការចងចាំ​របស់​អ្នក​ល្អប្រសើរ​បាន​ជាង​មុន​។ ហើយ​វា​ក៏​មាន​រូ​ម​ផងដែរ នូវ​ប្រភេទ​ល្បែង​កំសាន្ត ដែល ជួយ​ធ្វើអោយ​ការ​ផ្ចង់ស្មារតី​, ការយកចិត្ត​ទុក និង ស្ថានភាព​ផ្នែក​ផ្លូវចិត្ត​ផ្សេង​ទៀត​របស់​អ្នក មានការ អភិវឌ្ឍន៍​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង