ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអាការៈដែលអ្នកអាចប្រទះបើអ្នកញ៉ាំបាយរួចភ្លាម ហើយញ៉ាំបាយភ្លាម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលអ្នកញ៉ាំបាយរូច អ្នកមិនគួរពិសារទឹកច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងក្រពះ និងប្រព័ន្ធរំលាយអាហារឡើយ។
  2. បើអ្នកញ៉ាំទឹកច្រើនក្រោយពិសារបាយរួច នឹងធ្វើឲ្យសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកចេញក្រៅអស់តាមរយៈទឹកនោះ។ ជាហេតុដែលធ្វើឲ្យរាងកាយអ្នកមិនអាចស្រួបបានសារធាតុចិញ្ចឹមឡើយ។
  3. ប្រសិនជាអ្នកញ៉ាំទឹកក្រោយបរិភោគបាយរួច ដោយញ៉ាំទឹកច្រើន នឹងធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារណាស់ ដោយធ្វើឲ្យអ្នកតែងតែត្អើកបាន។
  4. បើអ្នកញ៉ាំទឹកភ្លាមក្រោយបាយ នឹងធ្វើឲ្យមេរោគងាយចូលក្នុងក្រពះ និងពោះវៀនអ្នកណាស់ ដោយគ្មានអ្វីអាចការពារបានឡើយ។ ជាហេតុដែលធ្វើឲ្យក្រពះ និងពោះវៀនអ្នកងាយប្រឈមមុខនឹងជំងឺខ្លាំងណាស់ ជាពិសេស រលាកតែម្តង។ ដូចនេះ ក្រោយបាយរួចចំនួនមួយម៉ោងទើបអ្នកអាចញ៉ាំទឹកបាន នោះវានឹងជួយជម្រះក្រពះ និងពោះវៀនអ្នកបានយ៉ាងល្អ៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង