អ្វី​ដែល​អ្នក​បរិភោគ គឺ​មាន​ផលប៉ះពាល់​ដល់​ការ​ទទួលទានដំណេក​

ប្រសិនបើ​អ្នក​អាច​ជ្រើសរើស​យក អាហារ​ត្រឹមត្រូវ​ដែល​អាច​ជួយ​អោយ​អ្នកទទួលបាន​ដំណេក​យ៉ាង ស្កប់ស្កល់ តើ​អ្នក​នឹង​មិន​ត្រូវការ​វា​ទេ​រឺ​?

ហើយ​ប្រសិនបើ​អ្នក​ដឹងថា ប្រភេទ​អាហារ​ណាមួយ​ដែល​អាច​បង្អាក់​អ្នក    ពី​ការ​ដេក​​លង់លក់ តើ​អ្នក​នឹង​មិន​ជៀសវាង​ពួក​វា​ទេ​រឺ​? ឥលូវ​នេះ គឺជា​ឱកាស​ដែល​អ្នក​អាច សិក្សា​ពី​ប្រភេទ​អាហារ​ដែល​អ្នក​​គួរ​ទទួល​ទាន និង ថា​តើ​អ្នក​ត្រូវ​រៀបចំ​ខ្លួន​បែបណា ដើម្បី​ទទួលបាន​នូវ​ការ​ទទួលទានដំណេក​បាន​យ៉ាង​ត្រឹមត្រូវ​។​

​ស្វែងរក​អាហារ​ដែល​សំបូរ​ដោយ​សារជាតិ ទ្រី​ប​តូ​ផាន ( Tryptophan )

ពួកយើង​ធ្លាប់បាន​ស្តាប់លឺ ហើយ​ថា​ទឹកដោះគោក្តៅ​ឧ​ណ្ឌៗ គឺ​មាន​វេទមន្ត​ពិសេស​ដែល​អាច​បញ្ជូន​អ្នក​ទៅ​កាន់​​សួន​សុបិន្ត ។ តើ​អ្នកដឹង​ទេ ថា​ហេតុអ្វី​បាន​វា​ជា​ការពិត​នោះ ? អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ មាន​ផ្ទុក​សារជាតិ​​ទ្រី​ប​តូ​ផាន ដែល​វា​ជា​សារជាតិ​មួយ​ដែល​ជួយ​ជំរុញ​អោយ​អ្នក​គេង​លក់ ។​ប្រភេទ​អាហារ​ផ្សេងទៀត ដែល​មាន​ផ្ទុក​ជាតិ​ទ្រី​ប​តូ​ផាន​នេះ ក្នុង​កំរិត​ខ្ពស់​មាន​ដូចជា សណ្តែកដី និង គ្រាប់​ធញ្ញជាតិ​,​ចេក , ទឹកឃ្មុំ និង ស៊ុត ។​

​បណ្តោយ​ចំ​នង់​របស់​អ្នក​សំរាប់​អាហារសម្រន់​

អាហារ​ដែល​សំបូរ​ដោយសារ​ជាតិ​កាបូ​អ៊ី​ដ្រាត អាច​បំពេញ​បន្ថែម​អោយ​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ ដោយ​​វា​ធ្វើ​ការបង្កើន​នូវ​កំរិត​នៃ​ទ្រី​ប​តូ​ផាន​នៅក្នុង​ឈាម ដែល​ជំរុញ​អោយ​មាន​ការ​គេង​លក់ ។ ដូច្នេះ អាហារសម្រន់​ពេល​យប់​ជ្រៅ​មួយចំនួន​ដែល​អាច​អោយ​អ្នក គេ​ង​បាន​លក់​ស្រួល​រួមមាន​ដូចជា គ្រាប់​ធញ្ញជាតិ​មួយ​កូន​ចាន​,​ទឹក​ដោះ​​គោ​, យ៉ា​អួ (​ទឹកដោះគោ​ជូរ​) និង នំ​ស្រួយ ឬ នំ​បុ័ង និង ហ្វ្រូ​ម៉ាស ។

​បរិភោគ​អាហារសម្រន់​មុនពេល​ចូល​គេង​

ប្រសិនបើ​អ្នក មាន​ភាពលំបាក​ជាមួយនឹង​ការ​គេង​មិន​លក់​អាហារ​បន្តិចបន្តួច​នៅ​ក្នុង​ក្រពះ​អ្នក​អាច​នឹង​ជួយ​អោយ​​អ្នក​ងងុយគេង​បាន​។ ប៉ុន្តែ​សូម​កុំ​ប្រើ​វិធីសាស្ត្រ​នេះ ជា​ការចាប់ផ្តើម​នៃ​ការ​ទទួលទាន​អាហារ​ច្រើន​ជ្រុល​។ រក្សា​អាហារសម្រន់​នេះ ក្នុង​បរិមាណ​តិចតួច​។ អាហារ​ក្នុង​បរិមាណ​ច្រើន នឹង​ធ្វើអោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​​អ្នកធ្វើការ​ធ្ងន់ និង​ធ្វើអោយ​អ្នក​មិន​មាន​ផា​សុក និង មិន​អាច​គេង​បាន​លក់​ស្រួល ។​

​បឈ្ឈប់​ការទទួលទាន​ហែម​ប៊័​រហ្គ័រ និង អាហារ​ដែល​បំពង ឬ​ចៀន​

ថ្វី​បើ​អ្នកត្រូវការ​ហេតុផល​ផ្សេង​ទៀត ដើម្បី​ជៀសវាង​នឹង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ការស្រាវជ្រាវ​បង្ហាញថា​​មនុស្ស​ដែល​ជារឿយៗ បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ គឺ​មិន​ត្រឹមតែ​មាន​ការកើនឡើង​ទំងន់​នោះទេ​​ពួកគេ​ក៏​នឹង ទទួល​នូវ​បទពិសោធន៍​នៃ​ការ​ឆាឆៅ​បង្អាក់​ដល់​វដ្ត​នៃ​ដំណេក​របស់​ពួកគេ​ផង​ដែរ ។​អាហារ​ក្នុង​បរិមាណ​​ដ៏​ច្រើន នឹង​ធ្វើអោយ​ការរំលាយ​អាហារ​កាន់តែ​មាន​ភាព​ស​កម្ម​ឡើង ដែល​វា​អាច​នាំអោយ​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​នៅ​
​ពេលយប់ ។​

​ប្រយ័ត្ន​ចំពោះ​ការ​លាក់​បំពួន​របស់​ជាតិ​កាហ្វេ​អ៊ី​ន​

វា​គ្មាន​អ្វី​គួរអោយ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ថា​កាហ្វេ​ពេល​ល្ងាច​មួយ​ពែ​ង អាច​នឹង​រំខាន​ដំណេក​របស់​អ្នក ។ ទោះបីជា ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កំរិត​មធ្យម ក៏​អាច​នាំអោយ​មាន​ភាព​រំខាន​ដល់​ដំណេក​ផងដែរ​។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ពីប្រ​ភព​អាហារ​មួយចំនួន ដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូចជា ស៊ុក​កូឡា​, ទឹកក្រូច​កូកាកូឡា​,​តែ និង កាហ្វេ​ដែល​មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះ ។ ដើម្បី​ទទួលបាន​នូវ​ដំណេក​ដ៏​ល្អ​ប្រសើរ​ជាង​នេះ   ចូរ​កាត់ផ្តាច់​រាល់​គ្រប់​ជាតិ​កាហ្វេ​អ៊ី​ន​ទាំងឡាយ​ពី​អាហារ​របស់​អ្នក ក្នុង​រយៈពេល ៤ ទៅ ៦ ម៉ោង​មុន​ពេល​ចូល​គេង​។​

​ឱសថ​មួយចំនួន​អាច​នឹង​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ី​ន​

ឱសថ​មួយចំនួន​ដែល​អ្នក​អាច​ប្រើ​បាន ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា និង ឱសថ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់​, ថ្នាំ​គ្រាប់​បញ្ចុះ​ទំងន់ , ថ្នាំ​បញ្ចុះ​ទឹកនោម និង ថ្នាំ​ត្រជាក់​មួយចំនួន​ក៏​អាច​មាន ផ្ទុក​សារជាតិ កាហ្វេ​អ៊ី​ន​ផងដែរ​។ ឱសថ​ទាំងនេះ និង ឱសថ​មួយចំនួន​ផ្សេង​ទៀត​អាចមាន​ជាតិ កាហ្វេ​អ៊ី​ន​ក្នុង បរិមាណ​ច្រើន ឬ​ថែមទាំង​អាច​មាន​ច្រើន​ជាង​កាហ្វេ​មួយ​ពែង​ទៀតផង​។   សូម​ពិនិត្យ​ផ្លាក​សញ្ញា​នៃ​ឱសថ​ដែល មិន​មាន​វេជ្ជបញ្ជា ឬ​ក្រដាស់​ពត៌មាន​ទាក់ទង​នឹង​ឱសថ​ដែលមាន​វេជ្ជបញ្ជា  ដើម្បី​រកអោយឃើញ​ថា​តើ ឱសថ​របស់ អ្នក នេះ​អាច​បង្អាក់​ដល់​ការ​គេង និង ធ្វើអោយ​អ្នក​គេង​មិន​លក់​ឬទេ​។​

​ផ្អាក​ការ​ទទួលទាន​សុរា​មុនពេល​ចូល​គេង​

សុរា​អាចជួយ​អោយ​អ្នក​លង់លក់​បាន​យ៉ាង​លឿន ប៉ុន្តែ​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ដឹងខ្លួន​ញឹកញាប់​នៅពេល​យប់​ទទួលទានដំណេក​មិនសូវ​បាន​លង់លក់​, ឈឺក្បាល​, បែកញើស​នៅពេល​យប់ និង មាន​សុបិន្ត​អាក្រក់​។ ប្រសិនបើ​​អ្នកធ្វើការ​ទទួលទាន​សុរា​នាពេល​ល្ងាច ចូរ​ទទួលទាន​ទឹក​មួយ​កែវ​អោយមាន​តុល្យភាព​នឹង សុរា​របស់​អ្នក ដើម្បី​​បង្អន់​ឥទ្ធិពល​របស់​វា​។ ដើម្បី​ទទួលបាន​នូវ​ដំណេក​អោយបាន​លង់លក់​ស្រួល គឺ​អ្នក​ត្រូវ​ជៀសវាង​ការ​ទទួលទាន​សុ​​រា​អោយបាន ៤ ទៅ ៦ ម៉ោង​មុន​ពេល​ចូល​គេង ។​

​សូម​ប្រយ័ត្ន​ចំពោះ​អាហារ​ក្នុង​បរិមាណ​ច្រើន និង មាន​ជាតិ​ហិល​ខ្លាំង​

ការ​ទំ​រេ​ក​ខ្លួន​ជាមួយ​នឹង​អាហារ​ពេញ​ក្នុង​ពោះ អាច​ធ្វើអោយ​អ្នក​មិន​មាន​ផា​សុកភាព ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​​អាហារ​របស់​អ្នក​ត្រូវ​ធ្វើការ​យឺត នៅ​ពេល​អ្នក​គេង​។ វា​ក៏​អាច​ធ្វើអោយ​អ្នក​មាន​អាកា​រះ​ក្រហាយ​ទ្រូង ដូចជា​អាហារ​​ដែល​មាន​ជាតិ​ហិល​ផងដែរ​។ ចូរ​ប្រាកដថា អ្នកនឹង​បញ្ចប់​ការ​ទទួលទាន​អាហារ   ក្នុង​បរិមាណ​ច្រើន​យ៉ាង​ហោច​​ណាស់​អោយបាន​៤​ម៉ោង មុនពេល​ចូល​គេង ។​

​រក្សា​កំរិត​ប្រូតេអ៊ីន​ក្នុង​កំរិត​អប្បបរមា នា​ពេល​ចូល​គេង​

ប្រូតេអ៊ីន​ដែលជា ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បរិភោគ​អាហារ​នាពេល​ថ្ងៃ​របស់​យើង គឺជា​ជំរើស​មិនល្អ​សំរាប់​អាហារសម្រន់​នាពេល​ចូល​គេង​។ អាហារ​ដែល​សំបូរ​ជាតិ​ប្រូតេអ៊ីន គឺ​ពិបាក​នឹង​ធ្វើ​ការរំលាយ​។ ដូច្នេះ​អ្នក​មិនត្រូវ​​ទទួលទាន​អាហារសម្រន់​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ មុនពេល​ចូល​គេង និង ត្រូវ​ជំនួស​មកវិញ​ដោយ​ការទទួល ទាន ទឹកដោះគោក្តៅ​ឧ​ណ្ឌៗ​មួយ​កែវ ឬ អាហារសម្រន់​មួយចំនួន​ដែល​មិន​ប៉ះពាល់​ដល់​ដំណេក  ដូចជា​នំ​ស្រួយ ជា ដើម​។​

​បញ្ឈប់​ការ​ទទួលទាន​សារជាតិ​រាវ នា​ម៉ោង​៨​យប់​

ជា​ការពិត​ការរក្សា​ខ្លូន​អោយមាន​ជាតិ​ទឹក​កំឡុង​ពេល​ថ្ងៃ គឺ​ពិតជា​ពិសេស​សំរាប់​ខ្លួនប្រាណ​របស់​អ្នក ប៉ុន្តែ​សូម​​អ្នក​កាត់បន្ថយ​ការ​ទទួលទាន​សារធាតុ​រាវ​មុន​ពេល​អ្នក​ចូល​គេង​។ អ្នក​ប្រាកដជា​មាន​ការរំខាន ដល់​ដំណេក​របស់​​អ្នក ប្រសិនបើ​អ្នកនឹង​បន្ត​ភា្ញ​ក់​ទៅ​បន្ទប់ទឹក​ជារឿយៗ​នោះ ។​

​កុំ​ឈ្លក់​វង្វេង​នឹង​ការ​បន្ធូរ​អារម្មណ៍​ដោយ​ការជក់បារី​

ជាតិ​នីកូទីន​គឺជា សារជាតិ​ដាស់សតិ ដែល​វា​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅ​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ផងដែរ​។​ចូរ​ជៀស​វាង​ការជក់បារី​មុនពេល​ចូល​គេង ឬ នៅពេល​ដែល​អ្នក​ភ្ញាក់​នៅ​ពាក់​កណ្តាលយប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង