ជំងឺ​ពុក​ឆ្អឹង គឺ​ជា​ជំងឺ​ឆ្អឹង​មួយ​ប្រភេទ ដែល​កើតមាន​ជាទូទៅ​បំផុត ហើយ​វា​អាច​នឹង​ធ្វើអោយ អ្នកជំងឺ​មាន​ការឈឺចាប់ ជាខ្លាំង​។ ជំងឺ​នេះ អាច​ធ្វើអោយ​ឆ្អឹង​ចុះខ្សោយ និង អាច​នាំអោយ​មាន​នូវ ការ​បាក់ឆ្អឹង​កើតមាន បាន​ភ្លាមៗ ផងដែរ បើទោះជា​អ្នកជំងឺ​មាន​ការប៉ះទង្គិច ក្នុង​កម្រិត​ស្រាល​ក៏ដោយ​។​

​ស្ត្រី​គឺ​មាន​ឱកាស ៤​ដង​ប្រឈម​ទៅនឹង ការវិវត្តន៍​កើតមាន​នូវ​ជំងឺ​នេះ ច្រើន​ជាង​បុរស ដោយសារតែ​ពួកគេ មាន​ឆ្អឹង​ស្រាល និង ទន់​ជាង​ឆ្អឹង​របស់​មនុស្ស​ប្រុស​។ ហើយ​ពួកគេ ក៏​រស់នៅ​បាន​យូរ​ជាង មនុស្ស​ប្រុស​ផងដែរ​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន ដែល​បាន​ធ្វើឡើង ដើម្បី​សិក្សា​ពី​អត្ថប្រយោជន៍​របស់​តែ​បៃតង បាន​រក ឃើញថា ភេ​ស​ជ្ជះ​បែប​ថ្នាំបុរាណ​មួយ​នេះ មាន​ផ្ទុក​នូវ សារ​ជាតិគីមី ដែល​អាច​ភ្ញោ​ច​ទៅដល់ ដំណើរការ លូតលាស់​របស់​ឆ្អឹង​។ អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍​ជា​ង​នេះ ទៀត​នោះ​គឺថា វា​ក៏​បាន​បង្ហាញ​ផងដែរ​នូវ សមាសធាតុ​ដែលមាន​រួមផ្សំ នៅ​ក្នុង​តែ​បៃតង គឺ​អាច​ទប់ស្កាត់​នូវ ការ​ចុះខ្សោយ និង ភាពស្ពោត​របស់​ឆ្អឹង​។

ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ទទួលទាន​តែ​បៃតង​នេះ​ទេ នោះ​អ្នក​អាច ធ្វើការ​បន្ថែម​នូវ​ទឹកឃ្មុំ ចូលទៅក្នុង ភេ​ស​ជ្ជះ​ថ្នាំបុរាណ ឬ ព្យាយាម​ទទួលទាន​នូវ ប្រេង​នៃ​គ្រាប់​ល្ពៅ​។ ប្រេង​គ្រាប់​ល្ពៅ ក៏​ត្រូវបាន​គេ រកឃើញ​ដែលថា វា​អាច​ជួយ​ដល់​ជន ដែល​កំពុងតែ​ប្រឈម​នឹង ការវិវត្តន៍​មាននូវ​ជំងឺ​ពុក​ឆ្អឹង ដោយសារតែ វា​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់ ដែល​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​កំហាប់​ឆ្អឹង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង