មានការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើង នៅកំឡុងពេល ពីរ បីសតវត្សរ៍ចុងក្រោយនេះ អំពីមូលហេតុនៃភាពមិនមានកូនរបស់ស្ត្រី ។ហើយវាមានភាពជឿនលឿន នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃបញ្ហាទាំងនោះ។

មូលហេតុដែលបណ្តាលអោយស្ត្រី មិនអាចមានកូនបាន ហាក់ដូចជាត្រូវបានចែកចេញជា ៤ផ្នែកសំខាន់ៗ ហើយឥលូវនេះរាល់បញ្ហាទាំងនោះ អាចធ្វើការព្យាបាលបាន ក្នុងកំរិតជោគជ័យផ្សេងៗគ្នា។
រោគសញ្ញានៃដុំពកជាច្រើននៅអូវែ ( Polycystic ovary syndrome)
មានស្ត្រីភាគច្រើនមាន ពងទឹកនៅអូវែក្នុងកំរិតស្រាល ដែលមិនមានផលប៉ះពាល់ដល់សម្ថភាពបង្កកំណើតទេ។ប៉ុន្តែរោគសញ្ញានៃដុំពកជាច្រើននៅអូវែ អាចជ្រៀតជ្រែកដល់ការបញ្ចេញអូវុល ហើយដូច្នេះវាអាចបណ្តាលអោយមានបញ្ហាក្នុងការមានកូន។
រោគសញ្ញាដុំពកជាច្រើននៅអូវែ គឺបណ្តាលមកពី ដំណើរការមិនប្រក្រតីនៃអរម៉ូន FSH និង LH ដែលជារឿយៗទាក់ទងទៅនឹង កំរិតខ្ពស់នៃអរម៉ូនរបស់បុរស។ អូវែគឺ បំពេញដោយដុំពក ដែលធ្វើអោយផូលេគុលមិនទាន់ពេញវ័យបរាជ័យក្នុងការបង្កើតស៊ុត ។ជនរងគ្រោះ អាចមានរដូវមិនទៀងទាត់ ,ដំណើរឆ្ពោះទៅរកភាពលើសទំងន់ និងមានរោមជាច្រើន ។
ការបញ្ចេញអូវុលមិនបានសំរេច
ប្រហែលជាមួយភាគបី នៃភាពមិនមានកូនរបស់ស្ត្រីគឺបណ្តាលមកពី ការបរាជ័យក្នុងការបញ្ចេញស៊ុត។ វាជាធម្មតាកើតឡើងដោយសារបញ្ហារបស់អរម៉ូន ប៉ុន្តែជួនពេលខ្លះ អូវែរបស់ស្ត្រីត្រូវបានបំផ្លាញ ឬ ក៏ជាកម្រ វាអាចអស់ស៊ុត។
បញ្ហានៃអរម៉ូន ចំពោះស្ត្រីដែលមានវដ្តអូវែធម្មតា គឺមានអរម៉ូនផលិតដោយក្រពេញ pituitary ហើយអូវែមានទំនួលខុសត្រូវចំពោះការរីកលូតលាស់ដ៏ល្អ និងតំហែទាំរបស់ស៊ុត។ ក្នុងករណីជាច្រើននៃភាពមិនអាចមានកូន គឺមានតិចបំផុតនៃអរម៉ូនមួយ ឬ ច្រើនបំផុតនៃអរម៉ូនដទៃទៀត ប្រហែលជាអាចមានវត្តមាន។ ជាឧទាហរណ៍នៅពាក់កណ្តាលនៃវដ្តរដូវ ខួរក្បាលផ្នែកខាងក្រោមគួរតែភ្ញោចក្រពេញ pituitary អោយវាបញ្ចេញluteinizing hormone(LH)និង follicle-stimulating hormone(FSH) ក្នុងចំនួនដ៏ច្រើន ដើម្បីអោយមានការបញ្ចេញអូវុល ប៉ុន្តែក្នុង២០ភាគរយនៃករណីទាំងនេះ គឺវាមិនអាចធ្វើដូចនេះបានទេ។ ទោះបីជាពេលខ្លះ វាមាន LH និង FSH ខ្លះក៏ដោយ ក៏វាមិនអាចគ្រប់គ្រាន់សំរាប់ការបញ្ចេញអូវុលបានដែរ។
ជាជំរើសផ្សេងទៀត ក្រពេញ pituitary ប្រហែលជាអាចត្រូវបានបំផ្លាញ ឬ មិនដំណើរការ ហើយថែមទាំងផលិត LH និង FSH ក្នុងចំនួនដ៏តិចបំផុត ឬ ក៏មិនមានការផលិតទាល់តែសោះ។ ឬដោយសារតែការភ្ញោចដ៏ច្រើននៃ LH និង FSHមិនគ្រប់គ្រាន់ អូវែប្រហែលជាអាចក្លាយទៅជាមានដុំពកជាច្រើន ហើយវានឹងមានភាពពិបាកកាន់តែច្រើន ក្នុងការផលិតស៊ុតពេញវ័យ។បញ្ហាដែលកើតឡើងដោយសារ កំរិតមិនប្រក្រតីរបស់អរម៉ូន ជារឿយៗត្រូវបានព្យាបាលដោយថ្នាំសំរាប់អោយមានកូន។ សំរាប់ស្ត្រី ៩០ភាគរយនៃស្ត្រីដែលមិនអាចមានកូនបានដោយសារតែវិបត្តអរម៉ូន ការព្យាបាលដោយប្រើប្រាស់ថ្នាំទំនើប អាចនាំអោយមានវដ្តរដូវទៀងទាត់ឡើងវីញបាន។ ប៉ុន្តែជាសំណាងអាក្រក់ សំរាប់ហេតុផលដែលមិនត្រូវបានគេដឹង គឺមានត្រឹមតែ ៦៥ភាគរយនៃស្ត្រីទាំងនេះ នឹងអាចមានគក៌បាន។
អតុល្យភាពនៃអរម៉ូន
អរម៉ូនប្រហែលជាអាចបង្អាក់ដល់ការមានគក៌ នៅក្នុងផ្លូវផ្សេងទៀត ជាងការមានឥទិ្ធពលទៅលើការបញ្ចេញអូវុល ។ ជាឧទាហរណ៍ ស៊ុតបង្កកំណើតត្រូវការ ប្រូហ្សែសស្តេរ៉ូន ដើម្បីរស់នៅ។ ប្រសិនបើមានការផលិត ប្រូហ្សែសស្តេរ៉ូនក្នុងបរិមាណដ៏តិចបំផុតឬក៏វាផលិតក្នុងរយៈពេលដ៏ខ្លីស៊ុតនោះប្រហែលជាមិនអាចរស់នៅបានទេ។ វាត្រូវបានគេស្គាល់ថា ជាដំណាក់កាល luteal មិនគ្រប់គ្រាន់ ស្ថានភាពនេះអាចធ្វើការព្យាបាល បានដោយ ការប្រើប្រាស់ថ្នាំ ។
ការកើនឡើងនៃអរម៉ូនប្រូឡាក់ទីន ( Hyperprolactinaemia)
នៅក្នុងករណីដែលតែងតែកើតមាននេះ ក្រពេញ pituitary ផលិតបរិមាណដ៏ច្រើននៃអរម៉ូនដែលទទួលខុសត្រូវ ចំពោះការផលិតទឹកដោះ។ ជារឿយៗ វាគ្មានហេតុផលច្បាស់លាស់ណា បញ្ជាក់ថាហេតុអ្វីបានជាវាកើតមាននោះទេ។ ស្ថានភាពនេះ ពេលខ្លះអាចបណ្តាលមកពី ការដុះដុំសាច់តូចក្នុងកំរិតស្រាល ដែលលូតលាស់នៅលើក្រពេញ pituitary ដែលវាត្រូវបានគេហៅថា ប្រូឡាក់ទីណូម៉ា ( prolactinoma ) ។ វាអាចនាំអោយមានកំរិតទាបនៃFH និង FSH ដែលអាចបណ្តាលអោយមាន អវត្តមាន ឬ វដ្តរដូវមិនទៀងទាត់ ចំពោះស្ត្រី និង មានការផលិតស្ពែមក្នុងកំរិតទាបចំពោះបុរស។
ដុំគីស្ត និង ភាពមានកូន
គីស្តគឺជាប្រភេទដុំសាច់នៃសាច់ដុំដែលមានកំរិតស្រាល វាអាចមានទំហំពី ប៉ុនគ្រាប់សណ្តែកដី ទៅប៉ុនកូនបាល់តេនីស ដែលកកើតឡើងនៅកន្លែងណាមួយ នៃនឹងជញ្ជាំងស្បូន ។ វាមិនមានផលប៉ះពាល់ដល់ភាពមានកូននោះ ទេ ប៉ុន្តែវាអាចធ្វើអោយស្បូន ខូចរូបរាង ហើយវាអាចសង្កត់អោយបំពង់ដៃស្បូនមួយ ឬ ក៏ទាំងពីរឡើងតឹងណែន ។
ផលប៉ះពាល់ទៅលើភាពមានកូន
ដុំគីស្តដែលស្ថិតនៅ ជិតផ្នែកខាងលើនៃស្រទាប់ស្បូន អាចបង្អាក់ដល់ការរីកលូតលាស់ជាធម្មតារបស់អំប្រ៊ីយូនៅក្នុងស្បូន។ ប្រសិនបើពួកវានៅជិត ទីប្រសព្វនៃតួស្បូន និងដៃស្បូន ពួកវាប្រហែលជាអាចបញ្ឈប់ស៊ុតបង្កកំណើត មិនអោយទៅដល់ស្បូននោះទេ។
ដុំគីស្តជាទូទៅតែងកើតមានចំពោះស្ត្រី ដែលមានអាយុលើសពី ៣៥ឆ្នាំ ហើយប្រហែលជា ៥០ភាគរយនៃស្ត្រីជាច្រើនវិវត្តដុំគីស្តនេះ នៅពេលដែលពួកគេមានអាយុ ៤៥ ឆ្នាំ។ ជារឿយៗ វាមិនបណ្តាលអោយមានការព្រួយបារម្ភអ្វីនោះទេ ប៉ុន្តែប្រសិនបើដុំគីស្តនេះ បណ្តាលអោយមានបញ្ហា ពួកវាអាចត្រូវបានគេយកចេញ ដោយការវះកាត់ដែលយើង ហៅថា ការវះយកដុំសាច់ដុះចេញ (myomectomy) ។ ទោះជាយ៉ាងណា ការវះកាត់នេះ មិនគួរធ្វើក្នុងកំរិតស្រាលនោះទេ តាមដែលវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នឹង ការហូរឈាម ហើយវាក៏ប្រហែលជាត្រូវការ ការបញ្ចូលឈាម ជាច្រើន ក្នុង៥០ភាគរយនៃករណីទាំងនេះ ។
ជំងឺស្រទាប់ក្នុងនៃដៃស្បូន ( Endometriosis )
ប្រសិនបើអ្នកមានការរងគ្រោះពី ការឈឺចាប់នៅពេលមានរដូវ ឬ ធ្លាក់ស ( dysmenorrhoea) អ្នកប្រហែលជាអាចរងគ្រោះផងដែរពីជំងឺ ស្រទាប់ក្នុងនៃដៃស្បូន ហើយអ្នកចាំបាច់ត្រូវទទួលយកការពិនិត្យ ។
ជំងឺស្រទាប់ក្នុងនៃដៃស្បូន គឺជាលក្ខណៈទូទៅដែល កោសិកានៅក្នុងស្រទាប់ស្បូន រីកទៅកាន់ផ្នែកផ្សេងទៀតដូចជានៅក្នុងអូវែ, ឆ្អឹងអាងត្រគាក និងដៃស្បូន។ នេះជាលទ្ធផលនៃការផ្លាស់ប្តូរខួបរបស់អរម៉ូនអូវែ ហើយដូច្នេះវាមានការហូរឈាមផ្នែកខាងក្នុង នៅពេលអ្នកកំពុងធ្លាក់ឈាមរដូវ ដែលវាអាចបណ្តាលអោយមានការឈឺចាប់ក្នុងពោះ និង ឆ្អឹងត្រគាកយ៉ាងធ្ងន់ធ្ងរ។ ជំងឺស្រទាប់ក្នុងនៃស្បូន អាចប៉ះពាល់ដល់ការបង្កកំណើត ដូច្នេះវាអាចបណ្តាលអោយមានបញ្ហាក្នុងការមានកូន។ ពងទឹកនៅអូវែ ត្រូវបានគេស្គាល់ថា endometriomas ឬ chocolate cysts ប្រហែលជាអាចកើតមាន និងប៉ះពាល់ដល់ភាពមានកូនរបស់ស្ត្រីផងដែរ ។
បញ្ហារបស់រចនាសម្ព័ន្ធ
- ការបំផ្លាញរបស់បំពង់ ការធ្លាប់មានកូនក្រៅស្បូនពីមុនមក,ការវះកាត់ពីមុនមក, ការរលាកឆ្អឹងអាងត្រគាកជំងឺស្រទាប់ក្នុងនៃដៃស្បូន, ឬក៏ការចំលងរោគ ជាពិសេសគឺជំងឺស្វាយ អាចបណ្តាលអោយមានការរាំងខ្ទប់ ឬក៏អាចបំផ្លាញដល់បំពង់ ដែលនឹងអាចការពារ ការមានគក៌ពីកំណើត ។
- បញ្ហាជាមួយនឹងការបង្កកំណើត ដើម្បីធ្វើដំណើរទៅកាន់ស៊ុត និងបង្កកំណើតជាមួយវា ស្ពែមត្រូវតែហែលឆ្លងកាត់ទឹករំអិលនៅក្នុងកស្បូន។ ប្រសិនបើទឹករំអិលនោះមានតិចពេក ឬ ក៏វាក្រាស់ពេក នោះស្ពែមទាំងនោះមិនអាចចូលទៅក្នុងបំពង់នៃកស្បូនបានទេ។ ប្រសិនបើទឹករំអិលនោះមាន អង្គបដិបក្ខដែលប្រឆាំងនឹងស្ពែមដោយផ្ទាល់ នោះស្ពែមនឹងមិនដែលអាចទៅជួបនឹងស៊ុតបានទេ ដូច្នេះការបង្កកំណើតក៏នឹងមានកើតមានដែរ ។
- ការបំផ្លាញទៅដល់អូវែ អូវែប្រហែលជាអាចបរាជ័យ ក្នុងការផលិតស៊ុតពេញវ័យ។ ការមានសម្លាក ដែលបណ្តាលមកពី ការវះកាត់, ការចំលងរោគ ឬ ក៏ជាឥទិ្ធពលនៃការព្យាបាលដោយកាំរស្មី អាចបំផ្លាញទៅដល់អូវែ។ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់របស់ស៊ុតអាចថមថយ មុនពេលធម្មតារបស់វា។ នេះក៏ដោយសារតែ ភាពអស់រដូវមុន
- អាយុកាល , ការបំផ្លាញដោយការវះកាត់ ឬ ក៏ការព្យាបាលដោយប្រើកាំរស្មី។
- ល័ក្ខខ័ណ្ឌរបស់ស្បូន ស្បូនប្រហែលជាអាចមានរូបរាងមិនប្រក្រតី តាំងពីកំណើត (ទោះបីជាវាមិនតែងតែបណ្តាលអោយមិនមានកូន) វាអាចមានសម្លាក, ដុំឬសដូង ឬដុំគីស្ត ឬក៏អាចមានដុំក្រពេញ (adenomyosis) ដែលស្រទាប់ក្នុងនៃស្បូនដុះរីកលូតលាស់នៅក្នុងស្រទាប់កណ្តាល និងបណ្តាលអោយមានការ ហូរឈាម និងឈឺចាប់ក្នុងពោះ ៕