ការ​រលូត​កូន គឺជា​ការបាត់បង់​នូវ​គភ៌ មុន​រយៈពេល ២០​សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ​។ អំប្រ៊ីយ៉ូ ឬ គ​ភ៌ គឺ មិន​អាច​រស់នៅ​ដោយ​ខ្លួន​វា​បាន នៅ​ខាងក្រៅ​ស្បូន ក្នុង​រយៈពេល​ដំបូង​នៃ​ការ​ពរ​ពោះ​នេះ​ទេ​។ ពាក្យ បច្ចេកទេស​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ សម្រាប់​ពាក្យ​ថារ​លូត​កូន នេះ​គឺ​ការ​រលូត​កូន ដែល​កើតមាន​ដោយ ឯកឯង​។​

​ភាគច្រើន​នៃ​ស្ត្រី​ដែល​ធ្លាប់ បាន​ជួបប្រទះ​នឹង​បញ្ហា​នេះ គឺ​មិន​បានដឹងថា វា​មាន​លក្ខណៈ​ជាទូទៅ​នោះ ទេ​។ រាល់​ការ​មានគភ៌​ក្នុងចំណោម ១០​ករណី គឺមាន ១ ឬ ២​ករណី​ដែល​ត្រូវ​ប្រឈម​នឹង​ការ​រលូត​នេះ ។ ការ​រលូត​កូន គឺ​ហាក់​កើតមាន​ជាទូទៅ​បំផុត នៅក្នុង​រយៈពេល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជា​ការពិត គឺមាន ៨ ក្នុង​ចំនួន ១០​ករណី  គឺថា ការ​រលូត​អាច​នឹង​កើតមាន​នៅក្នុង រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​ពរ​ពោះ ។​

​តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន ?

​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការ​រលូត​កូន នោះ​អ្នក​ប្រហែលជា​បាន​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បានជា​វា​កើត​មាន ដូចនេះ​? មាន​ស្ត្រី​ខ្លះ បាន​ធ្វើ​ការស្តីបន្ទោស​ខ្លួនឯង សម្រាប់​ការ​ជួបនឹង​បញ្ហា​នេះ​។ ប៉ុន្តែ ការ​រលូត​កូន ដែល​បណ្តាល​មកពី​ស្ត្រី​មាន​ផ្ទៃពោះ​ខ្លួនឯង​បាន​ធ្វើ​នោះ គឺ​មាន​ជា​កម្រ​ណាស់​។ ការ​រួមភេទ​, ហាត់ប្រាណ ការ​ដួល​ក្នុង​កម្រិត​ស្រាល និង ភាគច្រើន​នៃ​ការប្រើ​ឱសថ គឺ​មិន​បាន​បណ្តាលអោយ​មាន​កា​ររ​លូត​កូន នោះទេ​។​

​វា​ប្រហែលជា​អាច មាន​ភាព​ពិបាក​បន្តិច សម្រាប់​អ្នក​ផ្តល់​សេវា​ថែទាំ​ផ្នែក​សុខភាព ក្នុង​ការស្វែងរក​នូវ មូលហេតុ​ជា​ពិសេស​ណាមួយ ដែលនាំអោយ​មាន​ការ​រ​លូត​កូន នេះ​កើតមាន​។ ប៉ុន្តែ​យើង​អាច​ដឹង​បាន នូវ​កត្តា​មួយចំនួន ដែល​ធ្វើអោយ​ការ​លូត​កូន ហាក់​ងាយ​នឹង​កើតមាន​បាន​ជា​ទូទៅ ៖

  • អំប្រ៊ីយ៉ូ ឬ គ​ភ៌ មាននូវ​ក្រ​ម៉ូ​សូម ដែល​ធ្វើអោយ​វា មាន​ការវិវត្ត​មិន​ប្រក្រតី​។ ជា​ធម្មតា​វា​មិនមែន ជា​សញ្ញា នៃ​ស្ថានភាព​ដែល​អាច​ធ្វើអោយមាន​បញ្ហា ចំពោះ​ការ​មានគភ៌​នៅក្នុង​ថ្ងៃ​អនាគត​នោះទេ ។ គឺថា ជា​ទូទៅ​វា​កើតមាន​ដោយ​ចៃដន្យ នៅពេល​ដែល​ស៊ុត​បង្ក​កំណើត ធ្វើ​ការបែងចែក និង រីក លូតលាស់​។ បញ្ហា​នេះ យ៉ាងហោច​ណាស់​គឺ​បាន​ធ្វើអោយ​មាន​ការ​រលូត កើតមាន​បាន​ដល់​ទៅ ៥០​ភាគរយ​។​
  • ការ​ប្រឈម​របស់​ស្ត្រី​ទៅនឹង​ការ​គម្រាម​រលូត គឺ​កើន​ឡើង​ទៅ​តាម​អាយុ​។​
  • ស្ថានភាព​នៃ​ជំងឺ​ស្ថិតក្នុង​ភាព​រុំ​ា​រ៉ៃ​ខ្លាំង មានដូចជា ជំងឺ​ទឹកនោម​ផ្អែម ដែល​មិន​អាច​ធ្វើ​ការគ្រប់គ្រង បាន​, ជំងឺ​រលាក​គន្លាក់​ឆ្អឹង ឬ ជំងឺរបេង ក៏​អាច​បណ្តាលអោយ​មាន​ការ​រលូត​កូន​នេះ​បាន​ផងដែរ​។​
  • ទទួលរង​ការប៉ះទង្គិច​ធ្ងន់ធ្ងរ និង​មាន​ការ​ចម្លងរោគ​ក្នុង​កម្រិត​ខ្លាំងក្លា ក៏​អាច​នាំអោយ​មាន​នូវ បញ្ហា​នេះ​ដែរ​។​
  • ភាពមិនប្រក្រតី​ដែល​កើតមាន​នៅក្នុង​ស្បូន មានដូចជា​ជាលិកា​ស្នាម​សន្លាក ឬ ដុំ​សាច់​នៅក្នុង ស្បូន ក៏​អាច​នឹង​បណ្តាល​អោយ​មាន​ការ​រលូត នៅក្នុង​រយៈពេល​ក្រោយមកទៀត បន្ទាប់​ពី​រយៈ ពេល​បី​ខែ​នៃ​ការ​ពរ​ពោះ​។​
  • ការជក់បារី​, ផឹកស្រា ឬ ជាតិ​កូកាអ៊ីន និង ការ​ទទួលទាន​នូវ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​បរិមាណ​ច្រើន ជ្រុល គឺ​សុទ្ធតែ​មាន​ទំនាក់ទំនង​នឹង​ការ​រលូត​កូន​នេះ ។​
  • ស្ត្រី​ទាំងឡាយណា ដែល​លើស​ទម្ងន់ ឬ ស្គម​ពេក គឺ​អាច​ប្រឈម​នឹង​បញ្ហា​នេះ ច្រើនជាង ស្ត្រី​ដទៃៗ​ទៀត​។​
  • ស្ត្រី​ដែល​ធ្លាប់មាន​ប្រវត្តិ​នៃ​ការ​រលូត​កូន រយៈពេល​ពីរ​ដង ឬ ច្រើន​ជាង​នេះ​ក្នុងពេល​បន្តបន្ទាប់ ក៏​ស្ថិត​ក្នុង​ការ​ប្រឈម​ដ៏​ខ្ពស់ នៃ​ការ​រលូត​កូន​ក្នុង​ពេល​អនាគត​ទៀត បាន​ផង​ដែរ​។​

​តើ​អ្វីខ្លះ​ជា​សញ្ញា​នៃ​ការ​រលូត​កូន ?

សញ្ញា នៃ​ការ​រលូត​កូន​ដែល​អាច​នឹង​កើតមាន រួមមាន​ដូចជា​៖

  • មានការ​ហូរឈាម ឬ ធ្លាក់ឈាម​បន្តិចៗ នៅ​ទ្វារមាស​។​
  • មានការ​ឈឺពោះ​យ៉ាងធ្ងន់ធ្ងរ​។​
  • មានការ​រមួលក្រពើ​ខ្លាំង​។​
  • ឈឺ​ស្ទំៗ ចុក​រោយ​ចង្កេះ​,​មាន​សម្ពាធ ឬ ឈឺចាប់​។​
  • មាន​ការផ្លាស់ប្តូរ នូវ​ការ​ធ្លាក់ស​តាម​ទ្វារមាស​។​

សញ្ញា​ទាំងនេះ​អាច​នឹង បណ្តាល​អោយមាន​នូវ ស្ថានភាព ដែល​នឹង​មិន​សូវ​មាន​នូវ​ភាព​ធ្ងន់ធ្ងរ ដូច ការ​រលូត​កូន​។ ប៉ុន្តែ​អ្នក​គួរតែ​ទៅអោយ​អ្នក ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក ធ្វើការ​ពិនិត្យ​អោយបាន ត្រឹមត្រូវ ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង