នៅក្នុងបន្លែមួយចំនួនមានសារធាតុជាច្រើនដែលអាចការពារថ្លើមអ្នកបាន ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីបន្លែទាំង៧មុខដែលអាចជួយការពារថ្លើមអ្នកឲ្យមានសុខភាពល្អបាន។ តើមានអ្វីខ្លះទៅ?

ខ្ទឹមស

នៅក្នុងខ្ទឹមសនេះមានវីតាមីនA B1និងC ដែលអាចជួយអ្នកទប់ស្កាត់នឹងមេរោគផ្សេងៗ និងជាតិពុលផ្សេងៗដែលមិនងាយធ្វើឲ្យអ្នកមានជំងឺថ្លើមឡើយ ម្យ៉ាងទៀតវាក៏ជួយធ្វើឲ្យសរសៃឈាមអ្នកមិនងាយកករឹងដែរ។

ត្រកួន

នៅក្នុងត្រកួនមានសារធាតុជាច្រើន ហើយក៏មានសារធាតុពិសេសម្យ៉ាងដែលអាចជួយចាប់យកជាតិពុលពីក្នុងពោះវៀន ក្រពះ និងថ្លើមដែរ ដូចនេះអ្នកអាចពិសារវាបាន នោះវានឹងជួយការពារថ្លើមអ្នកឲ្យមានសុខភាពល្អជាមិនខានឡើយ។

ផ្សិត

នៅក្នុងផ្សិតមានសារធាតុដែលអាចជួយការពារថ្លើមអ្នកដូចគ្នាថែមទាំងអាចជួយតម្រូវជាតិស្ករក្នុងខ្លួនអ្នកទៀតផង មិនត្រឹមតែប៉ុណ្ណោះ វាជួយទប់ស្កាត់មិនឲ្យអ្នកមានអាការៈហើមឡើយ។

ត្រចៀកកណ្តុរក្រៀម

នៅពេលដែលអ្នកបរិភោគត្រចៀកកណ្តុរក្រៀមនេះយូរ វានឹងជួយបញ្ចុះសម្ពាធឈាម បញ្ចុះកាឡូរី ការពារមិនឲ្យសរសៃឈាមអ្នកកករឹង ថែមទាំងជួយបង្កើនប្រពន្ធ័ការពាររាងកាយឲ្យរឹងមាំទៀតផង។

ការ៉ុត

នៅក្នុងការ៉ុតនេះមានវីតាមីនA និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលអាចជំនួយដល់ក្រពះអ្នក ធ្វើឲ្យវាឆាប់រំលាយអាហារ ជាងនេះទៅទៀតវាអាចជួយការពារជំងឺមហារីកអ្នកមិនឲ្យកាន់តែធ្ងន់ធ្ងរទៅៗ។

ប៉េងប៉ោះ

នៅក្នុងប៉េងប៉ោះនេះមានវីតាមីនC B1 B2 និងសារធាតុជាច្រើនទៀត ដែលក្រោយពេលដែលអ្នកបរិភោគរួច វានឹងជួយកំចាត់ជាតិពុលក្នុងខ្លួនអ្នកឲ្យអស់ ម្យ៉ាងទៀតថែមទាំងអាចធ្វើឲ្យឈាមអ្នកត្រជាក់ ហើយអាចការពារថ្លើមអ្នកដូចគ្នា។

ត្រឡាច

ក្រោយពេលដែលអ្នកបរិភោគត្រឡាចរួច វានឹងជួយធ្វើឲ្យរាងកាយអ្នកត្រជាក់ មិនមានអាការៈក្តៅក្នុងឡើយ ជាងនេះទៅទៀតសំបកនៃត្រឡាចអាចជួយអ្នកមិនឲ្យមានអាការៈហើមឡើយ ដូចនេះអ្នកអាចបរិភោគច្រើនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង