​រាល់​ប្រ​ភេទស្ត្រេស​ទាំងអស់​មិន​ថា​ទាក់ទ​ង​នឹង​ការងារ ឬ​លុយកាក់ ឬ​បញ្ហា​បុគ្គល​ឡើយ សុទ្ធ​តែ​ធ្វើ​អោយ​អារម្មណ៍​របស់​អ្នក​មិន​អាច​ទទួលបាន​នូវ​ភាព​ស្រើបស្រាល​ក្នុងពេល​រួមភេទ​ឡើយ​។​

ស្ត្រេ​ស​ធ្វើអោយ​ថយចុះ​រាល់​សកម្មភាព​ផ្លូវភេទ​។ វា​គឺជា​ស្ថានភាព​មួយ​ដែល​មនុស្ស​ម្នាក់​កង្វះ​រាល់​ចំណង់​ផ្លូវភេទ​គ្រប់​ប្រភេទ​។ នៅ​ពេល​អ្នកស្ត្រេស រាងកាយ​របស់​អ្នក​ត្រូវ​បញ្ចេញ​សារធាតុ Adrenaline និង Cortisol ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​របស់​អ្នក​។ ប្រតិកម្ម​បែបនេះ​បណ្តាល​អោយ​សរសៃឈាម​អាក់ទែ​រួម​តូច និង​កាត់បន្ថយ​លំហូរ​ឈាម នោះ​ហើយ​ទើប​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយចុះ​។ វា​ក៏​បង្ការ​កុំអោយ​មាន​ការ​ប្រទាក់ក្រឡា​គ្នា​នៃ​អ័រម៉ូន​សិច​ផងដែរ​។​

 ​នៅពេល​មនុស្ស​យើង​ស្ត្រេ​ស ពួកគេ​ទំនងជា​ទៅ​ផឹកស្រា​, ជក់បារី​, បណ្តោយ​ខ្លួន​អោយ​ញ៉ាំ​អាហារ​ច្រើនៗ និង​ធ្វើ​អាកប្បកិរិយា​ផ្សេងៗ​ដែល​គ្មាន​ប្រសិទ្ធភាព​។ រាល់​កត្តា​អស់ទាំង​នេះ​សុទ្ធ​តែ​ទៅ​បន្ថយ​ចំណង់​ផ្លូវភេទ​បាន​ទាំងអស់​។ ស្រា និង​សារធាតុ Nicotin ដែល​មាន​ក្នុង​បារី វា​ទៅ​រំខាន​ដល់​ការផលិត​អ័រម៉ូន​សិច​ដូចជា Testosterone លើ​មនុស្ស​ប្រុស និង Progesterone លើ​មនុស្ស​ស្រី​។ ការផលិត​តិចតួច​នៃ​អ័រម៉ូន​ទាំងនេះ​មាន​ផលប៉ះពាល់​ទៅលើ​សកម្មភាព​ផ្លូវភេទ និ​បណ្តាលអោយមាន​បញ្ហា​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។​

 ​ស្ត្រេ​ស​ទៅ​បញ្ចុះ​កម្លាំង​ផ្លូវភេទ​របស់​អ្នក ដែល​ជាហេតុ​នាំ​អោយ​អស់​កម្លាំង​យ៉ាងខ្លាំង​។ វា​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​ថាមពល និង​បាក់​ទឹកចិត្ត​។ វា​ក៏​ប៉ះពាល់​ទៅលើ​ការ​សកម្មភាព​ក្នុងការ​ច្របាច់​បេះដូង​ដែរ ដូច្នេះ​ទើប​បណ្តាលអោយ​របត់​ឈាមរ​ត់​ទៅ​កាន់​សរីរាង្គ​ប្រដាប់បន្តពូជ​ថយចុះ​។ វា​មាន​ឥទ្ធិពល​នៃ​ការ​ពន្យា​ពេល​ស្រើបស្រាល​ខាង​ផ្លូវភេទ​។​

 ​ស្ត្រេ​ស​ទៅ​រំខាន​ដល់​សកម្មភាព​អ័រម៉ូន​ដែល​វា​នាំ​អោយ​កើត​ជា​ជំងឺ​បាក់​ទឹកចិត្ត​, ដេក​មិន​លក់​, បាត់បង់​ចំណង់​អាហារ និង​ចំណង់​ផ្លូវភេទ​។ សម្រាប់​ស្ត្រី សកម្មភាព​នៃ​អ័រម៉ូន Vasopressin អាច​ប៉ះពាល់​ក្នុង​ពេល​ដេក​មិន​លក់​ដែរ​។ រឿង​នេះ​អាច​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​បាន​។ ស្ត្រេ​ស​បណ្តាលអោយ​ញ៉ាំ​អាហារ​ច្រើនៗ ឬ​មិន​ឃ្លាន​អាហារ​តែម្តង​។ ការ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​អាចធ្វើអោយ​ឡើង​ទម្ងន់​ដែល​អាច​អោយ​ទៅ​ជា​មាន​ង​អារម្មណ៍​អស់សង្ឃឹម និង​មិន​ទទួលយក​ការស្រលាញ់​។ ការអត់ឃ្លាន​អាហារ​ធ្វើអោយ​មាន​ការផលិត Neuropeptide Y ដែល​ជា​សារធាតុ​គីមី​ក្នុង​ខួរក្បាល​សម្រាប់​បន្ថយ​ចំណង់​ផ្លូវភេទ​។​

 ​ស្ត្រេ​ស​ទៅកាន់​ត​បន្ថយ​ការស្រលាញ់​ខ្លួនឯង​។ វា​ទៅ​រំខាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​គ្មាន​ភាព​ទាក់ទាញ និង​មិន​សប្បាយចិត្ត​។ អារម្មណ៍​តិចតួច​ទៅ​លើ​រូបរាងកាយ​ផ្លូវភេទ​ក៏​អាច​អោយ​ថយ​ចុះ​ទៅ​លើ​ការចង់​រួមភេទ​ដែរ​។ អ្នក​អាច​កាត់បន្ថយ​ស្ត្រេសបាន​តាមរយៈ​ការ​បន្ធូរ​អារម្មណ៍ ឬ​តាំងសមាធិ​។​

 ​ទោះបីជា​ការ​រួមភេទ​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កាត់បន្ថយ​អា​ការៈស្ត្រេស និង​បាក់​ទឹកចិត្ត​ក៏ដោយ វា​មាន​ទំនាក់ទំនង​គ្នា​ដោយ​ប្រយោល​ដែរ​។ ជីវិត​ផ្លូវភេទ​ដ៏​មាន​សុខភាព​ល្អ​មួយ​ជាមួយនឹង​ការ​ឧស្សាហ៍​រួមភេទ​អាច​កាត់បន្ថយ​ស្ត្រេសបាន ហើយ​ការកាត់បន្ថយ​ស្ត្រេ​សក៏អាច​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍ច​ង់​រួមភេទ​ញឹកញាប់​ដែរ​។ អ្នក​អាច​ពង្រឹង​ជីវិត​ផ្លូវភេទ​របស់​អ្នក​តាមរយៈ​ការថែរក្សា​របៀប​រស់នៅ​ដែល​ដែល​គ្មាន​ស្ត្រេ​ស និង​ទៅ​ទទួលយក​ការប្រឹក្សា​បើសិន​ជា​ចាំបាច់​។

ចូរ​និយាយ​ដោយ​បើកចំហរ​អំពី​ការព្រួយបារម្ភ និង​ការ​ថប់​អារម្មណ៍​របស់​អ្នក​ជាមួយ​ដៃគូ​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង របស់​អ្នក និង​កាត់បន្ថយ​ស្ត្រេសបាន​ទៀត​។​ជូនពរ​អ្នក​អោយ​មាន​ជោគជ័យ​ឡើងវិញ​នៅក្នុង​ជីវិត​លើ​គ្រែ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង