Join with Health.com.kh on Telegram

ការ​គាំងបេះដូង​ច្រើនតែ​បណ្តាលមកពី​ជំងឺ​បេះដូង ដូច្នេះ​ការអនុវត្ត​ជំ​ហ៊ាន​ដើម្បី​បន្ថយ ឬ​បង្ការ​ជំងឺ​Coronary Artery Disease អាចជួយ​ការពារ​ការ​គាំងបេះដូង​បាន ។ ជំងឺ​បេះដូង​គឺ​ជា​ឃាតករ​លេខ​មួយ​របស់​មនុស្ស​ប្រុស​ស្រី​ក្នុង​សហរដ្ឋអាមេរិក ដូច្នេះ​មធ្យោបាយ​បង្ការ ទាំងនេះ​គឺ​មាន​សារៈសំខាន់​សំរាប់​មនុស្ស គ្រប់គ្នា ។

​ដើម្បី​ពង្រឹង​សុខភាព​បេះដូង អ្នក​គប្បី​៖

  • ​ផ្តាច់​បារី និង​ចៀសវាង​ការ​ស្រូប​ផ្សែង​បារី ។ ឈប់​ជក់បារី​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ម្តងទៀត ឬ​ស្លាប់​បាន​យ៉ាង​លឿន ។
  • ​បរិភោគ​របប​អាហារ​ដែល​មាន​សុខភាព​ក្នុងនោះ​មាន​ត្រី ផ្លែឈើ បន្លែ សណ្តែក អាហារ​សរសៃ និង​ប្រេង​អូ​លីវ ។
  • ​ហាត់ប្រាណ​អោយ​ទៀងទាត់ ។ គ្រូពេទ្យ​អាច​ណែនាំ​អោយ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក ។​
  • ​គ្រប់គ្រង​កំរិត​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​
  • ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
  • ​បន្ថយ​ភាព​តានតឹង ។ ភាព​តានតឹង​អាច​បំផ្លាញ​បេះដូង​របស់​អ្នក​បាន ។​
  • ​ប្រើ​ថ្នាំ Aspirin ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​គ្រូពេទ្យ​អោយប្រើ​
  • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ជា​រៀងរាល់ឆ្នាំ​
  • ប្រើ​ថ្នាំ​អោយបាន​ត្រឹមត្រូវ ។ ការប្រើ​ថ្នាំ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​គាំងបេះដូង​ម្តងទៀត ឬ​ស្លាប់​ដោយសារ​ជំងឺ Coronary Artery Disease ។​
  • ចូរ​ស្វែករក​ជំនួយ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត ៕