​ថ្លើម​គឺជា​សិរី​រាង្គ​ក្រពេញ​មួយ​ប្រភេទ​ដែល​ធំជាងគេ​បង្អស់​ក្នុង​រាងកាយ​របស់​មនុស្ស​។ វា​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​បម្លែ​ង និង​ស្រូប​យក​សារធាតុពុល​ផ្សេងៗ​ដែល​ចូល​ទៅក្នុង​ខ្លួន​មនុស្ស តាមរយៈ​ការ​ទទួលទាន​អាហារ ឬ​ថ្នាំ​។

​មាន​ជំងឺ​ច្រើនណាស់​ដែល​អាច​បណ្តាលអោយ​ថ្លើម​រីក​ធំ​បាន​មានដូចជា​៖

​ជំងឺ​ថ្លើម​

•    ជំងឺ​ក្រិន​ថ្លើម​
•    ជំងឺ​រលាក​ថ្លើម​ដោយសារ​វី​រ៉ុស Hepatits A, B និង C ឬ​ជំងឺឆ្លង Mononucleosis
•    ជំងឺ Nonalcoholic Fatty Liver Disease
•    ជំងឺ Alcoholic Fatty Liver Disease
•    ជំងឺ​ដែល​ធ្វើអោយ​ប្រូតេអ៊ីន​មិនធម្មតា​កកកុញ​គ្នាច្រើន​ក្នុង​ថ្លើម (Amyloidosis)
•    ជំងឺ​ដែល​ធ្វើ​អោយ​ជាតិ​ទង​ដែង​កកកុញ​គ្នា​ច្រើន​ក្នុង​ថ្លើម (Wilson’s Disease)
•    ជំងឺ​ដែល​ធ្វើ​អោយ​ជាតិ​ដែក​កកកុញ​គ្នាច្រើន​ក្នុង​ថ្លើម (Hemachromatosis)
•    ជំងឺ​ដែល​ធ្វើអោយ​សារធាតុ​ខ្លាញ់​កកកុញ​គ្នាច្រើន​ក្នុង​ថ្លើម (Gaucher’s Disease)
•    មាន​ពងទឹក​ក្នុង​សាច់​ថ្លើម (Liver Cyst)
•    ដុំ​សាច់​ក្នុង​សាច់​ថ្លើម​ដែល​មិនមែន​មហារីក​ដូចជា Hemangioma និង Adenoma
•    ស្ទះ​ថង់ទឹកប្រមាត់ ឬ​ផ្លូវ​ទឹកប្រមាត់​
•    រលាក​ថ្លើម​ដោយសារ​តែ​ជាតិពុល​

​ជំងឺមហារីក​

•    ជំងឺមហារីក​ដែល​ផ្តើម​ចេញពី​កន្លែង​ណាមួយ​ផ្សេង​ទៀត​នៃ​រាងកាយ និង​រាលដាល​ទៅ​ថ្លើម​
•    ជំងឺមហារីក​ឈាមស​
•    ជំងឺមហារីក​ថ្លើម​
•    ជំងឺមហារីក​កូនកណ្តុ​រ​

​បញ្ហា​ទៅ​លើ​បេះដូង និង​សរសៃឈាម​

•    ស្ទះ​សរសៃ​វ៉ែន​ដែល​ហូរ​ចូល​ទៅក្នុង​ថ្លើម (Budd-Chiari Syndrome)
•    ខ្សោយបេះដូង​
•    រលាក​ស្រោម​បេះដូង​

​កត្តា​ប្រឈមមុខ​

​អ្នក​ទំនងជា​ធ្លាប់​មាន​អា​ការៈថ្លើ​មរីក​ហើយ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ថ្លើម​។ កត្តា​ដែល​ធ្វើអោយ​អ្នក​ប្រឈម​នឹង​បញ្ហា​ថ្លើម​កាន់តែខ្លាំង​មានដូចជា​៖
•    ផឹកស្រា​ច្រើន​ពេក​៖ ការ​ដែល​ទទួល​ទាន​ជាតិ​ស្រា​ច្រើន​ហួស​អាច​ធ្វើអោយ​ខូច​ថ្លើម​បាន​។
•    ប្រើ​ថ្នាំ វីតាមីន ឬ​ថ្នាំ​បំប៉ន​ច្រើនពេក​៖ ការ​ដែល​ប្រើ​កម្រិត​វីតាមីន ថ្នាំ​បំប៉ន ឬ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​មាន​វេជ្ជបញ្ជា​លើស​កម្រិត​អតិបរមា​ប្រហែល​ជា​ប្រឈម​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​ខូច​ថ្លើម​។
•    ថ្នាំ​បំប៉ន​ប្រភេទ​ឬ​ស​ឈើ ក៏​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម​បានដែរ​។
•    ការបង្ក​រោគ​៖ ជំងឺឆ្លង​ដែល​អាច​អោយ​ប្រឈម​កាន់ការ​ខូច​ថ្លើម​កាន់តែ​ខ្លាំង​មានដូចជា ជំងឺគ្រុនចាញ់ និង​ជំងឺ Q Fever​។
•    វី​រ៉ុស​ធ្វើអោយ​រលាកថ្លើម​៖ មានដូចជា Hepatitis A, B និង C
•    ទម្លាប់​ញ៉ាំ​អាហារ​មិនបាន​ល្អ​៖ ការ​ដែល​ធាត់​ពេក​គឺ​ប្រឈម​នឹង​ជំងឺថ្លើម​ខ្លាំង​ហើយ ព្រោះ​អ្វីដែល​ពួកគេ​ញ៉ាំ​មិន​ល្អ​សម្រាប់​សុខភាព​ដូចជា​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង