តើអ្នកមានដឹងទេថា ផ្លែ​ចេក អាច​ធ្វើអោយ​អារម្មណ៍​អ្នក​ប្រសើរឡើង ឬ អាច​ប្រើបានជាថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​កម្រិត​ស្រាល​ បាននោះ?

នេះក៏ដោយសារតែ នៅក្នុង​ផ្លែ​ចេក មាន​ផ្ទុក​សារជាតិ tryptophan ( ទោះបីជា​វា មិនមែន​ជា​ប្រភព​ដ៏​សំបូរ ក៏​កម្រិត​មធ្យម​នេះ មាន​ផ្ទុក​ជាតិ tryptophan ប្រហែលជា ១០,៦ ក្រាម​) ។ សារជាតិ​នេះ គឺជា​ប្រភេទ​មួយ នៃ​អា​មី​ណូ អាស៊ីត​ទាំង ២០ ដែល​អាច​កសាង​នូវ បណ្តុំ​ប្រូតេអ៊ីន​។ សារជាតិ tryptophan ជួយ​រាងកាយ​អោយ ធ្វើ​ការផលិត​នូវ serotonin  ដែល​មាន​ឥទ្ធិពល ក្នុងការ​ធ្វើ​អោយ​ខួរក្បាល​មាន​ភាព​ស្ងប់​សុខ និង មាន​នាទី ជា​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​កម្រិត​ស្រាល​។ 

វា​ត្រូវ​បាន​គេ​កត់សម្គាល់​ផងដែរ​ថា វិធី​តែ មួយគត់ ដែល​អាច​អោយ​ខ្លួនប្រាណ​យើង ទទួលបាន​សារជាតិ tryptophan នេះ នោះ​គឺ​តាមរយៈ​របប​អាហារ​របស់​យើង ហើយ​វា​មិន​ត្រូវបាន​ផលិត​តាម​ធម្មជាតិ​នោះ​ទេ ។ ហេតុ ដូចនេះ កា​រញុំា​ផ្លែ​ចេក គឺជា​វិធី​មួយ​ដ៏​ងាយស្រួល ក្នុង​ការទទួលបាន​ពួកវា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង