ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកមិនសល់លុយសោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកមិនចេះទប់អារម្មណ៍របស់ខ្លួន ដោយឃើញអីទិញនឹង ជាពិសេស ឃើញរបស់បញ្ចុះតម្លៃទិញភ្លាម នឹងមិនសល់លុយឡើយ។ ដូចនេះ ទោះជាតម្លៃថោកប៉ុណ្ណា ក៏អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងទិញដែរ។
  2. ប្រសិនជាអ្នកមានទម្លាប់មិនកត់បញ្ជីនូវចំណាយ និងចំណូល អ្នកគួរតែសាងទម្លាប់មួយនេះ ព្រោះនៅពេលដែលអ្នកមានបញ្ជីច្បាស់លាស់ អ្នកនឹងមិនចំណាយផ្តេសផ្តាសឡើយ។
  3. នៅពេលដែលអ្នកមើលឃើញរបស់ស្អាត ហើយចិត្តចង់ទិញ ដោយគិតថាមិនថ្លៃ អ្នកគួរតែបញ្ឈប់គំនិតមួយដែលថាថោកនោះ ហើយគិតត្រឡប់មកវិញថា បើអ្នកមិនចំណាយលុយមួយនេះ អ្នកនឹងអាចសល់ប៉ុណ្ណា នោះអ្នកនឹងមិនទិញឡើយ។
  4. នៅពេលដែលអ្នកមានកាតធនាគារក្នុងកាបូប អ្នកមិនគួរគិតថាងាយចាយ ហើយដើរចាយពេញនឹងទេ ដោយអ្នកគួរតែយកទៅទុកឲ្យស្រួល ទើបលុយក្នុងនោះមិនអស់។
  5. អ្នកមិនគួរមិនចេះបដិសេធជាមួយអ្នកផ្សព្វផ្សាយឡើយ ដោយទោះជាគេនិយាយបែបណាក៏ដោយ ក៏អ្នកគួរតែទប់អារម្មណ៍ឲ្យជាប់ ទើបមិនចំណាយទៅលើរបស់ឥតប្រយោជន៍។
  6. នៅពេលដែលអ្នកចង់បណ្តាក់ទុនទៅលើអ្វីមួយ អ្នកគួរតែគិត និងស្រាវជ្រាវឲ្យបានច្បាស់ ទើបអ្នកអាចចំណេញបានប្រាក់ ហើយមិនចេញក្រៅឥតប្រយោជន៍។
  7. អ្នកមិនគួរខ្លាចមិនហ៊ានធ្វើការបណ្តាក់ទុនឡើយ ព្រោះការបណ្តាក់ទុនដែលត្រូវ នឹងធ្វើឲ្យអ្នកចំណេញបានច្រើនដោយមិនដឹងខ្លួន។
  8. នៅពេលដែលកាបូបលុយអ្នករញ៉េរញ៉ៃ ដោយមិនរៀបចំឲ្យស្រួល នឹងគ្មានលុយអាចចូលមកទេ មានតែចេញតែប៉ុណ្ណោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង