​ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់ នោះ​អ្នក​ត្រូវ​តែ​ចេះ​រួមផ្សំ​នូវ​ការធ្វើ​លំ​ហាត់ប្រាណ និង របប​នៃ​ការ ទទួលទាន​អោយបាន​ត្រឹមត្រូវ​ល្អ​។ ការ​កំណត់​គោលដៅ គឺ​សាមញ្ញ​នោះទេ អ្នក​គ្រាន់តែ​ត្រូវ ធ្វើ​ការដុត បំផ្លាញ កាឡូរី​អោយបាន​ច្រើន ជាង​អ្វី​ដែល​អ្នក​បាន​ទទួល​។

វា​ធ្វើ​បាន​តាម​វិធី​ពីរ​យ៉ាង​គឺៈ តាមរយៈ​ការ កាត់បន្ថយ​កម្រិត​កាឡូរី ដែល​អ្នក​ត្រូវ​ទទួលយក  ឬ ដុត​បំផ្លាញ​វា​អោយបាន​ច្រើន​ជាង​មុន ។​
​ការ​តម​អាហារ​តែមួយ​មុខ គឺ​នឹង​ធ្វើអោយ​ទម្ងន់​រាងកាយ ឡើង​ចុះ​មិន​ទៀងទាត់ ។ ប្រសិនបើ​អ្នក ចង់ សម្រក​ទម្ងន់​បាន ជា​អចិន្ត្រៃ នោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ត្រូវបាន​គេ​ណែនាំ សម្រាប់​អ្នក​។​

​ការ​ហាត់ប្រាណ គឺ​អាច​បង្កើន​នូវ​កម្រិត​មេតាបូលីស​របស់​អ្នក​។ បើ​ទោះ​ជា​បន្ទាប់​ពី​ការ​ហាត់ប្រាណ ហើយ ក៏​រាងកាយ​អ្នក​នៅ​តែ​បន្ត​ដុត​បំផ្លាញ​ថាមពល​បានដែរ​។ បន្ទាប់​ពី​អ្នក បាន​ហ្វឹកហាត់​រាងកាយ របស់​អ្នក​បាន​រយៈពេល កន្លះ​ម៉ោង នោះ​រាងកាយ​អ្នក នឹង​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើន​ជាង​មុន ក្នុង​រយៈពេល ៣​ម៉ោង​ក្រោយ​។​

​នៅពេល​សម្រាក រាងកាយ​នឹង​ធ្វើ​ការប្រើ​ជា​មធ្យម​នូវ ១២០០​កា​ឡូរី ហើយ​តាមរយៈ​ការធ្វើ​លំ​ហា​ត់ ប្រាណ​នោះ​វា​នឹង អាច​ដុតបំផ្លាញ​បាន​ច្រើន​ជាង​នេះ​ទៀត​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​គប្បី​ធ្វើ​លំ​ហាត់ ប្រាណ​អោយបាន​យ៉ាងហោចណាស់ ៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ និង យ៉ាងតិចណាស់ ធ្វើ​សកម្មភាព​រាងកាយ អោយបាន កន្លះ​ម៉ោង​។ ព្យាយាម​អនុវត្ត​នូវ​ទម្លាប់​នេះ បន្ទាប់​ពី​អ្នក​បាន​បន្ត​នូវ​របប​អាហារ​ប្រចាំថ្ងៃ​របស់ អ្នក​។ អ្នក​ត្រូវ​រៀបចំ គ្រោងការ​នៃ​ការ​ហាត់ប្រាណ​អោយបាន​ឆ្លាត​វៃ និង ជ្រើសរើស​យក​ប្រភេទ​លំ​ហាត់ ប្រាណ​ណា ដែល​សាក​សម​នឹង​អ្នក​។​

​ជា​ការពិត ឱកាស​នៃ​ការធ្វើសកម្មភាព​ផ្នែក​រាងកាយ នោះ​គឺ​នឹង​មិន​ត្រូវបាន​បញ្ចប់​នោះទេ​។ ត្រូវ ជ្រើសរើស​នូវ​អ្វី ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​លំ​ហាត់ប្រាណ  ដែល​អ្នក អាចអនុវត្ត​បាន ៖

  • ការដើរៈ វា​ត្រូវ​បាន​ណែនាំ​ច្រើន​បំផុត សម្រាប់​អ្នក​ដែល​មាន​ទម្ងន់​លើស​ខ្លាំង ដែល​វា​ជា​ដំណាក់ កាល​ដំបូង ងាយស្រួល​សម្រាប់​ពួកគេ ក្នុងការ​ចាប់ផ្តើម​នូវ​លំ​ហាត់ប្រាណ ប្រភេទ​ផ្សេង​ទៀត ។​
  • ការ​ហែល​ទឹក​។​
  • ការ​ធាក់​កង់​។​
  • លំ​ហាត់ប្រាណ​បែប​យូ​ហ្គា​។​
  • ​ប្រភេទ​កីឡា​ជា​ក្រុម ( កីឡា​បាល់បោះ​,​បាល់ទះ និង បាល់ទាត់​ជាដើម​) ។​
  • លំ​ហាត់ប្រាណ នៅត្រង់​សាច់ដុំ​ក្បាលពោះ​។​
  • ការ​ហាត់ប្រាណ បែប​រាំ​កំសាន្ត​។​
  • លំ​ហាត់ប្រាណ បែប​ហ្វឹកហាត់​កម្លាំង​។​

​ប៉ុន្តែ​ការធ្វើ​ការងារ​បន្តិចបន្តួច​មួយចំនួន ក៏​អាច​នឹង​ជួយ​អ្នក​សម្រក​ទម្ងន់​បាន​បន្ថែម​ទៀត​បាន​ផងដែរ ដូចជា ការ​ធាក់​កង់​ទៅ​ទិញ​ឥ​វ៉ាន់ ឬ ឡើងជណ្តើរ​ជើង ជំនួស​អោយ​ការប្រើ​ជណ្តើរយន្ត​។ កាល​បើ​អ្នក ដុត​បំផ្លាញ​កាឡូរី​បាន​កាន់តែ​ច្រើន ក្នុង​មួយ​ថ្ងៃ នោះ​អ្នកនឹង​អាច​ស្រក​ទម្ងន់​បាន​កាន់តែ​លឿន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង