តេស្ត​ដើម្បី​យកមក​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទឹកនោមប្រៃ​មានដូចជា​៖

  • តេស្ត​ទឹកនោម​៖ ការពិនិត្យ​ទឹកនោម​អាច​រកឃើញ​នូវ​ភាព​មិន​ធម្មតា​ក្នុង​ទឹក​នកោ​ម​ដូចជា មាន​ចំនួន​ដ៏​ច្រើន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ប្រៃ​។ អ្នក​ប្រហែល​ជា​តម្រូវអោយ​ពិនិត្យ​ទឹកនោម​រយៈពេល ២៤​ម៉ោង​ដើម្បី​កំណត់​អំពី​ចំនួន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។
  • តេស្ត​ឈាម​៖ ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោមប្រៃ ការ​ធ្វើតេស្ត​ឈាម​ប្រហែល​អាច​បង្ហាញ​អំពី​កម្រិត​ដ៏​ទាប​នៃ​ប្រភេទ​ប្រូតេអ៊ីន Albumin (Hypoalbuminemia)​។ ការបាត់បង់​ជាតិ​ប្រូតេអ៊ីន​ច្រើនតែ​ធ្វើ​អោយ​ជាតិ​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ូល​និង Triglyceride ក្នុង​ឈាម​កើនឡើង​។ ចំនួន Creatinine និង ជាតិ​អ៊ុយ​រេ​ក្នុង​ឈាម​ក៏​ប្រហែលជា​ត្រូវ​ពិនិត្យ​មើល​ដែរ​ដើម្បី​អាច​វាយតម្លៃ​អំពី​មុខងារ​តម្រងនោម​អ្នក​បាន​។
  • ច្រិប​សាច់​តម្រងនោម​មកពិ​និ​ត្យ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង