ការសិក្សា​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​អោយដឹងថា គូរ​ស្វាមីភរិយា​ជាច្រើន​មាន​ការប្រឈមមុខ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល មហារីក និង​រលាក​សួត​តិច​ជាង​អ្នក​ដែល​មិន​ទាន់​រៀបការ​។​

​ការសិក្សា​អំពី​មរណភាព​ខ្សែបណ្តោយ​ថ្នាក់ជាតិ (The National Longitudinal Mortality Study, NLMS) ដែល​បាន​ធ្វើ​ការតាមដាន​ទៅលើ​ប្រជាជន​អាមេរិក​ច្រើនជាង ១​លាន​នាក់​តាំងពី ១៩៧៩​មក​នោះ បាន​បង្ហាញ​អោយដឹងថា ស្ត្រី​ដែល​រៀបការ​រួច​ទំនងជា​មាន​អត្រា​ស្លាប់​តិចជាង​២០​ភាគរយ​ដោយសារតែ​ជំងឺ​ដូចជា មហារីក​ក្រពេញ​អូ​វ៉ែរ និង​ជំងឺ​ក្រិន​ថ្លើម​បើ​ប្រៀបធៀប​នឹង​ស្ត្រី​មិន​រៀបការ​។ ចំណែកឯ​បុរស​ដែល​រៀបការ​រួច​វិញ ពួកគេ​មានការ​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ព្រោះ​ថា​ពួកគេ​មានឱកាស​ឆា​ស្លាប់ ៣​ដង​តិចជាង​បុរស​មិន​រៀបការ​។

​មូលហេតុ​គឺ​ថា ការពិត​ចំពោះ​ការ​រៀបការ​មានន័យថា វា​ផ្តល់​នូវ​ទម្លាប់​នៃ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ និង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​។ ​វេជ្ជបណ្ឌិត លីន​ដា វ៉េ​ត (Dr. Linda Waite) សាស្ត្រាចារ្យ​ខាង​សង្គមវិទ្យា​នៅឯ​សាកលវិទ្យាល័យ​ឈី​កា​ហ្គោ (Chicago) និង​ជា​អ្នកនិពន្ធ​ក្នុង​រឿង The Case For Marriage និយាយថា “​ការរៀប​អាពាហ៍ពិពាហ៍​គឺជា​ខ្សែក្រវ៉ាត់​រថយន្ត​មួយ​ប្រភេទ​សម្រាប់​ផ្តល់​អោយ​អ្នក​នូវ​សុខុមាលភាព​កាន់តែ​ប្រសើ​”​។​

“​យើង​អាច​ប្រើ​វា​តាមរបៀប​ដូចគ្នា​នឹង​ការ​ទទួលទាន​អាហារ​ដ៏​ល្អៗ​មួយ ហាត់ប្រាណ និង​មិនមែន​ជា​ការជក់បារី​”​។​

​តើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មាន​អ្វី​ខ្លះ​ទៅ​?

​អាយុ​វែង​

​កាលណា​ដែល​អ្នក​កំពុង​តែ​ទទួលបាន​ងារ​ជា​លោក ឬ​អ្នកស្រី​ពិតប្រាកដ​ហើយ ការទទួល​នូវ​អាពាហ៍ពិពាហ៍​ពិតជា​អាច​ផ្តល់​នូវ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​មួយ​សម្រាប់​ជីវិត​ដ៏​យូរអង្វែង​បាន​។ ​ការ​សិក្សា​ដែល​និយាយ​អំពី​ស្ថិតិ​បាន​បង្ហាញអោយឃើញថា ការរៀប​ការធ្វើអោយ​អ្នកមាន​អាយុ​វែង​។ ជាមួយគ្នានេះដែរ មាន​ការសិក្សា​មួយ​ដែល​បង្កើតឡើង​ពី​សាកលវិទ្យាល័យ​ឈី​កា​ហ្គោ បាន​រកឃើញថា បុរស​រៀបការ​រួច​អាច​មាន​ជីវិត​រស់​យូរ​ជាង​បុរស​មិនទាន់​រៀបការ​រហូតដល់ ១០​ឆ្នាំ ចំនែកឯ​ស្ត្រី​រៀបការ​រួច​មាន​ជីវិត​រស់នៅ​យ៉ាងហោចណាស់​ក៏​យូរ​ជាង​ស្ត្រី​មិនទាន់​រៀបការ ៤​ឆ្នាំ​ដែរ​។

​កាលណា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​កាន់តែ​ល្អ​នោះ​អត្ថប្រយោជន៍​ក៏​កាន់តែ​ប្រសើរ​ដែរ​។ ការស្រាវជ្រាវ​មួយ​បាន​បង្ហាញ​អោយដឹងថា កាលណា​ដែល​មាន​បុណ្យ​គម្រប់​ខួប​អានុស្សាវរីយ៍​អាពាហ៍ពិពាហ៍​កាន់តែ​ច្រើន​ដែល​ពួកគេ​ធ្វើ​ជាមួយគ្នា មានន័យ​ថា​ឱកាស​ដែល​ពួកគេ​អាច​មាន​អាយុ​១០០​ក៏​កាន់តែ​ច្រើន​ដែរ​។

​ការកើនឡើង​នៃ​ការ​មាន​អាយុ​វែង​របស់​បុរស គឺ​សុទ្ធតែ​ជា​ការពិត​ដែល​បានមកពី​ការ​រៀបការ​ទាំងអស់​ព្រោះ​ពួកគេ​ពុំ​សូវ​ប្រឈម​នឹង​ជំងឺ​ច្រើន និង​មាន​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព​កាន់តែ​ច្រើន​ជាង​មនុស្ស​នៅ​លីវ​។ ចំណែកឯ​ស្ត្រី​វិញ​រស់នៅ​បាន​យូរ​ដោយសារ​តែ​ទ្រព្យសម្បត្តិ​ស្តុកស្តម និង​សន្តិសុខ​ផ្លូវចិត្ត​។

​ការពារ​ខ្លួន​ពី​ការបាក់​ទឹកចិត្ត​

​ភាព​សុខ​សប្បាយ​ក៏​អាច​ផ្តល់អោយ​អ្នក​នូវ​ថាមពល​សុខភាព​ផ្លូវចិត្ត​កាន់​ដ៏​ខ្លាំងក្លា​មួយ​ដែរ ដែល​មានន័យថា អ្វីៗ​ទាំងអស់​ធ្វើអោយ​អ្នកនឹង​ពិបាកចិត្ត ថប់​អារម្មណ៍ និង​បញ្ហា​ផ្លូវចិត្ត​តិចជាង​មនុស្ស​នៅ​លីវ មនុស្ស​លែងលះគ្នា ឬ​ស្ត្រី​មេម៉ាយ​។

​វេជ្ជបណ្ឌិត លីន​ដា វ៉េ​ត​យល់ស្រប​ថា “​មូលហេតុ​គឺ​ថា ការ​រៀបការ​ច្រើនតែ​ផ្តល់​អោយ​គូរ​ស្វាមីភរិយា​ទាំងពីរ​នូវ​វិញ្ញាណ​នៃ​អត្ថន័យ​ក្នុង​ឆាកជីវិត ព្រមទាំង​ការសហការ​គ្នា និង​ចែករំលែក​មហិច្ឆិតា​គ្នា​”​។
“​នេះ​គឺ​ធ្វើអោយ​គូរ​ស្វាមីភរិយា​ទាំងឡាយ​ផ្តល់​ទៅ​លើ​ន័យ​វិជ្ជមាន​អោយ​កាន់តែ​ច្រើន​ព្រមទាំង​បង្កើត​ជា​ជម្រក​ដ៏​មាន​តម្លៃ​សម្រាប់​ពួកគេ​ផ្ទាល់​រស់នៅ​ឆ្ងាយ​ពី ពិភព​ដ៏​មាន​ការគំរាមកំហែង​ធំ​មួយ​បាន​”​។​

​រក្សាបាន​នូវ​ការសប្បាយ​រីករាយ​

​ការរៀប​អាពាហ៍ពិពាហ៍​បាន​បង្ហាញអោយឃើញថា វា​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ទូទៅ​កាន់តែច្រើន​។ សរុបទៅ អ្នក​រៀបការ​រួច​មាន ៤០​ភាគរយ​ដែល​និយាយថា​ពួកគេ​មាន​ការសប្បាយ​រីករាយ​ណាស់​ចំពោះ​ជីវិត​របស់​ពួកគេ ប៉ុន្តែ​ចំពោះ​មនុស្ស​នៅ​លីវ​វិញ​មានតែ ២៥​ភាគរយ​ប៉ុណ្ណោះ​ដែល​និយាយ​បែបនេះ​។ 

​មូលហេតុ​ដែល​ថា មង្គលការ​របស់​អ្នក​អាច​ធ្វើអោយ​អ្នក​មាន​សុភមង្គល នោះ​វា​គ្រាន់តែ​ជា​រឿង​ធម្មតាៗ​ដែល​ការរៀ​ការផ្តល់អោយ​អ្នក​នូវ​អ្វី​ដែល​យើងទាំងអស់គ្នា​ត្រូវការ​ដើម្បី​ជាការ​សប្បាយចិត្ត ព្រោះថា​មាន​មនុស្ស​ម្នាក់​ចាប់អារម្មណ៍​លើ​ពួកយើង មើលថែ​ពួកយើង និង​មនុស្ស​ម្នាក់​ដែល​ជា​តម្រូវការ​របស់​ពួកយើង​។

​ប្រសិនបើ​យើង​មាន​អារម្មណ៍​ថា​យើង​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​តែ​ម្នាក់ (​ហើយ​ម្នាក់​នោះ​ក៏​គិត​បែប​នេះ​ដែរ​) នោះ​យើង​ធានា​ថា​នឹង​ទទួលបាន​ការសប្បាយរីករាយ​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង