​ដូច្នេះ​បញ្ហា​សំខាន់ៗ​ជាច្រើន​អាច​ជា​ឧបសគ្គ​សម្រាប់​ការយកចិត្តទុកដាក់រ​បស់​អ្នក​ក្នុង​ការងារ​មុខ​ជំនួញ​ដែល​វា​ច្រើន​តែ​ពិបាក​មើលឃើញ​ណាស់​។ អ្វី​ផ្សេងៗ​ទៀត វា​អាច​ជា​ការពិបាក​យ៉ាងខ្លាំង​ដើម្បី​អោយ​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុមការងារ​ផ្តោតទៅលើ ឬ​តម្រង់​ទិសដៅ​ដូចគ្នា​ចំពោះ​អ្វី​ដែល​សំខាន់ៗ​ពិតប្រាកដ​។

​នោះ​ហើយ​គឺជា​កត្តា​ជោគជ័យ​ដែល​សំខាន់ (Critical Success Factors, CSFs) អាច​ដោះស្រាយបាន​។ CSFs គឺជា​កន្លែង​សំខាន់ៗ​នៃ​សកម្មភាព​ដែល​ត្រូវតែ​ធ្វើ​អោយបាន​ល្អ​បើសិនជា​អ្នក​ត្រូវ​ការទទួលយក​បេសកកម្ម​, កម្ម​បទ ឬ​គោលដៅ​សម្រាប់​មុខ​ជំនួញ ឬ​គម្រោង​របស់​អ្នក​។

​តាមរយៈ​ការ​សម្គាល់​ទៅលើ​កត្តា​ជោគជ័យ​សំខាន់ៗ​របស់​អ្នក អ្នក​ក៏​អាច​បង្កើត​ជា​ចំនុច​រួមមួយ​នៃ​អ្វីៗ​ដែល​គេ​អាច​សម្អាង​ទៅលើ​ដើម្បី​ជួយ​អោយ​អ្នក​តម្រង់​ទិសដៅ និង​វាស់វែង​អំពី​ភាព​ជោគជ័យ​នៃ​មុខ​ជំនួញ ឬ​គម្រោង​របស់​អ្នក​បាន​។

​នៅពេល​ចំនុច​រួមមួយ​នៃ​អ្វី​ដែល​អាច​សម្អាង​បាន​កើតមាន​ហើយ CSFs ក៏​ជួយ​អោយ​មនុស្ស​គ្រប់គ្នា​ក្នុង​ក្រុម​ដឹង​យ៉ាងច្បាស់​ថា​អ្វី​ទៅ​ដែល​មាន​សារៈសំខាន់​បំផុត​។ ហើយ​រឿង​នេះ​ជួយ​អោយ​មនុស្ស​យើង​ធ្វើ​ការងារ​ខ្លួនឯង​បាន​យ៉ាង​ត្រឹមត្រូវ ព្រមទាំង​មាន​ចក្ខុវិស័យ​ដូចៗ​គ្នា​ផង​ដែរ​។

​គំនិត​របស់ CSFs ដំបូង​ឡើង​ត្រូវបាន​ណែ​នាម​អោយ​វេជ្ជបណ្ឌិត រ៉ូ​ណាល់ ដា​ញ៉េល (Dr. Ronald Daniel) កាលពី​ឆ្នាំ ១៩៦០​មក​ម្លេះ​។ រយៈពេល ១០​ឆ្នាំក្រោ វា​ត្រូវ​បាន​អភិ​វឌ្ឈន៍​បន្ថែម ព្រមទាំង​ធ្វើអោយ​កាន់តែ​ពេញនិយម​តាមរយៈ​លោក ច​ន អេ​ហ្វ រ៉​កកាត (John F. Rockart) ហើយ​ចាប់តាំងពី​ពេលនោះ​មក វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ការជួយ​ដល់​មុខងារ​យុទ្ធសាស្ត្រ ក៏​ដូច​គម្រោង​លើ​ជំនួញ​ផ្សេងៗ​។

​អ្វី​ដែល​មិន​អាច​ចៀសវាង​បាន​នោះ​គឺថា​ទស្សនៈ​របស់ CSF បាន​អភិ​វឌ្ឈន៍ ហើយ​អ្នក​ប្រហែល​ជា​មើលឃើញ​វា​ថា មាន​ការអនុវត្ត​ន៍តា​ម​របៀប​ខុសៗ​គ្នា​។ អត្ថបទ​មួយ​នេះ​នឹង​ផ្តល់​អោយ​អ្នក​នូវ​និយមន័យ និង​វិធីសាស្ត្រ​ធម្មតា​មួយ​ដោយ​ផ្អែក​ទៅលើ​គំនិត​ដើម​របស់ លោក រ៉ុក​កាត​។

​លោក រ៉ុកកាត​អោយនិយមន័យ CSFs ថា “​បើសិន​ជា​រឿង​អស់ទាំងនោះ​ធ្វើអោយ​សប្បាយចិត្ត ចំនួន​ដល​មាន​ដែន​កំណត់​ដែល​ជា​លទ្ធផល​ទទួលបាន​នោះ​នឹង​ធានាបាន​ថា វា​ជា​ការអនុវត្តន៍​ដែល​មាន​ការប្រកួតប្រជែង​ប្រកបដោយ​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​។ វា​គឺជា​គន្លឹះ​សំខាន់​មួយ​ចំនួន​តូច​ទេ​ដែល​ធ្វើអោយ​អ្វីៗ​ត្រូវតែ​ប្រព្រឹត្តិ​ទៅអោយ​បាន​ត្រឹមត្រូវ​សម្រាប់​ការរីកចម្រើន​មុខ​ជំនួញ​។ បើសិន​ជា​លទ្ធផល​នោះ​មាន​ចំនួន​មិន​គ្រប់គ្រាន់ ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​នឹង​មិន​សូវ​ទទួលបាន​អ្វី​ដែល​ចង់​បាន​ឡើយ​”​។

​គាត់​ក៏​បាន​ធ្វើ​ការសន្និដ្ឋាន​ដែរ​ថា CSFs គឺជា “​តំបន់​នៃ​សកម្មភាព​ដែល​គួរតែ​ទទួល​ដោយ​មិន​ផ្លាស់ប្តូរ និង​យកចិត្តទុកដាក់​យ៉ាង​ប្រុងប្រយ័ត្ន​ពី​អ្នកគ្រប់គ្រង​”​។

CSFs មាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​ទៅ​នឹង​បេសកកម្ម និង​គោលដៅ​យុទ្ធសាស្ត្រ​នៃ​មុខ​ជំនួញ និង​គម្រោង​របស់​អ្នក​។ ខណៈពេល​ដែល​បេសកកម្ម និង​គោលដៅ​ទាំងឡាយ​ផ្តោត​សំខាន​ទៅ​គម្រោងការ ព្រមទាំង​អ្វី​នឹង​ត្រូវ​ទទួលបាន​នោះ CSFs គឺ​ផ្តោត​ទៅលើ​ចំនុច​ដែល​សំខាន់បំផុត ព្រមទាំង​អ្វី​ដែល​ទទួលបាន និង​របៀប​ដែល​អ្នកនឹង​ទទួលបាន​។

​ការប្រើប្រាស់​វិធីសាស្ត្រ​៖

CSFs ត្រូវបាន​គេ​យល់ដឹង​យ៉ាង​ល្អ​បំផុត​។ ចូរ​ទៅលើ​ហាង​លក់​ផលិតផល​កសិដ្ឋាន​ស្រស់ៗ​ដែល​មាន​បេសកកម្ម​ដូចជា​៖

“​ដើម្បី​ក្លាយ​ប្រែក្លាយ​ហាង​លក់​ផលិតផល​បែប​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ផ្លូវ Main Street តាមរយៈ​ការលក់​របស់​ដែល​មាន​គុណភាព​ល្អ​បំផុត​បាន ផលិតផល​ពី​កសិដ្ឋាន​ស្រស់ៗ​បំផុត​ត្រូវ​តែ​យក​មក​ដល់​កន្លែង​លក់​អោយ​បាន​មុន ២៤​ម៉ោង ឬ​ជា​មធ្យម​គឺ ៧៥% ព្រមទាំង​មាន​ការពេញចិត្ត​ពី​អតិថិជន ៩០%”​។

​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ផលិតផល​ពី​កសិដ្ឋាន​ស្រស់ៗ​គឺ​៖

  • បង្កើន​យុទ្ធសាស្ត្រ​ទីផ្សា​ដែល​មាន​ការ​ចែកចាយ​ក្នុង​តំបន់​អោយបាន ២៥%
  • ទទួល​បាន​ការ​ផ្គត់​ផ្គង​ក្តៅៗ នៃ “​របស់​ពី​កសិដ្ឋាន​ដល់ដៃ​អតិថិជន​” ក្នុង​រយៈពេល ២៤​ម៉ោង សម្រាប់ ៧៥%​នៃ​ផលិតផល​។
  • រក្សា​អោយបាន​នូវ​ការពេញចិត្ត​ពេញ​ថ្លើម​របស់​អតិថិជន​ក្នុង​អត្រា ៩៨%​។
  • ពង្រីង​ការចាប់អារម្មណ៍​របស់​ផលិតផល​ទៅកាន់​អតិថិជន​អោយ​កាន់តែច្រើន​។
  • មាន​គម្លាត​គ្រប់គ្រាន់​ដើម្បី​ពិចារណា​ទៅលើ​មធ្យមភាគ​នៃ​ផលិតផល​ដែល​អតិថិជន​ចង់បាន​។

​ដើម្បី​សម្គាល់​ទៅលើ CSFs ដែល​អាច​កើតមាន យើង​ត្រូវតែ​ពិនិត្យ​ទៅលើ​បេសកកម្ម និង​គោលដៅ ព្រមទាំង​សម្លឹង​មើល​កន្លែង​ធ្វើ​ជំនួញ​ដែល​ត្រូវ​ការយកចិត្តទុកដាក់ ដូច្នេះ​យើង​ក៏​អាច​ទទួលយក​វា​បានដែរ​។ យើ​អាច​ចាប់ផ្តើម​តាមរយៈ​ការ​គូស​ជា​មែកធៀង​នូវ​អ្វី​ដែល​ជា CSFs ដែល​អាច​កើតមាន​បាន​។

​នៅ​ពេល​អ្នក​បង្កើត​បាន​ជា​តារាង​នៃ CSFs រួចហើយ វា​ក៏​ជា​ពេលវេលា​មួយ​ដែល​ត្រូ​ពិចារណា​ទៅលើ​អ្វី​ដែល​ពិតជា​មាន​សារៈសំខាន់ ដូច្នេះ​ហើយ​ចូរ​សម្គាល់​មើល​នូវ CSFs ដែល​ពិតប្រាកដ​។

​បើ​យើង​និយាយ​ចំពោះ​ហាង​លក់​ផលិតផល​ស្រស់ៗ​ពី​កសិដ្ឋាន​វិញ CSF ដំបូង​គេ​គឺថា យើង​ត្រូវ​ធ្វើការ​សម្គាល់​ពី​តារាង​ដែល​បាន​និយាយ​ខាងលើ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​ក្នុង​តំបន់​។ រឿង​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធានា​អោយបាន​នូវ​ភាពស្រស់ និង​ប្រភព​ផលិតផល​ដែល​ថ្មី​យក​មក​ដល់​កន្លែង​លក់​។

CSF មួយ​ផ្សេង​ទៀត​គឺជា​ការទាក់ទាញ​អតិថិជន​ថ្មីៗ​។ បើ​គ្មាន​អតិថិជន​ថ្មីៗ​ទេ ហាង​លក់​មួយ​នេះ​នឹង​មិន​អាច​ពង្រីង​ជំនួញ​ទីផ្សា​អោយ​កាន់តែ​ធំ​បាន​ឡើយ​។

CSF ទី​បី​គឺជា​ការ​ចំណាយ​សម្រាប់​ការពង្រីក​ទីផ្សា​។ គោលដៅ​របស់​ហាង​មិន​អាច​ទទួល​បាន​ដោយ​គ្មាន​ជំនួយ​ដើម្បី​វិនិយោ​អោយ​កាន់តែ​ទូលំទូលាយ​បានឡើយ​។

​ការប្រើប្រាស់​វិធីសាស្ត្រ​៖ ជំ​ហ៊ានៗ​ជា​សង្ខេប​

​ក្នុង​ការពិត​ជាក់ស្តែង ការ​សម្គាល់​ទៅលើ CSFs របស់​អ្នក​គឺជា​ដំណើរកា​រណ៍​ដែល​ត្រូវ​ធ្វើ​ម្តងទៀត​។ បេសកកម្ម​, គោលដៅ​យុទ្ធសាស្ត្រ និង CSFs របស់​មាន​ទំនាក់ទំនង​ខាង​ក្នុង ហើយ​រឿង​នី​មួយៗ​របស់​វា​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដូច​អ្វី​ដែល​អ្នក​ធ្វើ​អោយ​វា​រីកចម្រើន​ដែរ​។

​ខាងក្រោម​នេះ​គឺជា​ជំ​ហ៊ាន​សង្ខេប​ដែល​វា​នឹង​ជួយ​អោយ​អ្នក​សម្គាល់​ដឹង CSFs សម្រាប់​មុខងារ​ជំនួញ ឬ​គម្រោង​របស់​អ្នក​។

​ជំ​ហ៊ាន​ទីមួយ​៖ ចូរ​ប៉ាន់ស្មាន​ទៅលើ​បេសកកម្ម​គម្រោង ឬ​ជំនួញ និង​គោលដៅ​យុទ្ធសាស្ត្រ​របស់​អ្នក​។

​ជំ​ហ៊ាន​ទី​ពីរ​៖ សម្រាប់​គោលដៅ​យុទ្ធសាស្ត្រ​នីមួយៗ ចូរ​សួរ​ខ្លួនឯង​ថា តើ​កន្លែង​នៃ​សកម្មភាព​ជំនួញ ឬ​គម្រោង​អ្វីខ្លះ​ដែល​សំខាន់ៗ​សម្រាប់​ទទួលបាន​គោលដៅ​នេះ​? ចំពោះ​ចម្លើយ​របស់​វា​គឺ​ស្ថិតនៅក្នុង​តារាង CSFs ដែល​អ្នក​បាន​បង្កើត​ឡើយ​។

​ជំ​ហ៊ាន​ទី​បី​៖ ចូរ​វាយតម្លៃ​ទៅ​លើ​តារាង CSFs ដើម្បី​រក​អោយ​ឃើញ​ចំនុច​សំខាន់ៗ​ពិតប្រាកដ​ដើម្បី​ទទួលបាន​ជោគជ័យ ព្រោះ​វា CSFs របស់​អ្នក​ទាំងអស់​។

​នៅ​ពេល​អ្នក​សម្គាល់ និង​វាយតម្លៃ​ទៅ​លើ​តារាង CSFs បាន​ហើយ អ្នក​ប្រហែលជា​មិន​បាន​រាប់បញ្ចូល​គោលដៅ​យុទ្ធសាស្ត្រ​ថ្មីៗ​មួយចំនួន ឬ​បញ្ជាក់​អំពី​គោលដៅ​របស់​អ្នក​អោយ​កាន់តែ​ច្បាស់​នោះទេ​។ ដូច្នេះ​ប្រហែល​ជា​ត្រូវ​ការយល់​អត្ថន័យ​នៃ​បេសកកម្ម​, គោលដៅ និង CSFs របស់​អ្នក​ម្តងទៀត​ហើយ​។

​ជំ​ហ៊ាន​ទី​បួន​៖ ចូរ​សម្គាល់​ពី​របៀប​ដែល​អ្នក​នឹង​តាមដាន និង​វាសវែង​ទៅលើ CSFs នី​មួយៗ​។​

​ជំ​ហ៊ាន​ទី​ប្រាំ​៖ ចូរ​ធ្វើអោយ CSFs របស់​អ្នកមាន​ទំនាក់ទំនង​គ្នា​ជាមួយ​ចំនុច​សំខាន់ៗ​ផ្សេងៗ​ទៀត​នៃ​មុខ​ជំនួញ ឬ​យុទ្ធសាស្ត្រ​គម្រោង​របស់​អ្នក​។

​ជំ​ហ៊ាន​ទី​ប្រាំមួយ​៖ ចូរ​ធ្វើ​ការតាមដាន និង​វាយតម្លៃ​ឡើង​វិញ​ទៅ​លើ CSFs របស់​អ្នក​ដើម្បី​ធានា​ថា​អ្នក​នៅ​តែ​ថែរក្សា​ដំណើរការ​របស់​អ្នក​ទៅ​មុខ​បន្តទៀត​។ ពិតណាស់ ខណៈពេលដែល CSFs ពេលខ្លះ​មិន​សូវ​ជា​មាន​លក្ខណៈ​ជាក់ស្តែង​ជាង​ការវាស់វែង​គោលដៅ យក​ល្អ​គួរតែ​សម្គាល់​វា​ជា​ពិសេស​តាម​តែ​អាច​ធ្វើ​ទៅ​តាម​អំពី​របៀប​ដែល​អ្នក​អាច​វាស់វែង ឬ​តាមដាន​រឿង​នីមួយៗ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង