ការងាប់លិង្គគឺជាអាការៈអសមត្ថភាពមួយក្នុងក្នុងការទទួលបាន ឬគ្រប់គ្រងការឡើងរឹងរបស់លិង្គ មិនបានល្អ។ វាគឺជារឿងមួយសំខាន់ក្នុងការយល់ថា នៅពេលមួយដែលសមត្ថភាពសម្រាប់ធ្វើអោយលិង្គរឹងមានការថយចុះ មិនមែនមានន័យថាបុរសម្នាក់នោះកើតបញ្ហាងាប់លិង្គនោះទេ។

អ្នកគួរមានអារម្មណ៍អោយល្អក្នុងការនិយាយជាមួយគ្រូពេទ្យអំពីសកម្មភាពផ្លូវភេទរបស់អ្នក។ វាគឺជាផ្នែកមួយធម្មតាទេនៃសុខភាពរបស់អ្នក ហើយគ្រូពេទ្យនឹងធ្វើការពិភាក្សា វាយតម្លៃ និងព្យាបាលបញ្ហាអស់ទាំងនេះប្រសិនបើករណីចាំបាច់។ ប្រសិនបើចាំបាច់ គ្រូពេទ្យម្នាក់អាចវាយតម្លៃទៅលើមូលហេតុសក្តានុភាពនីមួយៗបានសម្រាប់អាការៈងាប់លិង្គ និងកំណត់បាននូវការព្យាបាលដែលត្រឹមត្រូវ។
ឧទាហរណ៍ អ្នកជំងឺក្មេងៗជាច្រើនកើតមានអាការៈងាប់លិង្គដោយសារតែការប្រើប្រាស់ថ្នាំ។ ករណីភាគច្រើន ការដែលឈប់បន្តប្រើថ្នាំទាំងនោះតទៅទៀតវានឹងធ្វើអោយមុខងារផ្លូវភេទវិលមករកសភាពធម្មតាវិញ។ ចំណែកអ្នកជំងឺចាស់ៗវិញ ការដែលមានជំងឺសរសៃឈាម ជំងសរសៃប្រសាទ និងការប្រើប្រាស់ថ្នាំគឺជាមូលហេតុដែលកើតឡើងជាញឹកញាបណាស់ក្នុងការកើតបញ្ហាងាប់លិង្គ។
ការមានបញ្ហាសុខភាពច្រើនតែមានជាប់ទាក់ទងទៅនឹងការងាប់លិង្គ។ បុរសដែលមានជំងឺទឹកនោមផ្អែមពី ២៥ ទៅ៥០% នឹងមានកម្រិតមួយចំនួននៃការងាប់លិង្គ។ ករណីខ្លះទៀតដូចជា ស្ត្រេស ភ័យ និងបញ្ហាអារម្មណ៍ផ្សេងៗទៀតអាចនឹងធ្វើអោយមានផលវិបាកដល់ការឡើងរឹងរបស់លិង្គ។
ការធ្វើរោគវិនិច្ឆ័យទាមទារអោយមានការវាយតម្លៃលើសុខភាពអោយបានពេញលេញ ដើម្បីសនិ្នដ្ឋានអោយបានថាតើមានមូលហេតុអ្វីខ្លះអាចកើតមានបាន។ ករណីមួយចំនួន វាអាចត្រូវចំនាយពេលច្រើនដើម្បីកំណត់អោយបានថាតើមូលហេតុអ្វីមួយដែលពិតប្រាដកនឹងធ្វើអោយងាប់លិង្គដូច្នេះនោះ។
ករណីភាគច្រើនគឺការព្យាបាលពិតជាមានប្រសិទ្ធភាពណាស់។ ការព្យាបាលគឺយោងទៅលើមូលហេតុរបស់វា ។ការព្យាបាលមានចាប់តាំងពីការឈប់ប្រើថ្នាំជាមូលហេតុរហូតដល់ការព្យាបាលដោយប្រើថ្នាំ។ គ្រូពេទ្យ និងអ្នកផ្តល់សេវាសុខភាពផ្សេងៗទៀតគឺជាធនធានដ៏សំខាន់សម្រាប់ការពិចារណាទៅលើសុខភាពផ្លូវភេទរបស់អ្នក និងដើម្បីជាវិធានការគ្រប់គ្រងសុខភាពទូទៅទាំងអស់របស់អ្នក៕