​វា​ជា​រឿង​ធម្មតា​នោះទេ សម្រាប់​ដៃគូ​ស្នេហា ដែល​តែងតែ​មាន​សភាព​អស់កម្លាំង និង ងងុយ​គេង បន្ទាប់​ពី ពួកគេ​បាន​រួមភេទ​រួច ហើយ​ពេល​ខ្លះ​ទៀត វា​អាច​ធ្វើអោយ​ពួកគេ មាន​សភាព​ល្ហិតល្ហៃ ច្រើនជាង រយៈពេល ២៤​ម៉ោង​ទៀតផង ។

តើ​មាន​អ្វីខ្លះ ដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​អោយ​គាត់ អត់ធន់​នឹង បញ្ហា​នេះ​បាន​នោះ ?

​មាន​ស្ត្រី​ជាច្រើន តែង​ព្យាយាម​ស្វែងរក​ចម្លើយ ចំពោះ​សំណួរ​មួយ​នេះ ។ តើ​វា​ជាស​ភាពមិនប្រក្រតី ដែល​ទេ ក្នុងការ​ងងុយគេង​បន្ទាប់​ពី អនុវត្ត​ប្រតិបត្តិការ លើ​គ្រែ​រួច​? វា​មិន​ពិត​នោះទេ​។ សភាព​នៃ​ការ អស់កម្លាំង ដែល​កើតមាន បន្ទាប់​ពី​សមរភូមិរ​បស់​អ្នក​ទាំង​ពីរ ត្រូវបាន​បញ្ចប់ គឺជា ប្រតិកម្ម​បែប​ធម្មជាតិ មួយ របស់​រាងកាយ​មនុស្ស ក្នុង​ការឆ្លើយតប​ទៅនឹង ការប្រឹងប្រែង​ដែល​វា​បានធ្វើ ។​
​ប៉ុន្តែ​ភាគច្រើន ប្រសិន​បើ​ភាគី​ខាង​ប្រុស បាន​ប្រះ​ខ្លួន​ដេក​ចោល ដោយ​មិន​រវល់ និយាយ​អ្វី ឬ ឱប​ភាគី​ខាង​ស្រី បន្ទាប់ ពី​ពួកគេ បាន​ដល់​តម្រេក​កាម​រួច នោះ​ជា​ធម្មតា ស្ត្រី​តែង​សន្មត់​ថា ដៃគូ​ស្នេហា របស់​នាង ប្រហែលជា​មិន​ពេញចិត្ត ឬ នឿយណាយ​នឹង​នាង​ហើយ ។​

​ជាក់ស្តែង​ជំនឿ​នេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ពិតប្រាកដ ដែល​បញ្ជាក់ថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស តែងតែ​ងងុយគេង បន្ទាប់​ពី​រួមភេទ​រួច ៖

១. ការ​រួមដំណេក​នៅក្នុង​ពេលយប់ ជាពិសេស គឺ​ស្ថិត​នៅក្នុង​ពេល​ដែល​រាងកាយ​មនុស្ស ពោរពេញ​ទៅ ដោយ​សភាព​អស់កម្លាំង​រួចស្រេច​ទៅ​ហើយ គឺជា​ដើមចម​នៃ​មូលហេតុ​មួយ ដែល​តែងតែ​ធ្វើអោយ ពួកគេ ឆាប់​ងងុយគេង បន្ទាប់​ពី​យុទ្ធនាការ នៅលើ​គ្រែ​ត្រូវបាន​បញ្ចប់​។ ការ​រួមភេទ​ពិតប្រាកដ គឺ​មិន​ត្រូវ បាន​ចំណាយ​កម្លាំង​ច្រើន ពេក​នោះ​ទេ អ្នក​គួរតែ​ចង​ចាំ​ថា ជា​ធម្មជាតិ​នៃ​ការ​រួមភេទ វា​គឺជា​ការ​បន្ធូរ អារម្មណ៍​មួយ ។​

២. បុរស​តែង​ធ្វើការ​បញ្ចេញ​ទឹកកាម ក្នុងពេល​ដែល​ពួកគេ​ដល់​តម្រេក ហើយ អរ​ម៉ូ​ន ដែល​ត្រូវបាន បញ្ចេញ​នោះ គឺ​បាន​នាំមក​នូវ ភាព​អស់កម្លាំង​ដល់​ពួកគេ ផងដែរ ។ នោះ​អារម្មណ៍​នៃ​ភាព​ងងុយគេង ហាក់​នឹង​កើន​ឡើង​ខ្លាំង ជាង​ពេល​ធម្មតា​។ បើទោះជា សម្ពាធ​នៃ​រាងកាយ​មួយ​នេះ គឺ​មាន​សភាព​វិជ្ជមាន តែ​វា​ក៏​ហាក់​នឹង បាន​ផ្តល់​អោយ​អ្នក នូវ​សភាព​អស់កម្លាំង​ដ៏​ខ្លាំង​មួយ​ផងដែរ ។​

៣. មាន​មនុស្ស​ជាច្រើន តែង​ព្យាយាម​ទប់​ដង្ហើម ពី​ពេល​មួយ ទៅ​ពេល​មួយ ខណៈពេល ដែល​ពួកគេ កំពុង​ប្រតិបត្តិការ ការងារ​លើ​គ្រែ​មួយ​នេះ ។ ចង្វាក់​របស់​វា នឹង​ក្លាយជា​ញាប់​ឡើងៗ ហើយ​ជីពចរ របស់​អ្នក ក៏​នឹង​កើន​ឡើង​ខ្លាំង​ផងដែរ ។ ដូច្នេះ​ហើយ​វា​នឹង ធ្វើអោយ​រាងកាយ កើតមាន​នូវ​កង្វះ អុកស៊ីសែន ដែល រួមចំណែក ធ្វើអោយ​រាងកាយ​អ្នកត្រូវការ សម្រាក​។ ហើយ​អ្វីៗ នឹង​ត្រលប់​មក​រក សភាព​ដើម​វិញ នៅពេល​ក្រោយមក ។​

៤. ដំណាក់កាល នៃ​ការ​ងងុយគេង នេះ គួរ​ត្រូវ​បាន​បកស្រាយ ក្នុង​គំនិត​ជា​វិជ្ជមាន​មួយ ពីព្រោះថា វា​អាច បញ្ជាក់​នូវ​ការ​ពិត​មួយ ដែល​សន្មត់​ថា អ្នក​ពិតជា​បាន​សម្រេច​តម្រេក​កាម​របស់​អ្នក ហើយ​អ្វីៗ​ទាំងអស់ គឺ​ត្រូវ​បាន​សម្រេច ទៅតាម​ដំណើរ​របស់​វា​ហើយ ។ នៅក្នុង​ករណី​ជា​កម្រ បុរស​ដែល​មាន សភាព អស់កម្លាំង ក្នុងអំឡុងពេល និង ក្រោយ​ពេល​នៃ​ការ​រួមភេទ ក្នុង​រយៈពេល​ជា​យូរ​មក អាច​នឹង រងគ្រោះ ដោយសារ បញ្ហា​ស្ថានភាព​សុខភាព​ផ្នែក រាងកាយ​ណាមួយ ។ នៅក្នុង​ករណី​នេះ អ្នក​គួរ​ធ្វើការ​ពិនិត្យ សុខភាព អោយបាន​ជា​ទៀត​ទាត់ ។​

៥. ប្រសិនបើ​អ្នក កំពុង​ស្វែងរក​ដំណោះស្រាយ​ដ៏​លឿន​មួយ​នោះ អ្នក​អាច​ផឹក​កាហ្វេ មុនពេល ដែល​អ្នក ចាប់ផ្តើម​ប្រតិបត្តិការ ការងារ​លើ​គ្រែ​ជាមួយនឹង​ដៃគូ​របស់​អ្នក​។ យើង​មិន​អាច​និយាយថា វា​ជា​ដំ​ណោះ ស្រាយ​ដ៏​ល្អ​មួយ ក្នុង​រយៈពេល​យូរអង្វែង​នោះទេ ប៉ុន្តែ​វា​អាច​ជា​វិធី ដ៏​មាន​ប្រសិទ្ធិភាព​មួយ ក្នុង​ការពន្យា នូវ​បញ្ហា​នេះ ។ សារជាតិ​កាហ្វេ​អ៊ី​ន អាចជា អ្នក​ប្រយុទ្ធប្រឆាំង​នឹង​សភាព​អស់កម្លាំង របស់​អ្នក​បាន​យ៉ាង ល្អ ប៉ុន្តែ​វា​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​បាន​ផងដែរ តាម​ដែល​វា​អាច​នឹង បំផ្លាញ​ដល់​ប្រព័ន្ធ​ប្រសាទ ដែល​នឹង​ធ្វើអោយ​នរណាម្នាក់ មាន​សភាព​រីករាយ ឬ រំភើប​ជ្រុល ។​

៦. អ្វី​មួយ​ទៀត ដែល​អាច​ធ្វើអោយ​អ្នក​មាន​ភាព​ស្រស់ស្រាយ​បាន​នោះ​គឺ ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ ជាពិសេស គឺ​ផ្លែ​ទំពាំងបាយជូ​រ ដែល​ត្រជាក់​ខ្លាំង យក​មក​ពី​ក្នុង​ទូ​ទឹកកក ។ ហើយ​នៅក្នុង​តំបន់​ត្រជាក់ អ្នក​អាច​យក​ស្រា មក​ជំនួស​វិញ ។ តែ​អ្នក​មិនត្រូវ ប្រើ​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក​នោះ​ទេ ព្រោះថា ប្រសិទ្ធិភាព របស់​វា អាច​ផ្តល់អោយ​អ្នក នូវ​ភាព​ផ្ទុយគ្នា​ស្រឡះ​មកវិញ ។​

​ប៉ុន្តែ​សម្រាប់​រាងកាយ​របស់​ស្ត្រី​វិញ អាច​នឹង​មាន​ប្រតិកម្ម​តប​ផ្សេងគ្នា ដោយ​ពួកគេ ហាក់​នឹងមាន អារម្មណ៍​ភ្ញោ​ចឡើង ក្នុងអំឡុងពេល​ដែល​ពួកគេ​សម្រេច​បាន​កាម​តម្រេក ។ ហើយ​ពួកនាង អាច​នឹង ចង់​បន្ត​ទៅ​ទឹក​ទី​ពីរ​ទៀត ក្នុងពេល​ភ្លាមៗ​នោះ ។ ប៉ុន្តែ តើ​មាន​អ្វី ដែល​ស្ត្រី​អាច ធ្វើ​អោយ​ដៃគូ​ជា បុរស របស់​នាង មាន​សភាព​ខ្លាំងក្លា អត់ធន់​នឹង​បន្ត សង្គ្រាម​ប្រយុទ្ធ​នេះ តទៅទៀត​បាន​នោះ ? អ្នក​មិន​ចាំបាច់ មាន​ការព្រួយបារម្ភ​ឡើយ តាម​ដែល​បុរស នឹង​ទទួលបាន​នូវ ថាមពល​របស់​ពួកគេ​មកវិញ នៅពេល ក្រោយ មកទៀត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង