​ផ្លែក្រូច​គឺជា​ប្រភេទ​ផ្លែឈើ​មាន​រសជាតិ​ជូរ​ម្យ៉ាង​, ថោក និង​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ទៀតផង​។ វា​អាច​ប្រើ​សម្រាប់​ធ្វើ​ជា​អាហារ​ជាច្រើន​ប្រភេទ​ដូចជា នំ​ខេ​ក​ក្រូចឆ្មា​, មាន់​ក្រូចឆ្មា និង​ភេសជ្ជៈ​រសជាតិ​ក្រូចឆ្មារ​។

វា​ក៏​ត្រូវបាន​គេ​យក​ទៅ​តុបតែង​អាហារ​ផងដែរ​។ ចំពោះ​ទឹក​ក្រូចឆ្មារ​វិញ​ផ្ទុក​ទៅដោយ​ជាតិ Citric Acid ៥​ភាគរយ​ដើម្បី​ផ្តល់អោយ​មាន​រស់ជាតិ​ជូរ​។ ក្រូចឆ្មារ​សម្បូរ​ជាង​គេ​គឺ​វីតាមីន C​។ វា​ក៏​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​ដែរ​ដូចជា វីតាមីន B, Riboflavin និង​ជាតិ​រ៉ែ កាល់ស្យូម​, ផូស្វ័​រ​, ម៉ាញ៉េ​ស្យូម ព្រមទាំង​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​ដែរ​។ ទឹក​ក្រូចឆ្មារ​គឺជា​ភេសជ្ជៈ​ផ្តល់នូវ​សុខភាព ជាពិសេស​នៅ​ពេល​ព្រឹក​។ ការទទួល​ទឹក​ក្រូចឆ្មារ​រាល់​ថ្ងៃ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សុខភាព​មួយចំនួន​ដូចជា​៖
 
​ល្អ​ចំពោះ​ក្រពះ​

​ក្រូចឆ្មារ​អាចជួយ​បំបាត់​បញ្ហា​ក្នុង​ផ្លូវ​រំលាយ​អាហារ​ជាច្រើន​នៅពេល​ប្រើ​វា​ជា​មួយ​ទឹ​កក្តៅ​។ បញ្ហា​ទាំងនោះ​អាចជា ការ​ចង្អោរ​, ក្រហាយ​ដើមទ្រូង និង​មាន​ប៉ា​រ៉ា​សិត​។ ដោយសារ​តែ​បរិមាណ​រំលាយ​អាហារ​របស់​ទឹក​ក្រូចឆ្មារ ទើប​ធ្វើអោយ​រោគសញ្ញា​នៃ​ការ​ក្រហាយ​ដើមទ្រូង​, ហើម​ពោះ និង​ភើ​ត្រូវ​បាន​ធូរស្បើយ​។ តាមរយៈ​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជា​ទៀងទាត់ វា​ធ្វើអោយ​ពោះវៀន​បន្ថែម​នូវ​ការបញ្ចេញ​កាកសំណល់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ក្រូចឆ្មារ​ដើរតួនាទី​ជា​អ្នក​ច្រោះ​ឈាម ព្រមទាំង​ជួយ​សម្លាប់​មេរោគ​ដែឬ​។ ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​អាច​បំបាត់​អាការៈ​ទល់លាមក​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បំបាត់​បញ្ហា​ត្អើក​ដែរ​។ ទឹក​ក្រូចឆ្មារ​ជួយ​ជម្រុញ​កម្លាំង​របស់​ថ្លើម និង​រំលាយ​អាហារ​ដោយសារតែ​ថ្លើម​បញ្ចេញ​ទឹកប្រមាត់​ច្រើន​។ វា​ជួយ​កាត់បន្ថយ​ស្លេស្ម និង​រំលាយ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែរ​។
 
​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​

​ក្រូចឆ្មារ​គឺជា​ថ្នាំ​សម្លាប់​មេរោគ​ពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​បញ្ហា​ជាច្រើន​ដែល​ទាក់ទង​នឹង​ស្បែក​បាន​។ ក្រូចឆ្មារ​សម្បូរ​វី​តាំ​មីន C​សម្រាប់​ជួយ​បន្ថែម​សម្រស់​ដល់​សុខភាព​ស្បែក ជាពិសេស​គឺ​មុខ​តែម្តង​។ ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​រាល់ថ្ងៃ​អាច​ធ្វើអោយ​មាន​លក្ខណៈ​ខុស​គ្នា​ដ៏​ធំ​មួយ​ទៅលើ​ស្បែក​របស់​អ្នក​។ វា​ដើរតួ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ និង​អាច​បំបាត់​ភាព​ជ្រៀវ​ជ្រួញ និង​ស្នាម​អុច​ខ្មៅ​។ ទឹក​ក្រូចឆ្មារ​បើសិនជា​ដាក់​នៅ​លើ​កន្លែង​ដែល​រលាកភ្លើង​អាច​ការពារ​កុំអោយ​មាន​ស្នាម​បាន​។ ក្រូចឆ្មារ​គឺជា​ភ្នាក់ងារ​បង្កើត​ការ​ត្រជាក់ ដូច្នេះ​វា​ជួយ​កាត់បន្ថយ​ការ​អារម្មណ៍​ក្រហាយ​លើ​ស្បែក​បាន​។
 
​បន្ថែម​ការថែរក្សា​ធ្មេញ​

​ទឹក​ក្រូចឆ្មារ​ក៏​ត្រូវបាន​គេ​យក​ទៅ​ប្រើ​សម្រាប់​ថែរក្សា​ធ្មេញ​ដែរ​។ បើសិនជា​យក​ទឹក​ក្រូចឆ្មារ​ស្រស់​ទៅ​ដាក់​លើ​ធ្មេញ​ដែល​ឈឺ វា​អាច​នឹង​បំបាត់​ការឈឺចាប់​នោះ​បាន​។ មួយវិញទៀត​វា​ក៏​ជួយ​បញ្ឈប់​ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​បំបាត់​ក្លិន​មាត់​មិន​ល្អ​ដែល​ទាក់ទង​នឹង​អញ្ចាញធ្មេញ​ដែរ​។
 
​បំបាត់​អា​ការៈឈឺ​បំពង់ក​

​ក្រូចឆ្មារ​គឺជា​ផ្លែឈើ​ដ៏​ល្អ​មួយ​សម្រាប់​បន្ថែម​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​ឈឺបំពង់ក និង​រលាក​ក្រពេញ​អា​មី​ដា ព្រោះ​វា​មាន​សមា​ធាតុ​ជា​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី​។ សម្រាប់​បញ្ហា​ឈឺបំពង់ក ចូ​រលាយ​ទឹក​ក្រូចឆ្មា​ពាក់កណ្តាល​ជាមួយ​ទឹក​ធម្មតា​ខ្ពុរមាត់​អោយ​ញឹកញាប់​ទៅ​។
 
​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​

​អត្ថប្រយោជន៍​មួយ​នៃ​ការ​ផឹកទឹក​ក្រូចឆ្មារ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​សម្រក​ទម្ងន់​អោយ​បាន​លឿន​។ បើសិន​ជា​មនុស្ស​ម្នាក់​យក​ទឹក​ក្រូចឆ្មា​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ និង​ទឹកឃ្មុំ វា​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។
 
​គ្រប់​សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​ទឹក​ក្រូចឆ្មារ​មាន​មុខងារ​យ៉ាង​អស្ចារ្យ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បេះដូង ព្រោះ​វា​ផ្សំ​ឡើង​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ច្រើន​។ ប៉ូ​តា​ស្យូម​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​, វិលមុខ​, ច​ង្អោ ព្រមទាំង​ផ្តល់​នូវ​ការធូរស្រាល​ដល់​អារម្មណ៍ និង​រាងកាយ​។ វា​ក៏​ជួយ​កាត់បន្ថយ​ភាព​តានតឹង និង​ការបាក់​ទឹកចិត្ត​ដែរ​។
 
​ជំនួយ​ក្នុង​ការព្យាបាល​បញ្ហា​ផ្លូវដង្ហើម​

​ទឹក​ក្រូចឆ្មារ​ជំនួយ​ដល់​ការព្យាបាល​បញ្ហា​ផ្លូវដង្ហើម​បាន ជាមួយគ្នា​នឹង​ការពិបាក​ដកដង្ហើម ព្រមទាំង​បំបាត់​បញ្ហា​របស់​អ្នក​ជំងឺហឺត​ទៀតផង​។
 
​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​

​ក្រូចឆ្មារ​ក៏​ជា​សារធាតុ​បញ្ចុះ​ទឹកនោម​មួយ​ដែរ ដូច្នេះ​ហើយ​ទឹក​របស់​វា​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​បាន​។ វា​ជួយ​បំបាត់​បាក់តេរី និង​ជាតិពុល​ចេញពី​រាងកាយ​។
 
​បំបាត់​អាការៈ​ក្តៅខ្លួន​

​ទឹក​ក្រូចឆ្មារ​អាច​ព្យាបាល​អ្នកជំងឺ​ផ្តាសាយ ឬ គ្រុនក្តៅ​បាន​។ ការជួយ​របស់​វា​គឺ​បំបាត់​ការ​ក្តៅខ្លួន​តាមរយៈ​ធ្វើ​អោយ​បែកញើស​កាន់តែខ្លាំង​។
 
​ជួយ​ច្រោះ​ឈាម​

​ជំងឺ​ជា​ច្រើន​ដូច​ជា​ជំងឺ​អាសន្ន​រោគ ឬ​គ្រុនចាញ់​អាច​ព្យាបាល​បាន​តាមរយៈ​ការប្រើ​ទឹក​ក្រូចឆ្មារ​ដើម្បី​ច្រោះ​ឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង