ជំងឺ​ឬ​ស​ដូង​បាត​មានន័យថា​ជា​ការរីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន​នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូ​ថ ហើយ​ការរីក​ប៉ោង​ដែរ​កើតឡើង​ដោយសារតែ​មាន​សម្ពាធ​ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន​បណ្តាល​មកពី​ការ​ប្រឹង​បត់ជើង​ធំ និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន​។

​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង​មាន​ទីតាំង​នៅក្នុង​រន្ធ​គូថ​ដែល​យើង​មិន​អាច​មើល​ឃើញ​ទេ ដែល​ជា​ធម្មតា​មិន​មាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម​ក្នុងពេល​បត់ជើងធំ​។ ឬ​ស​ដូង​ខាងក្នុង​បែបនេះ​អាច​លៀន ឬ​ព្រលាត់​ចេញ​ទៅ​ក្រៅរ​ន្ធ​គូថ​បាន​។

​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​មាន​ទីតាំង​នៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូ​ថ ដែល​យើង​អាច​ប៉ះ​វា​ដឹង​នៅពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាល​អោយ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម​។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន​នៅពេល​ដែល​កំនក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​នោះ​ទៅ​ជា​កក និង​បណ្តាលអោយ​ឈឺចាប់​ខ្លាំង​។

​មូលហេតុ​

​ជំងឺ​ឬ​ស​ដូង​ត្រូវ​បាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ការ​ទល់លាមក និង​ការ​ប្រឹង​បត់ជើង​។ អ្នក​មាន​ផ្ទៃពោះ​ក៏​អាច​មាន​ជំងឺ​ឬ​ស​ដូង​បាត​បានដែរ​។ ការ​ដែល​ប្រឹង​បត់ជើង និង​ការ​មាន​ផ្ទៃពោះ​វា​នឹង​ធ្វើអោយ​សម្ពាធ​នៅក្នុង​សរសៃឈាម​វ៉ែន Hemorroid កើនឡើង និង​ជា​ហេតុ​នាំអោយមាន​ជំងឺ​ឬ​ស​ដូង​បាត់​។ ឧទាហរណ៍ ជំងឺថ្លើម​រ៉ាំរ៉ៃ ក៏​ប្រហែលជា​ធ្វើអោយ​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន​ឡើង​ខ្ពស់ និង​អាច​អោយ​មាន​ជំងឺ​ឬ​ស​ដូង​បាត​កើតមាន​ដែរ​។ ជំងឺ​ឬ​ស​ដូង​បាត​ច្រើនតែ​ឃើញ​មាន​នៅ​លើ​មនុស្ស​វ័យ ៥០​ឆ្នាំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង