ប្រសិនជាអ្នកចង់រស់នៅដោយមានសុភមង្គម អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកទាំងពីរតែងតែមានជំនឿចិត្តទៅលើអាពាហ៍ពិពាហ៍របស់អ្នក នោះគ្រួសារអ្នកនឹងអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ព្រោះអ្នកមិនមានភាពសង្ស័យគ្នាគ្រប់ពេល ដោយជឿជាក់ទៅលើគ្រប់សកម្មភាពរវាងគ្នា។ ដូចនេះ អ្នកនឹងមិនឈ្លោះគ្នាញឹកឡើយ។
  • អ្នកមិនគួរមានភាពធូលរលុងចំពោះខ្លួនឡើយ មានន័យថា អ្នកមិនគួររវល់ព្រោះតែមើលថែទាំគ្រួសារទាំងមូល ហើយភ្លេចតែងខ្លួននោះទេ ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នកកើតមានបញ្ហាបានដោយមិនដឹងខ្លួន។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ គួរតែរកពេលដើម្បីខ្លួនឯងខ្លះ ទើបអាចរក្សាគ្រួសារអ្នកឲ្យមានសុភមង្គលបាន។
  • នៅពេលដែលមានរឿងកើតឡើងម្តងៗ អ្នកមិនគួរបន្ទោសតែស្វាមីអ្នកឡើយ ដោយគួរតែជួយរកវិធីដើម្បីដោះស្រាយគ្នា ទើបអាចកសាងគ្រួសារអ្នកឲ្យមានភាពសប្បាយរីករាយបាន។
  • មិនថាអ្នកឈ្លោះយ៉ាងណាទេ អ្នកមិនគួរនិយាយពាក្យលេងលែសចេញមកឡើយ ព្រោះអាចធ្វើឲ្យមនោសញ្ចេតនាអ្នកប្រែប្រួលព្រោះតែពាក្យមួយនេះ។
  • អ្នកគួរតែរៀនសូត្រពីមនុស្សចាស់ពីរបៀបកសាងគ្រួសារប្រកបដោយសុភមង្គល ព្រោះពួកគាត់បានឆ្លងកាត់រឿងជាច្រើនហើយ ដូចនេះ គាត់នឹងអាចផ្តល់ជាគំនិតល្អៗក្នុងការជួយអ្នកឲ្យសាងគ្រួសារដែលអាចរស់នៅចុះសម្រុងនឹងគ្នាបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង