ដើម្បី​រក​អោយ​ឃើញ​ដំបៅ អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​តាម​ការ​ធ្វើ​តេស្ត​ដូចខាងក្រោម​នេះ​៖
 

១.តេស្ត​រក H. Pylori

​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ធ្វើតេស្ត​ដើម្បី​កំណត់​ថា​តើ​មាន​វត្តមាន​បាក់តេរី H. Pylori ក្នុង​ខ្លួន​របស់​អ្នក​ឬក៏​អត់​។ H. Pylori ប្រហែលជា​អាច​រកឃើញ​តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម តេស្ត​លាមក ឬ​តេស្ត​ដោយ​ការដកដង្ហើម​។ សម្រាប់​អ្នក​ដោយ​ការដកដង្ហើម អ្នក​ត្រូវ​ញ៉ាំ​ទឹកថ្លា​មួយ​កែវ គ្មាន​រស់ជាតិ ហើយ​មាន​សារធាតុ Radioactive Carbon ក្នុងនោះ​។ បាក់តេរី H. Pylori ធ្វើការ​បំបែក​សារធាតុ​ក្នុង​ក្រពះ​របស់​អ្នក​។ ក្រោយមក អ្នក​ត្រូវ​ផ្លុំ​ថង​មួយ ហើយ​បិត​អោយ​ជិត​។ ប្រសិនបើ​អ្នក​មាន​បាក់តេរី H. Pylori ក្នុង​ក្រពះ ដង្ហើម​របស់​អ្នក​នឹងមាន​ផ្ទុក​សារធាតុ Radioactive Carbon ជា​ទម្រ​ង់ Carbon Dioxide​។​
 
២. ប្រើ​ការឆ្លុះ​ដើម្បី​ពិនិត្យមើល​ប្រព័ន្ធ​រំលាយ​អាហារ​ខាងលើ​

​ក្នុងពេល​ឆ្លុះ​ក្រពះ គ្រូពេទ្យ​ត្រូវដាក់​បំពុង​មួយ​ដែល​មាន​កាមេ​រ៉ា​ចូលទៅក្នុង​បំពង់ករ​របស់​អ្នក អោយ​ដល់​បំពង់ Esophagus ក្រពះ និង​ពោះវៀនតូច​។ ការប្រើ​វិធី​ឆ្លុះ​បែបនេះ គ្រូពេទ្យ​អាច​មើលឃើញ​ដំបៅ​បាន​។ ប្រសិនបើ​គ្រូពេទ្យ​រកឃើញ​ដំបៅ​ហើយ គាត់​ប្រហែលជា​កាត់​ជាលិការ​ដំបៅ​នោះ​បន្តិច​ដើម្បី​ធ្វើការ​វិភាគ​។ ការ​ធ្វើ​វិភាគ​លើ​រូបរាង​កោសិកា (​អាណា​ប៉ាត់​) ក៏​អាច​កំណត់​ពី​វត្តមាន​របស់ H. Pylori ក្នុង​ក្រពះ​បានដែរ​។ គ្រូពេទ្យ​ទំនងជា​ណែនាំ​អោយ​ធ្វើ​ការឆ្លុះ​ក្រពះ​ពោះវៀន​ច្រើន​ប្រសិនបើ​អ្នក​ជា​មនុស្ស​ចាស់ មាន​សញ្ញា​ហូរឈាម ឬ​ធ្លាប់​ស្រក​ទម្ងន់ ឬ​ពិបាក​ញ៉ាំ និង​លេប​។​
 
៣. ថតកាំរស្មីអ៊ិច​លើ​ប្រព័ន្ធ​រំលាយ​អាហារ​

​ពេល​ខ្លះ​គេ​ហៅ​វា​ថា​ជា​ការ​លេបទឹក​បា​រៀម​ដើម្បី​ថត​កាំរស្មី​អ៊ី​ច​ទៅ​មើលឃើញ​ដល់​ក្រពះ​ពោះវៀន​។ ក្នុងពេល​ថត អ្នក​ត្រូវ​លេបទឹក​ពណ៌​សរ​ដែលមាន​បា​រៀម​នៅក្នុង​នោះ សម្រាប់​បង្កើតបានជា​រូបរាង​ដល់​ក្រពះ​ពោះវៀន ហើយ​អាច​ឃើញ​ជា​រាង​ដំបៅ​បាន​ទៀត ប្រសិនបើអ្នកពិតជាជំងឺរលាកដំបភក្រពះពោះវៀនមែននោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង