ប្រភេទ​អាហារ​ដែល​នាំអោយ​មុខ​អ្នក​ចេញ​មុន អាច​មាន​ភាពខុសគ្នា ពី​មនុស្ស​ម្នាក់ ទៅ មនុស្ស​ម្នាក់ ។ វិធី​ដ៏​ប្រសើរ​បំផុត គឺ​ត្រូវ​ធ្វើ​ការកំណត់​ថា តើ​ប្រភេទ​ណាមួយ ប៉ះពាល់​ដល់​អ្នក ហើយ​ព្យាយាម​ជៀស អោយ ឆ្ងាយ​ពី​ការ​ទទួលទាន​ពួកវា ។​

កាបូ​អ៊ី​ដ្រាត​

ដោយយោង​តាម ការចេញ​វេជ្ជបញ្ជា​នូវ​ជម្រើស ក្នុង​ការប្រើប្រាស់​ថ្នាំ បាន​ណែនាំ​ថា ការបរិភោគ អាហារ ដែល​មាន​ជាតិ glycemic ទាប​គឺ​អាច​ធ្វើអោយ​ស្ថានភាព​នៃ​ជំងឺ​មុន​ប្រសើរ​ជាង​មុន​បាន​។ ពពួក​អាហារ ដែល​មាន​ជាតិ glycemic ខ្ពស់ គឺជា​ប្រភេទ​អាហារ ដែល​ធ្វើអោយ​គ្លុយកូស​នៅក្នុង​ឈាម ស្ទុះ​ឡើង​យ៉ាង លឿន និង នាំ​អោយ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន កញ្ជ្រោល​ឡើង​ផងដែរ​។ ជាតិ​អាំង​ស៊ុយ​លីន គឺជា​គន្លឹះ​មូល ហេតុ​ដែល​នាំអោយ​មាន​កា​រ​រលាក នៅក្នុង​រាងកាយ និង ស្បែក ហើយក៏​បាន​បង្កើន​ផងដែរ នូវ​ផលិតផល​ខ្លាញ់ ដ៏​ច្រើន​លើសលុប​។ នៅពេលដែល ខ្លាញ់​, កោសិកា​ស្បែក​ងាប់ និង បាក់តេរី​រួម បញ្ចូល​គ្នា នៅក្នុង​រន្ធ​ញើស នោះ​មុន​នឹង​ផ្ទុះឡើង​។ ម្យ៉ាងវិញទៀត អាហារ​ដែល​មាន​ជាតិ glycemic ទាប អាច​នាំអោយ​មាន​ការកើនឡើង​នូវ កម្រិត​ក្លុយកូស​ក្នុង​ឈាម និង កម្រិត​អាំង​ស៊ុយ​លីន ក្នុង​សភាព​យឺត ហេតុដូចនេះ ប្រតិកម្ម​នេះ​គឺ​ហាក់​នឹង​មិន​សូវ​កើតមាន​នោះ​ទេ​។ ត្រូវ​ធ្វើការ​ទទួលទាន​នូវ បន្លែ​,​ផ្លែឈើ​, ត្រី និង សាច់​ដែល​គ្មាន​ខ្លាញ់​អោយបាន​ច្រើន​។

​សាច់ និង អាហារ​ដែល​មាន​ជាតិ​ទឺកដោះគោ​

ជាតិ​អរ​ម៉ូ​ន ដែល​មាន​ពី​សាច់ អាច​ធ្វើអោយ​អ្នក​ប្រឈម​នឹង​ប្រភេទ​អរ​ម៉ូ​ន​ខុស​ម្យ៉ាង នេះ​បើ​តាម ការ ព្រមាន​របស់​មហាវិទ្យាល័យ​ផ្នែក​ជំងឺ​សើរ​ស្បែក របស់​សហរដ្ឋអាមេរិក​។ ក្នុងនោះ​មាន​នូវ​ជាតិ​ទឹកដោះ គោ ដែល​អ្នក​ប្រើ​នៅ​ក្នុង​តែ​, ស្រូវ​សាឡី ឬ សម្រាប់​ធ្វើ​នំ​បុ័ង ដែល​ភាគច្រើន​យក​មក​ពី​សត្វ​គោ​ដែល កំពុង​ផើម គឺ​មាន​ផ្ទុក​អរ​ម៉ូ​ន ក្នុង​កម្រិត​ដ៏​ខ្ពស់​។ ហើយ​ពពួក​អរ​ម៉ូ​ន​ទាំងនេះ ធ្វើអោយ​ក្រពេញ​អរ​ម៉ូ​ន​ចាប់ ផ្តើម​ដំណើរការ និង ធ្វើអោយ​ស្បែក​អ្នក​មាន​ខ្លាញ់​ច្រើន​ជាង​ធម្មតា ដែល​វា​អាច​នឹង​ធ្វើអោយ​មុន កាន់តែ រីក​រាលដាល​ខ្លាំង​ជាង​មុន​ទៀត​។ ព្យាយាម​ធ្វើ​ការជំនួស​ពី​ទឹកដោះគោ ទៅ​ជា​ទឹក​សណ្តែក រាល់​ពេល​ណា ដែល​អាច​ធ្វើបាន និង​ធ្វើ​ការជៀសវាង​នូវ ការ​ទទួលទាន​ហ្វ្រូ​ម៉ាស់​, សាច់​, សា​ច់ប​សុ​បក្សី និង ស៊ុត​។ អ្នក អាច​ទទួលយក​នូវ​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន ពី​ប្រភព​អាហារ​ផ្សេងទៀត ឬ ទទួលទាន​ថ្នាំ​គ្រាប់ សារជាតិ​បន្ថែម ។​

ស៊ុក​កូឡា និង ប្រភេទ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​

កិច្ចពិភាក្សា​វែកញែក បាន​ធ្វើ​ការជជែក​អំពី​តួនាទី របស់​អាហារ​ទាំងនេះ​ចំពោះ​មុន​។ តែ​ទោះជា​យ៉ាង ណាក៏ដោយ គេ​បាន​បង្ហាញ​ថា​ស៊ុក​កូឡា ប្រហែល​អាច​ជា​គន្លឹះ​មូលហេតុ ដែលនាំអោយ​ជំងឺ​មុន ផ្ទុះ​មាន ឡើង​ចំពោះ​មនុស្ស​មួយចំនួន​។ ហើយ​ការសិក្សា​ផ្សេងទៀត បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ពី​ការ​ទទួលទាន នូវ  ស៊ុក​កូឡា និង ដំឡូងបារាំង​បំពង គឺ​អាច​នាំអោយ​មាន​ជំងឺ​មុន​ចំពោះ ក្មេងស្រី​វ័យ​ជំទង់​។ អ្នក​ត្រូវ​ចាំ ថា ស៊ុក​កូឡា​ភាគច្រើន គឺ​មាន​ជាតិ​ទឹកដោះគោ និង មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ពួក​វា​សុទ្ធតែ​បាន​ធ្វើអោយ មុន​ផ្ទុះឡើង​បាន​។ ព្យាយាម​ទប់ស្កាត់​នូវ ការ​ទទួលទាន​នូវ​អាហារ​ទាំងនេះ ។

​ប្រសិនបើ​អ្នក ស្រេកឃ្លាន នូវ​រសជាតិ​ស៊ុក​កូឡា នោះ​អ្នក​អាច​សាកល្បង​នូវ​ប្រភេទ​ស្ករ​ស៊ុក​កូឡា​ដែល​ធ្វើ សម្រាប់​អ្នកជំងឺ​ទឹកនោម ផ្អែម ឬ ស្ករ​ស៊ុក​កូឡា​ខ្មៅ ដែល​គ្មាន​ជាតិ​ផ្អែម​។ ហើយ​អ្នក ក៏​ត្រូវ​បរិភោគ​នូវ​អាហារ ដែល​អាំង​,​ដុត ឬ ស្ងោរ ជំនួស​អោយ​អាហារ​បំពង ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង