រសជាតិ ក៏ដូចជាទឹករបស់ផ្លែគូលែនធ្វើអោយអ្នកនឹកឃើញការមកដល់របស់រដូវក្តៅហើយ។ វាស្ថិតនៅក្នុងអម្បូរគ្រួសារផ្លែឈើ Sapindaceae និង មានឈ្មោះវិទ្យាសាស្ត្រថា Litchi Chinensis។

រចនាសម្ព័ន្ធរបស់ផ្លែឈើមួយប្រភេទនេះគឺមានរាងដូចពងក្រពើ នឹងមានប្រវែងបណ្តោយ ៣ ទៅ៥សង់ទីម៉ែត្រ និងទទឹង ៣សង់ទីម៉ែត្រ ព្រមទាំងមានទម្ងន់ ១០ក្រាមក្នុងមួយផ្លែ។
ផ្លៃខាងក្រៅរបស់វាគ្របដណ្តប់ដោយសម្បកគ្រើមៗដែលមានពណ៌ផ្កាឈូក។ ចំពោះគ្រាប់របស់វាគឺងាយស្រួលណាក្នុងការយកវាចេញពេលបកសម្បករួច។ ចំពោះសាច់ខាងក្នុងរបស់វាវិញមានពណ៌សស្រអាប់, មានរស់ជាតិផ្អែម និងមានទឹកទៀតផង។ ផ្លែគូលែនស្រស់ៗច្រើនតែមានលក់នៅលើទីផ្សារពីខែ កក្កដា ដល់ខែតុលា។
អត្ថប្រយោជន៍ចំពោះសុខភាព
· ផ្លែគូលែន ១០០ក្រាមាន ៦៦កាល់ឡូរី។ វាមិនមានជាតិខ្លាញ់ Saturated Fat ឬកូឡេស្តេរ៉ុលឡើយ តែវាផ្ទុកទៅដោយចំនួនជាតិសរសៃ, វីតាមីន និងអង់ទីអុកស៊ីដង់ល្អៗ។
· ការសិក្សាស្រាវជ្រាវបានអោដយឹងថា សារធាតុ Oligonol ដែលជា Polyphenol មានទម្ងន់ម៉ូលេគុលស្រាល ត្រូវបានរកឃើញក្នុងផ្លែគូលែន។ Oligonol គឺជាអង់ទីអុកស៊ីដង់ និងជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសបង្កជំងឺផ្តាសាយធំ។លើសពីនេះទៅទៀត វាជួយពង្រឹងលំហូរឈាមទៅកាន់សិរីរាង្គផ្សេងៗ, សម្រកទម្ងន់,និងការពារស្បែកពីកាំរស្មីយូវី។
· ផ្លែគូលែនក៏ដូចជាផ្លែឈើរសជាតិជូរៗដែរ ព្រោះវាជាប្រភពដ៏ល្អមួយនៃវីតាមីន C ព្រោះផ្លែគូលែនស្រស់ ១០០ក្រាមមានវីតាមីន C ៧១,៥មីលីក្រាម ឬស្មើនឹង ១១៩%នៃតម្លៃទទួលទានរាល់ថ្ងៃ។ ការសិក្សាបានអោយដឹងថា ការញ៉ាំផ្លែឈើសម្បូរវីតាមីន C ជួយអោយរាងកាយមនុស្សស៊ាំនឹងការបង្ករោគ និងរ៉ាឌីកាលសេរី។
· លើសពីនេះទៅទៀត វាក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន Bកំផ្លេចដូចជា Thiamin, niacin, និង Folates។ វីតាមីន ទាំងនេះមានសារៈសំខាន់ណាស់ព្រោះវាដើរតួជា Co-factors សម្រាប់ជួយរាងកាយក្នុងការបំបែកកាបូអ៊ីដ្រាត, ប្រូតេអ៊ីន និងខ្លាញ់។
· ផ្លែគូលែនក៏ផ្ទុកទៅដោយជាតិរ៉ែល្អៗមួយចំនួនដែរដូចជា ប៉ូតាស្យូម និងទង់ដែង។ ប៉ូតាស្យូមគឺជាធាតុផ្សំដ៏សំខាន់មួយរបស់កោសិកា និងទឹកសិរីរៈសម្រាប់ជំនួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម ដូច្នេះវាផ្តល់នូវការការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូង Coronary។ ហើយសារធាតុទង់ដែង មាននាទីក្នុងការផលិតគ្រាប់ឈាមក្រហម៕