ការសិក្សាថ្មីមួយទៅលើបុរសបានអោយដឹងថា ការរួមភេទមិនមែនជាចំនុចល្អទេ តែវាល្អសំរាប់បេះដូងរបស់អ្នក ។ សេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន American Journal of Cardiology អ្នកស្រាវជ្រាវនិយាយថា ពួកគេបានរកឃើញថា មនុស្សប្រុសដែលមិនសូវធ្វើការរួមភេទជាញឹកញាប់គឺប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង-សរសៃឈាម ។

អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត Susan A. Hall នៃនាយកដ្ឋានសិក្សាអំពីជំងឺរាតត្បាតនៅឯវិទ្យាស្ថានស្រាវជ្រាវ New England សរសេរថា មនុស្សប្រុសដែលគេបានដឹងថាមានការរួមភេទតែមួយដងក្នុងមួយខែ ឬតិចជាងនេះមានន័យថាប្រឈមមុខកាន់តែខ្ពស់នឹងជំងឺបេះដូង-សរសៃឈាមជាងមនុស្សប្រុសដែលរួមភេទមួយសប្តាហ៍ពីរដង ឬច្រើនជាងនេះ ។
អ្នកស្រាវជ្រាវនិយាយថា ការសិក្សាពីមុនៗបានពិនិត្យទៅលើការទំនាក់ទំនងរវាងការងាប់លិង្គ និងជំងឺបេះដូង-សរសៃឈាម ប៉ុន្តែការសិក្សាថ្មីមួយនេះគឺជាលើកដំបូងក្នុងការមើលទៅលើភាពញឹកញាប់នៃការរួមភេទ និងការប្រឈមនឹងជំងឺបេះដូងដែលខុសពីការងាប់លិង្គ ។ លោក Hall និងសហការីរបស់គាត់បានវាយតម្លៃទៅលើមនុស្សប្រុសដែលមកសិក្សានៅក្នុង Massachusetts Male Aging Study ដើម្បីរកមើលនូវបញ្ហានៃការងាប់លិង្គបូករួមទាំងមុខងារផ្លូវភេទផ្សេងៗទៀតដូចជាចំណង់ផ្លូវភេទជាដើម ។
ការសិក្សាមានការចូលរួមពីមនុស្សប្រុសចំនួន ១១៦៥នាក់ដែលមានអាយុជាមមធ្យម ៥០ឆ្នាំ ដោយគ្មានប្រវត្តិកើតជំងឺបេះដូង-សរសៃឈាម (ដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺនៅសរសៃឈាមចុងដៃចុងជើង) សំរាប់ការចាប់ផ្តើមនៃការសិក្សា ។ ក្នុងចំនោមមនុស្សទាំងអស់នោះមាន ២១៣នាក់មានបញ្ហានៃការងាប់លិង្គ ហើយបុរសទាំងអស់ត្រូវបានធ្វើការតាមដានក្នុងរយៈពេលជាមធ្យម ១៦ឆ្នាំ ។
អ្នកស្រាវជ្រាវបានរកឃើញថា មានការប្រឈមកាន់តែខ្ពស់ទៅនឹងជំងឺបេះដូង-សរសៃឈាមចំពោះអ្នកដែលមិនសូវមានការរួមភេទ ។ បើយើងធ្វើការប្រៀបធៀបនឹងមនុស្សប្រុសដែលរួមភេទយ៉ាងតិចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ជាមួយនឹងអ្នកដែលរួមភេទតែមួយដងក្នុងមួយខែ ឬតិចជាងនេះមានការប្រឈមនឹងជំងឺបេះដូង-សរសៃឈាមរហូតដល់ ៤៥% ក្នុងពេលដែលកំពុងសិក្សា ។ ការរកឃើញនេះបានរាប់បញ្ចូលទាំងកតា្តផ្សេងៗដូចជាអាយុ និងការងាប់លិង្គ ។
អ្នកស្រាវជ្រាវសរសេរថា “លទ្ធផលរបស់យើងបានអោយដឹងថា ការមិនសូវរួមភេទអាចនឹងកើតមានជំងឺបេះដូង-សរសៃឈាមដែលវាមិនមែនកើតឡើងដោយសារការងាប់លិង្គនោះទេ ហើយការពិនិត្យដើម្បីដឹងពីសកម្មភាពនៃការរួមភេទប្រហែលជាមានប្រយោជន៍ ។”អ្នកស្រាវជ្រាវក៏បានមើលទៅក្បួនខ្នាតនៃចំណង់ផ្លូវភេទ និងសមត្ថភាពនៃការរួមភេទដែលជាកត្តាមួយប្រឈមនឹងជំងឺបេះដូង ។ លោក Hall និយាយប្រាប់ថា “មនុស្សប្រុសដែលមានសកម្មភាពយ៉ាងសកម្មក្នុងការរួមភេទ ចំណង់ផ្លូវភេទ និងសមត្ថភាពរាងកាយ ប្រហែលជាអាចជាមនុស្សដែលមានសុខភាពល្អទាំងស្រុងហើយ ។”
លោក Hall ក៏បានបន្ថែមទៀតថា “មនុស្សប្រុសដែលធ្វើការរួមភេទជាទៀងទាត់ប្រហែលជាអាចបង្កើននូវភាពស្និទ្ធិស្នាលជាមួយដៃគូរបស់អ្នកថែមទៀតផង ហើយការធ្វើដូចនេះប្រហែលជាជួយការពារសុខភាពតាមរយៈការកាត់បន្ថយភាពតានតឹង និងការគាំទ្រពីសង្គម ។”
ការសិក្សាអោយយោបល់ថា គ្រូពេទ្យអាចទទួលបាននូវអំណះអំណាងអំពីស្ថានភាពជំងឺបេះដូង-សរសៃឈាម និងការប្រឈមរបស់អ្នកជំងឺតាមរយៈការសាកសួរអំពីជីវិតនៃការរួមភេទ អារម្មណ៍នៃការរួមភេទ និងសកម្មភាពផ្សេងៗទៀតទាក់ទងនឹងការរួមភេទរបស់អ្នកជំងឺ ។
លោក Hall និយាយប្រាប់បន្ថែមទៀតថា “ការទទួលបានដំណឹងនៅផ្ទះសំរាប់មនុស្សប្រុសដែលមានសុខភាពផ្លូវភេទប្រហែលជាអាចទាយដឹងអំពីសុខភាពបេះដូង-សរសៃឈាមបាន ហើយមនុស្សប្រុសទាំងនោះគួរតែទៅទទួលនូវការព្រឹក្សាជាមួយនឹងគ្រូពេទ្យប្រសិនបើពួកគេធ្លាប់មានបញ្ហាងាប់លិង្គ ឬពិបាកក្នុងការរួមភេទ ” ៕