​ដំបៅ​ក្រពះ​បណ្តាលមកពី​ការផលិត​ជាតិ​អាស៊ីត​ក្រពះ​ច្រើនពេក​, មិន​មាន​ទឹករំអិល​ការពារ​ក្រពះ​គ្រប់គ្រាន់ និង​ភឺ​ទឹកប្រមាត់​ចេញពី​ក្នុង​ពោះវៀនតូច ដែល​វា​បណ្តាល​មកពី​ការជក់បារី​, ផឹកស្រា​, ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងទាត់​, និង​ញ៉ាំ​អាហារ​បង្កើត​អាស៊ីត​ច្រើនពេក​។​

​អាហារ​គួរ​ចៀសវាង​

·         ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក ដូច្នេះ​អ្នក​គួរតែ​ចៀស​អោយបាន​នូវ​កាហ្វេ​, តែ​ខ្មៅ និង​កូកាកូឡា​។​

·         លុបបំបាត់​អោយ​អស់​នូវ​អាហារ​ធ្វើ​ពី​ទឹកដោះគោរ​រយៈពេល​យ៉ាងហោចណាស់ ១​ខែ​។​

·         ជាតិ​ស្រា​ទៅ​ភ្ញោ​ច​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត​។​

·         មិន​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ច្រើន​ពេក​ទេ ព្រោះ​វា​នឹង​ទៅ​បង្កើន​ការផលិត​អាស៊ីត​កាន់តែច្រើន​។​

·         ចូរ​ចៀសវាង​អាហា​រហិល​ព្រោះ​វា​ធ្វើអោយ​ភ្នាស​របស់​ពោះវៀន​កាន់តែ​ខូចខាត​។​

·         ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ ព្រោះ​វា​ទៅ​បន្ថែម​សម្ពាធ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​។​

·         ចូរ​ចៀសវាង​ផ្លែឈើ​ជូរៗ​, ប៉េងប៉ោះ​ឆៅ​, និង​ម្នាស់​។​

·         ចូរ​ចៀសវាង​អាហារ​ធ្វើ​ពី​ម្ស៉ៅ​ស​គ្រប់​ប្រភេទ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង