មានមនុស្សជាច្រើន តែងយល់ឃើញថា អាហារសមុទ្រគឺមានផ្ទុកនូវ ជាតិកាឡូរី និង ខ្លាញ់ច្រើន។ ប៉ុន្តែ វាមិនមែនជាការពិតនោះទេ។ ជាការពិត ការបរិភោគអាហារសមុទ្រ គឺល្អចំពោះ រាងកាយអ្នក ដោយសារតែវា សម្បូរទៅដោយ សារជាតិវីតាមីន និង ជាតិរ៉ែពីធម្មជាតិ។

ខាងក្រោមនេះ គឺជា អត្ថប្រយោជន៍នៃអាហារសមុទ្រ ដែលផ្តល់ផលល្អចំពោះសុខភាពរបស់យើងម្នាក់ៗ ៖
១. ល្អសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត
មានមនុស្សជាច្រើន បានរងគ្រោះពីជំងឺធ្លាក់ទឹកចិត្ត ដោយសារតែការមានស្ត្រេសជារុំាំរ៉ៃ។ ការបរិភោគ អាហារសមុទ្រ អាចជួយកាត់បន្ថយ នូវសញ្ញា នៃជំងឺធ្លាក់ទឹកចិត្ត បានជាច្រើន។ ដោយសារតែ ពួកវា បានបង្កើនដល់ កម្រិត DHA នៃរាងកាយ ហើយវាជួយកាត់បន្ថយនួវ កម្រិតនៃការធ្លាក់ទឹកចិត្តបាន។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានវាជាប្រចាំ នឹងជួយការពារអ្នក បានពីជំងឺធ្លាក់ទឹកចិត្តរុំាំរ៉ៃ។
២. ធ្វើអោយការមើលឃើញរបស់អ្នកមានភាពប្រសើរឡើង
អាហារសមុទ្រដែល សម្បូរដោយជាតិប្រេង មានអាស៊ីតខ្លាញ់អូមេហ្គា បីច្រើន ។ ការបរិភោគនូវ អាហារសមុទ្រដែល សម្បូរជាតិប្រេង គឺផ្តល់ផលដ៏ល្អ ចំពោះសុខភាពនៃការមើលឃើញ របស់កែវភ្នែក។ ខ្យងសមុទ្រ គឺសម្បូរទៅដោយវីតាមីន A ដែលនឹងជួយ ធ្វើអោយការមើលឃើញ កាន់តែប្រសើរឡើង។ ការទទួលទាន អាហារសមុទ្រជាទៀងទាត់ ក៏នឹងជួយបានផងដែរ ចំពោះស្ថានភាពនៃការចុះខ្សោយនៃ ការមើលឃើញ ទៅតាមអាយុកាល។
៣.ជួយចំពោះអ្នកជំងឺហឺត
វាត្រូវបានគេបញ្ជាក់ថា ការទទួលទានសាច់ត្រី ជាទៀងទាត់ នឹងជួយការពារដល់ សួតរបស់អ្នក។ ហើយជាលទ្ធផល វាក៏នឹង ជួយព្យាបាលដល់ ជំងឺហឺតរបស់អ្នក បានផងដែរ។ អ្នកដែល តែងតែទទួល ទាននូវអាហារគ្រឿងសមុទ្រ គឺហាក់នឹងមិនសូវ ប្រឈមនឹងការវាយប្រហារ របស់ជំងឺហឺតនោះទេ។ ដូច្នេះ ការបរិភោគអាហារសមុទ្រគឺផ្តល់ផលល្អ ចំពោះអ្នកដែលមានជំងឺហឺត។
៤. ជួយរក្សាស្បែកអោយមានសុខភាពល្អ
ខ្លាញ់ត្រី និង ប្រភេទត្រី ដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា បី និង ប្រូតេអ៊ីន គឺអាចជួយដល់ សុខភាពរបស់ស្បែកបាន។ សារជាតិប្រូតេអ៊ីន ដែលមានពីធម្មជាតិ ជួយក្នុងការពន្យឺតដល់ ដំណើរការ នៃភាពចាស់វ័យ ចំពោះមនុស្សស្រី។ វាក៏បានជួយផងដែរ នៅក្នុងដំណើរការ នៃការផលិតជាតិ collagen ។ អ្នកគួរ បន្ថែមនូវប្រភេទអាហារគ្រឿងសមុទ្រផ្សេងៗគ្នា ទៅក្នុងរបបអាហាររបស់អ្នកជាប្រចាំ ដើម្បី រក្សាអោយស្បែករបស់អ្នកមានសភាពស្រស់ថ្លា និង ភ្លឺចែងចាំង ប្រកបដោយសុខភាពល្អ។
៥.រក្សាអោយបេះដូងអ្នក មានសុខភាពល្អ
ដោយសារតែអាហារសមុទ្រ សម្បូរទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គាបី វានឹងជួយអ្នក ក្នុងការបង្ការបាន នូវ ការប្រឈមទៅនឹងជំងឺបេះដូង។ ការបរិភោគអាហារសមុទ្រ នឹងជួយកាត់បន្ថយ នូវកម្រិតនៃ កូឡេស្តេរ៉ូលអាក្រក់ នៃរាងកាយ ដែលវានឹងផ្តល់ផលល្អ ចំពោះសុខភាពបេះដូង។ អ្នកគួរធ្វើការទទួល ទានអាហារសមុទ្រអោយបាន យ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍។
៦. ផ្តល់ផលល្អចំពោះអ្នក ដែលមានជំងឺកង្វះគ្រាប់ឈាមក្រហម
អាហារសមុទ្រគឺសម្បូរទៅដោយ សារជាតិស័ង្កសី និង ជាតិដែក ដែលល្អចំពោះ អ្នកដែលមានបញ្ហា នឹងជំងឺកង្វះគ្រាប់ឈាមក្រហម ។ ការបរិភោគអាហារសមុទ្រ ជួយ ដល់ការបង្កើននូវ កម្រិតអេម៉ូក្លូប៊ីន នៅក្នុងរាងកាយ។ វាក៏សម្បូរផងដែរនូវ ជាតិស័ង្កសី ដែលល្អ ចំពោះសុខភាពរបស់សសៃសក់ ។
៧. ជួយរក្សាអោយឆ្អឹងអ្នករឹងមាំ
អាហារសមុទ្រ គឺសម្បូរទៅដោយ សារជាតិកាល់ស្យូម ដែលល្អចំពោះ សុខភាពឆ្អឹង។ ជាការពិត ការទទួលទានអាហារសមុទ្រ នឹងជួយ សម្រាលដល់ការឈឺចាប់សន្លាក់ ដែលមានទំនាក់ទំនងទៅនឹង បញ្ហានៃការរលាកសន្លាក់ចំពោះមនុស្សស្រី ៕