Join with Health.com.kh on Telegram

តើ​អ្វី​គឺជា ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ដែល ប្រកប​ដោយ​សុខភាព​ល្អ​? វា​គឺជា ស្ថានភាព​នៃ​ការរស់នៅ​ដែល រួម​មាន​នូវ តុល្យភាព​រវាង សុខភាព​ផ្លូវកាយ និង សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ម្នាក់​។

មនុស្ស​រាល់គ្នា តែង តែ​ធ្វើ​ការពិភាក្សា​ពី​វា ប៉ុន្តែ​គឺ​ពួកគេ តែងតែ​មាន​លេស​ដោះសារ នៃ​ការពន្យា​ពេល​នៃ​ការងារ​របស់​ពួកគេ ដើម្បី​ត្រូវធ្វើ​វា ហើយ​មូលហេតុ​ដែល​ទូទៅ​ជាងគេ​នោះ​គឺ ដោយសារ​តែ​ថា​គ្មាន​ពេល​គ្រប់គ្រាន់ ។

យើង ហាក់ដូចជា មិន​អាច​បង្កើត​ពេលវេលា សម្រាប់​ខ្លួនឯង​បាន ហើយ​គឺ​តែងតែ​មាន​ពេល​សម្រាប់ តែ​ការងារ ប៉ុណ្ណោះ តែ​កិច្ចការ​តូចតាច ផ្សេងៗ​ជាច្រើន​ទៀត ដែល​យើង​បានធ្វើ បែរ​ហាក់ជា​នឹង​មិន​បាន​ផ្តល់​ផល ល្អ​ចំពោះ​សុខភាព​យើង​ម្នាក់ៗ សូម្បី​តែ​បន្តិច​។ ការអនុវត្ត​តាម គឺជា​វិធី​ដ៏​សាមញ្ញ ក្នុង​ការទទួលបាន​នូវ ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​ប្រកបដោយ​សុខភាព​ល្អ ។​


 ការ​ហាត់ប្រាណ គឺជា​តម្រូវការ​ជា​មូលដ្ឋាន​គ្រិះ​ដ៏​សំខាន់​បំផុត សម្រាប់​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​ប្រកប ដោយ​សុខភាព​ល្អ​។ ខណៈពេលដែល ការ​ទៅ​ហាត់ប្រាណ​នៅ​ក្នុង​ក្លឹប ឬ ការចំណាយ​ពេលវេលា​ដ៏​យូរ ក្នុងការ​ហាត់ប្រាណ ក្នុង​រយៈពេល​បន្ត​ដ៏​យូរ អាច​នឹង​មិនមែន​ជា​ជម្រើស សម្រាប់​មនុស្ស​ភាគច្រើន នោះ​វា​ក៏ មាននូវ វិធី​នៃ​ការ​ហាត់ប្រាណ​ងាយៗ ដែល​នឹង​មិន​ធ្វើអោយ​យើង​ចំណាយពេល ច្រើន​នោះ​ទេ​។

អ្នក​អាច​យក​វា មក​អនុវត្ត ក្នុង​ទម្លាប់​ជា​ប្រចាំថ្ងៃ​របស់​អ្នក​បាន ហើយ​វា​នឹង​មិន​ធ្វើអោយ​អ្នក​ចំណាយពេល ច្រើន​ចេញ ពី​ការងារ​ដែល​អ្នក​ត្រូវធ្វើ​ជា​ធម្មតា​នោះ​ទេ​។

ឧទាហរណ៍​អ្នក អាច​ធ្វើការ​ឡើង​ជណ្តើរ ជំនួស អោយ​ការឡើង​ជណ្តើរយន្ត​, ដើរ​ទៅ​ធ្វើការ​, ដឹក​ឆ្កែ​ដើរ​ក្នុង​សួនច្បារ​, ដើរ​កំសាន្ត​ក្នុង​បរិវេណ​ជុំវិញ​ផ្ទះ​អ្នក​, ឧស្សាហ៍​ធ្វើការ​ក្រោកឈរ និង ពត់ពេន​ខ្លួន នៅពេល​ដែល​អ្នក​ត្រូវ​អង្គុយ​ធ្វើការ ក្នុង​រយៈពេល​យូរ​។ ហើយ​ជាពិសេស​នោះ អ្នក​ត្រូវ​គេង អោយបាន​គ្រប់គ្រាន់​។ រយៈពេល​រៀនសូត្រ ក្នុង​រយៈពេល​យូរ និង ការជួសជុល​កោសិកា នឹង​អាច​ប្រព្រឹត្ត​ឡើង​បាន នៅពេល​ដែល​អ្នក​កំពុង​គេង ដូច្នេះ វា​ពិត​ជា​សំខាន់ ណាស់ សម្រាប់​សុខុមាលភាព​របស់​អ្នក​។

ការធ្វើ​លំ​ហាត់ប្រាណ នឹង​ធ្វើអោយ​រូបរាងកាយ អ្នក​សមសួន​, បង្កើន​សម្តត្ថភាព​សួត​របស់អ្នក​, រក្សាបាន​នូវ​ភាព​ចេះ​បន់​បែន​តាម​កាលៈទេសៈ និង កាត់បន្ថយ​បាន​នូវ ការ​ប្រឈម​ទៅនឹង ជំងឺ​បេះដូង​, ជំងឺ​លើស​សម្ពាធ​ឈាម និង ជំងឺ​ទឹកនោម​ផ្អែម​។​


ការ​ទទួលទាន​អាហារ អោយបាន​ត្រឹមត្រូវ ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​មាន​ប្រកបដោយ​សុខភាព​ល្អ​ផង​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ តុល្យភាព​រវាង ប្រភេទ​នៃ ក្រុម​អាហារ​ផ្សេងៗ​គ្នា ដោយសារ​តែ​ពួក​វា នី​មួយៗ គឺ​មាន​សារៈសំខាន់ សម្រាប់​គោលដៅ​ច្បាស់លាស់ មួយ​។ ជាតិ​កាបូ​អ៊ី​ដ្រាត និង ខ្លាញ់ គឺ​ប្រើ​សម្រាប់​ការបង្កើន​ថាមពល​, ប្រូតេអ៊ីន ប្រើ​សម្រាប់​ការ លូតលាស់​, វីតាមីន និង សារជាតិ​រ៉ែ និង ជាតិ​ស​សៃ ទាំងអស់នេះ គឺ​ត្រូវបាន​ប្រើប្រាស់ ក្នុង​បរិមាណ ពិសេស​មួយ ដើម្បី​ទទួល​បាន​របប​អាហារ ដែល​មាន​តុល្យភាព​ល្អ​។

ចៀសវាង នូវ​ការ​ទទួលទាន​សាច់ ក្រហម តាម​ដែល​វា​នឹង​បង្ក​អោយមាន​បញ្ហា​ចំពោះ សុខភាព​បេះដូង និង រួមបញ្ចូល​នូវ ផ្លែឈើ និង បន្លែ​ស្រស់ៗ ទៅ​ក្នុង​របប​អាហារ​ដែល​អ្នក ត្រូវ​ទទួល​ទាន​។


 ធ្វើការ​ទទួលទាន​ផ្លែឈើ ជាមួយនឹង​អាហារ​ពេលព្រឹក ដោយ​ការបន្ថែម​វា ទៅក្នុង​បបរ​ស្រូវ​សាឡី ឬ ផឹកទឹក​ផ្លែឈើ​ស្រស់​មួយ​កែវ​។  រក្សា​ជាតិ​ទឹក​នៅ​ក្នុង​របស់​អ្នក ដោយ​ត្រូវ​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន​។  វា​អាច​ធ្វើអោយ​អារម្មណ៍​របស់​អ្នក ស្រស់​ស្រាយ និង ជួយ​បញ្ចេញ​នូវ​ជាតិពុល និង កាកសំណល់​ផ្សេងៗ ចេញ ពី​រាងកាយ​របស់​អ្នក ។​


 ការព្យាយាម​ទាំងអស់​របស់​អ្នក នឹង​មិន​ទទួលបាន​លទ្ធផល​នោះទេ ប្រសិនបើ​អ្នក​មិន​អារម្មណ៍​ថា សុខភាព​ផ្លូវចិត្ត និង ផ្លូវ​អារម្មណ៍​របស់​អ្នក​មិន​បាន​ល្អ​នោះ​។ កត្តា​ស្រេ្តស នឹង​ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ របស់​អ្នក​ចុះខ្សោយ និង កាត់បន្ថយ​នូវ​អាយុកាលរ​ពឹង​ទុក​របស់​អ្នក ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​វា នឹង​ធ្វើអោយ​អ្នក​ឆាប់​ចាស់ ជាង​វ័យ​។ អ្នក​ត្រូវ​ចំណាយ​ពេល​សម្រាប់​ខ្លួនឯង និង ធ្វើ​អ្វី​ដែល​អាច ធ្វើអោយ អ្នក​សប្បាយចិត្ត​។

ចាប់ផ្តើម​ជា​ថ្មី​ឡើងវិញ នូវ​ចំណង់​ចំណូលចិត្ត​របស់​អ្នក ឬ អនុវត្ត​ធ្វើ​កិច្ចការ​អ្វី​ដែល ថ្មី ចំពោះ​អ្នក ។ ធ្វើការ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន ជាង​ការគិត​អ្វី នៅ​ក្នុង​ផ្លូវ​អវិជ្ជមាន និង បង្កើត​នូវ​បទពិសោធន៍ រីករាយ ជាច្រើន​នៅក្នុង​ជីវិត​អ្នក ។ ជា​ចុងក្រោយ អ្នក​មិន​ត្រូវ​ចងចាំ​ថា សំណើច​គឺជា​ឱសថ​ដ៏​ល្អ ប្រសើរ​បំផុត​សម្រាប់​អ្នក ៕