យើងម្នាក់ៗ តែងឆាប់ងាយបាត់បង់នូវ អារម្មណ៍នៃការអត់ធ្មត់ និង អភិរក្សបានយ៉ាងលឿន ដូចជា ចំណង់នៃការទទួលទានអាហារឆ្អិនភ្លាមស្រាប់ៗ និង ឆាប់ចង់បាននូវប្រាក់កំចីជាដើម ។

ការផ្លាស់ប្តូរ នូវទម្លាប់រស់នៅជាប្រចាំថ្ងៃ បានធ្វើអោយយើងម្នាក់ៗ មិនចេះរៀនអត់ធន់ និង កាត់បន្ថយនូវ កម្រិតថាមពលនៃការតស៊ូ បានយ៉ាងខ្លាំង។ ហើយកត្តាទាំងនេះ គឺនឹងអាចបង្កើតនូវកំហឹង និង ជាគន្លឹះ បង្កនូវភាពរំខាន នៅក្នុងខ្លួនយើងបានផងដែរ។ វាមិនត្រឹមតែអាចជះឥទ្ធិពលបាន ជាអវិជ្ជមានយ៉ាងខ្លាំង ចំពោះ អត្តចរិត និង ការងាររបស់យើងនោះទេ វាថែមទាំង ប៉ះពាល់ផងដែរ ទៅដល់ ទំនាក់ទំនងរបស់ យើង ជាមួយនឹង ក្រុមគ្រួសារ និង មិត្តភកិ្ត។
លើសពីនេះទៅទៀត យើងហាក់នឹង ធ្វើការសម្រចចិត្ត យ៉ាងប្រញាប់ប្រញាល់ នៅពេលដែលយើងកំពុងខឹង នឹងអ្វីមួយ។ ដូច្នេះ វាពិតជាចាំបាច់ណាស់ សម្រាប់ យើងម្នាក់ៗ ក្នុងការរៀននូវ ការទប់កំហឹង និង ចេះបញ្ចេញវាអោយបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជា វិធីទាំង ប៉ុន្មានយ៉ាង ដែលមានប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងនូវអារម្មណ៍របស់អ្នក ៖
១. ធ្វើការដកដង្ហើម
វាគួរតែតែងជា វិធីដំបូង ដែលអ្នកគួរតែធ្វើ អោយបានឆាប់ៗ នៅពេលណា ដែលអ្នកចាប់មាន អារម្មណ៍ថា កម្រិតនៃកំហឹង នៅក្នុងខ្លួនអ្នក ចាប់ផ្តើមមានការស្ទុះឡើង ។ អ្នកគួរតែ ធ្វើការដកដង្ហើម អោយបានវែងៗ ដោយធ្វើការដកដង្ហើមចូល តាមច្រមុះ និង បញ្ចេញវាមកវិញ តាមមាត់របស់អ្នក។ វា នឹងជួយធ្វើអោយ ខ្លួនប្រាណអ្នកសម្រាកបានស្រួល និង អ្នកអាចមានអារម្មណ៍ថាស្ងប់ស្ងាត់បានល្អ។
២. ធ្វើការផឹកទឹក
វិធីនេះ គឺអាច អោយអ្នកបញ្ចេញកំហឹង របស់អ្នកបានយ៉ាងល្អ ។ ការផឹកទឹកត្រជាក់ មួយកែវពេញ នឹង ជួយសម្រាលនូវ កំហឹងរបស់អ្នកបាន ។
៣. ធ្វើការរាប់ត្រលប់ថយក្រោយ
នេះគឺជា ដំបូន្មានមួយ ដែលមានមកតាំងពីយូរមកហើយ។ នៅពេលឆាប់ៗណា ដែលអ្នកចាប់មាន អារម្មណ៍ថា កម្រិតនៃកំហឹងនៅក្នុងខ្លួនអ្នក ចាប់ស្ទុះឡើង នោះអ្នកគួរចាប់ផ្តើម ធ្វើការរាប់ថយក្រោយ។ ឬ ក៏អ្នកអាច ចាប់ផ្តើមរាប់ នូវចំនួន និង ប្រភេទនៃរបស់របរ ដែលមាននៅក្នុងបន្ទប់ ដែលអ្នកកំពុងស្ថិត នៅ។ វាគឺអាច ជួយធ្វើអោយអារម្មណ៍អ្នក ចាកឆ្ងាយពីកំហឹងដែល នឹងនាំយកមកនូវមហន្តរាយ ភ្លាមៗដល់អ្នក។
៤. ធ្វើការរំលឹកឡើងវិញនូវ ទិដ្ឋភាពរីករាយ
ពេលខ្លះ វាក៏អាចនឹងធ្វើអោយអ្នក ចាកចេញពីបានពីស្ថានភាព ដែលនឹងធ្វើអោយអ្នក ខឹងបាន។ អ្នក អាចធ្វើការរំលឹកឡើងវិញ នូវអ្វីៗ ដែលអាចធ្វើអោយអ្នកសើច នៅក្នុងបន្ទប់ការិយាល័យ ឬ នៅក្នុងផ្ទះ របស់អ្នក។ ព្យាយាមធ្វើការរំលឹក នូវទិដិ្ឋភាពរីករាយទាំងនោះ ឡើងមកវិញ នៅក្នុងខួរក្បាលអ្នក រហូតដល់ អ្នកមានអារម្មណ៍ថា កំហឹងរបស់អ្នកត្រូវបានរសាយ។
៥.ចេញទៅដើរលេងខាងក្រៅ
ការចេញទៅដើរ នៅខាងក្រៅផ្ទះ ដូចជានៅក្នុងសួនច្បារ ក៏អាចជួយអ្នកបំភ្លេចនូវកំហឹងនេះ បានផងដែរ។ អ្នកអាចស្តាប់បទចំរៀង ដែលអ្នកចូលចិត្ត ហើយពាក់នូវស្បែកជើងកីឡា រួចធ្វើការដើរ ហាត់ប្រាណញាប់ៗ ។ការដើរនៅ ក្នុងមជ្ឈដ្ឋានធម្មជាតិមួយដ៏ស្រស់បំព្រង គឺអាចធ្វើអោយអារម្មណ៍ របស់អ្នកបានស្ងប់ និង មានប្រសិទ្ធិភាពក្នុងការជួយអ្នក អោយធ្វើការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។
៦. ផ្តល់អោយខ្លួនឯង នូវអ្វីដែលអ្នកពេញចិត្ត
អ្នកអាចធ្វើ អោយខ្លួនអ្នករីករាយនឹង ភាពល្អប្រណិត ទាំងឡាយណាដែលអ្នកពេញចិត្ត ដើម្បីធ្វើអោយ អារម្មណ៍អ្នក ចាកចេញពី មនុស្ស ឬ រឿងរ៉ាវអ្វី ដែលធ្វើអោយអ្នកខឹង ។ អ្នកអាចទទួល ទាននូវអាហារដែល អ្នកចូលចិត្ត និង ព្យាយាមធ្វើអារម្មណ៍អោយស្ងប់សុខ ។ វាអាចនឹង មានប្រសិទ្ធិភាព បានយូរ ក្នុងការព្យាបាល នូវការបញ្ចេញកំហឹងរបស់អ្នកបាន ៕