ផ្លែ​ប៉ម គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​មាន​រាង​មូល និង​មាន​ភាព​ផត​ខូង នៅ​ផ្នែក​ខាងលើ ដែល​នៅ​ទីនោះ​មាន ភ្ជាប់​ទង​របស់​វា​។ មាន​ផ្លែ​ប៉ម​ប្រភេទ​ខ្លះ​មាន​រាង​មួល​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​មាន​ប្រភេទ​ផ្សេង​ទៀត មាន​រាង​ទូលាយ​នៅ​ផ្នែក​ខាងលើ និង មាន​រាង​ចង្អៀត​នៅ​ផ្នែក​ខាងក្រោម​។

ផ្លែ​ប៉ម​គឺជា មាន​សភាព​តឹង ណែន​ល្អ និង មាន​សំបក​ភ្លឺ​ចាំង និង រលោង​។ សំបក​របស់​វា អាច​មាន​ពណ៌​ដូច​ជា​៖ ក្រហម​, បៃតង​,​លឿង និង ក៏​អាច​មាន​ពណ៌​ទាំងនេះ​បញ្ចូល​គ្នា​។ សាច់​របស់​វា​មាន​ពណ៌​ស ឬ លឿង​ព្រឿងៗ ។​


​អត្ថប្រយោជន៍​នៃ​ផ្លែ​ប៉ម ចំពោះ​សុខភាព​


•​    ​ការពារ​ឆ្អឹង
​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ជនជាតិ​បារាំង បាន​រកឃើញថា សារជាតិ flavanoid  ដែល​ត្រូវបាន គេ​ហៅថា phloridzin  នឹង​ត្រូវបាន​រកឃើញ​មាន​តែ​នៅក្នុង​ផ្លែ​ប៉​ម អាច​នឹង​ការពារ​ស្ត្រី ដែល​ស្ថិត ក្នុង​វ័យ​អស់​រដូវ ពី​ជំងឺ​ពុក​ឆ្អឹង និង ជួយ​ផងដែរ​នូវ​ការបង្កើន ភាពហាប់​ណែន​របស់​ឆ្អឹង​។ សារជាតិ ផ្សំ​ម្យ៉ាង​ផ្សេងទៀត boron ដែល​មាន​នៅក្នុង​ផ្លែ​ប៉ម​នេះ ក៏​ត្រូវ​បាន​ដឹងថា វា​ជួយ​ធ្វើអោយ​ឆ្អឹង​រឹងមាំ បាន​ផង​ដែរ​។​


•​    ​ជួយ​ដល់​ជំងឺ​ហឺត​
​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ថា កុមារ​ដែល​កើតមាន​ជំងឺ​ហឺត ដែល​បាន​ផឹកទឹក​ផ្លែ​ប៉​ម អោយ​បាន​ម្តង​ក្នុង​មួយ​ថ្ងៃ ហាក់​នឹង​មិន​សូវ បាន​រងគ្រោះ​ពី​ពី​ភាព​ពិបាក​ក្នុង​ការដកដង្ហើម ជាង​កុមារ​ដែល​មាន​ជំងឺហឺត​ផ្សេងទៀត ដែល​បាន​ផឹកទឹក​ប៉ម តែ​ម្តង​ក្នុង​មួយខែ​។ ការសិក្សា​ផ្សេង មួយទៀត ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កុមារ​ដែល​បាន​កើតចេញ​ពី​ស្ត្រី ដែល​បាន​ទទួលទាន​ផ្លែ​ប៉ម​ជា ច្រើន ក្នុងអំឡុងពេល​នៃ​ការ​ពរ​ពោះ អាច​នឹង​មាន​កម្រិត​នឹង​ការ​ប្រឈម​នឹង​ជំងឺហឺត​ទាប ជាង កុមារ​ដែល​មាន​ម្តាយ បាន​ញុំ​ា​ផ្លែ​ប៉​ម​បានតែ​ពីរ​បី​ផ្លែ ក្នុង​អំឡុងពេល​នោះ ។​


•​    ​ការពារ​ជំងឺ Alzheimer’s
​ការសិក្សា​មួយ ដែល​បាន​ធ្វើ​ពិសោធន៍​ទៅលើ សត្វ​កណ្តុរ នៅ​សក​វិទ្យាល័យ Cornell បាន​រកឃើញថា សារជាតិ quercetin ដែល​មាន​នៅក្នុង​ផ្លែ​ប៉​ម អាច​ការពារ​កោសិកា​ខួរក្បាល ពី ការបំផ្លាញ​របស់ ប្រភេទ​រ៉ាឌីកាល់​សេរី ដែល​អាច​បណ្តាលអោយ​អ្នកមាន ជំងឺ Alzheimer’s ។​


•​    ​ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​
​សារជាតិ pectin ដែល​មាន​នៅក្នុង​ផ្លែ​ប៉​ម បាន​ជួយ​កាត់បន្ថយ​នូវ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ។ អ្នក​ទាំងឡាយ​ណា ដែល​បាន​ញុំ​ា​ផ្លែ​ប៉​ម​ពីរ​ផ្លែ ក្នុង​មួយ​ថ្ងៃ គឺ​អាច​ជួយ​កាត់បន្ថយ ជា​តិកូ​ឡេ​ស្តេ​រ៉ូ​លរបស់​ពួកគេ បាន​ដល់ ១៦​ភាគរយ​។​


•​    ​ការពារ​ជំងឺមហារីក​សួត​
​ដោយយោង​តាម​ការសិក្សា​ស្រាវជ្រាវ ដែល​បាន​ធ្វើឡើង​ចំពោះ​មនុស្ស​ប្រមាណ​ជា ១០០០០​នាក់  បាន​រកឃើញថា អ្នក​ដែល​បាន​ញុំ​ា​ផ្លែ​ប៉​ម​បាន​ច្រើន​បំផុត បាន​កាត់បន្ថយ​នូវ ការ​ប្រឈម​នឹង​ការ កើតមាន​នូវ​ការវិវត្តន៍​របស់​ជំងឺ មហារីក​សួត បាន​ដល់​៥០​ភាគរយ ។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ជឿថា កត្តា​នេះ​ដោយសារ ផ្លែ​ប៉ម​មាន​ផ្ទុក​នូវ​កម្រិត​ខ្ពស់​នៃ​សារជាតិ flavonoids, quercetin និង naringin ។


•​    ​ការពារ​ជំងឺមហារីក​សុដន់​
​ការសិក្សា​ស្រាវជ្រាវ​មួយ​ដេល​បាន​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ Cornell បាន​រកឃើញថា កណ្តុរ ដែល​បាន​ស៊ី​ផ្លែ​ប៉​ម មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ បាន​កាត់បន្ថយ​នូវ​កត្តា​ហ​និភ័យ​របស់​ពួក​វា ចំពោះ​ជំងឺ មហារីក​សុដន់ បាន​ដល់ ១៧​ភាគរយ​។ ហើយ​កណ្តុរ​ដែល​បាន​ស៊ី ផ្លែ​ប៉ម​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺ​បាត់ កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ បាន​ដល់ ៣៩​ភាគរយ និង កណ្តុរ​ដែល​បាន​ស៊ី ប៉ម​បាន​ដល់ ៦​ផ្លែ​ក្នុង​មួយថ្ងៃ នឹង​អាច​កាត់បន្ថយ​បាន​ដល់ ៤៤​ភាគរយ​។​


•​    ​ការពារ​ជំងឺមហារីក​ពោះវៀន​
​ការសិក្សា​មួយ​ទៀត បាន​រកឃើញថា កណ្តុរ​ដែល​បាន​ផ្តល់​នូវ សារជាតិ​ដែល​បាន​ចំរាញ់​ចេញពី សំបក​ផ្លែ​ប៉​ម បាន​កាត់បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ជំងឺមហារីក​ពោះវៀន​បាន​ដល់ ៤៣ ភាគរយ​។ ហើយ​របកគំហើញ​ផ្សេងទៀត បាន​បង្ហាញ​ផង​ដែរ​ថា សារជាតិ pectin ដែល​មាន​នៅក្នុង ផ្លែ​ប៉ម បាន​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​ពោះវៀនធំ និង ជួយ​ដល់ ការរក្សា អោយ​បំពង់​រំលាយ​អាហារ​មាន​សុខភាព​ល្អ ។​


•​    ​ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
​សារជាតិ pectin នៅក្នុង​ផ្លែ​ប៉​ម បាន​ផ្គត់ផ្គង់​នូវ អាស៊ី​ត galacturonic ទៅក្នុង​រាងកាយ ដែល​វា​បាន ជួយ​ដល់​ការកាត់បន្ថយ​នូវ តម្រូវការ​ជាតិ​អាំង​ស៊ុយ​លីន  និង ជួយ​ដល់​ការគ្រប់គ្រង​ស្ថានភាព ជំងឺ​ទឹកនោម​ផ្អែម ។​


•​    ​ការពារ​ជំងឺមហារីក​ថ្លើម​
​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​នៅក្នុង​មន្ទីរពិសោធន៍​ដែល បាន​ផ្តល់​អោយ​ស៊ី​នូវ សារជាតិ​ដែល​បាន​ចំរាញ់​ចេញពី សំបក​ផ្លែ​ប៉​ម បាន​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង ជំងឺមហារីក​ថ្លើម​បាន​ដល់ ៥៧​ភាគរយ ។​


•​    ​ជួយ​ក្នុង​ការ​សម្រក​ទំងន់​
​ការសិក្សា​ស្រាវជ្រាវ របស់​ជនជាតិ​ប្រេ​ស៊ីល បាន​រកឃើញថា ស្ត្រី​ដែល​បាន​ញុំ​ា​ផ្លែ​ប៉​ម ឬ ផ្លែ​ព័រ បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺ​បាន​ស្រក​ទំងន់​ច្រើនជាង ស្ត្រី​ដែល​មិន​បាន​ធ្វើការ​ទទួលទាន​ផ្លែឈើ បន្ទាប់​ពី ពេល​ទទួលទាន​អាហារ ហើយ​រួច ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង