ទំពាំងបាយជូរសម្បូរសារធាតុ Polyphenolic Phytochemical ប្រភេទ Resveratrol។ សារធាតុ Resveratrol នេះគឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទដែលមានតួនាទីសម្រាប់ការពារពីជំងឺមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត, ជំងឺសរសៃឈាមបេះដូង (Coronary), ជំងឺខូចសរសៃប្រសាទ, ជំងឺភ្លេចភ្លាំង និងការបង្ករោគដោយវីរ៉ុស ឬផ្សិតផ្សេងទៀត។

សារធាតុ Resveratrol ជួយកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលតាមរយៈការផ្លាស់ប្តូរយន្តការណ៍មូលេគុលក្នុងសរសៃឈាម។ រឿងទីមួយដែលវាធ្វើការនោះគឺតាមរយៈការបន្ថយភាពងាយខូចសរសៃឈាមតាមដោយបន្ថយសកម្មភាពរបស់ Angiotensin (អ័រម៉ូនជាប្រព័ន្ធមួយប្រភេទដែលធ្វើអោយសរសៃឈាមរួមតូច និងឡើងសម្ពាធឈាម)។ ទីពីរ, តាមរយៈបង្កើនការផលិតសារធាតុធ្វើអោយសរសៃឈាមរីកធំ, និង nitric oxide (សារធាតុដ៏មានប្រយោជន៍មួយប្រភេទសម្រាប់ធ្វើអោយសរសៃឈាមធូរ)។
សារធាតុ Anthocyanins គឺជាអង់ទីអុកស៊ីដង់ Polyphenolic មួយប្រភេទទៀតដែលមានក្នុងទំពាំងបាយជូរព័ត៌ក្រហម។ សារធាតុ Phytochemical ទាំងនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពប្រឆាំងនឹងអាការៈអាឡែហ្ស៊ី, ការរលាក, សម្លាប់មេរោគ ព្រមទាំងមហារីកផងដែរ។
សារធាតុ Catechins ដែលជាអង់ទីអុកស៊ីដង់នៅក្នុងក្រុម Flavonoid Tannin ត្រូវបានគេរកឃើញនៅក្នុងទំពាំងបាយជូពណ៌ឬបៃតង ព្រមទាំងជួយអោយមានសុខភាពល្អទៀតផង។
លើសពីនេះទៅទៀត ទំពាំងបាយជូសម្បូរទៅអោយជាតិរ៉ៃដែលជាមីក្រូអាហាររូបត្ថម្ភជាច្រើនដូចជា ទងដែង, ដែក និងម៉ង់ហ្គាណែស។ ទងដែង និងម៉ង់ហ្គាណែសមានសារៈសំខាន់ជា Co-factor របស់អង់អ៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase។ ទំពាំងបាយជូរស្រស់ ១០០ក្រាមមានប៉ូតាស្យូមរហូតដល់ ១៩១មីលីក្រាមឯណោះ។
ទំពាំងបាយជូក៏ជាប្រភពដ៏ល្អមួយដែរនៃវីតាមីន C, វីតាមីន A, វីតាមីន K, សារធាតុ Carotenes, វីតាមីន Bកំផ្លេចដូចជា Pyridoxine, Riboflavin, និង Thiamin៕