ចម្លើយនោះគឺថា ទេជំងឺរលាកសួតខ្លួនវា គឺមិនមែនជាជំងឺឆ្លងនោះទេ។ ប៉ុន្តែការបង្ករោគ ដែលបណ្តាល អោយមានជំងឺនេះ គឺអាចនឹង ចម្លងពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ទៀតបាន។

ឧទាហរណ៍ ប្រសិនបើ អ្នកមានការបង្ករោគ ផ្នែកប្រព័ន្ធដកដង្ហើម ដែលបានបណ្តាលមកពី ពពួកសត្វល្អិត ដែលមានការចម្លង ហើយការ ឆ្លងនេះ អាចធ្វើអោយអ្នកមាន ជំងឺរលាកសួតបាន នោះអ្នកដទៃទៀត ដែលនៅជុំវិញខ្លួនអ្នក អាចនឹង ទទួលបាននូវ ពពួកមេរោគសត្វល្អិត ទាំងនេះពីអ្នកបាន ។ តែទោះជាយ៉ាងណា ក៏ដោយវា មិនមែនសុទ្ធ តែអាចបង្កអោយអ្នក វិវត្តមានជំងឺរលាកសួតបានទាំងអស់នោះទេ ។
និយមន័យជាមូលដ្ឋាន របស់ជំងឺរលាកសួត គឺបានន័យថា អ្នកមានការបង្ករោគ នៅក្នុងប្រអប់ទ្រូង ដែល បណ្តាលមកពី គ្រប់ប្រភេទនៃវីរុសទាំងអស់ ដែលបានមកពី ការទទួលបាន នៅក្នុងសហគមន៍ ជាឧទាហរណ៍ មានដូចជា ពពួក legionella និង staph aureus ឬ អ្នកបានឆ្លងវា ពីក្នុងមន្ទីរពេទ្យដែល មានដូចជា ពពួកបាក់តេរីក្រាមដក ជាដើម ។
ដូច្នេះ បើទោះជា ជំងឺសួតខ្លួនវា មិនមែនជាជំងឺឆ្លងក៏ដោយ តែមូលហេតុដែលបណ្តាលអោយវា មានគឺអាច ចម្លងដល់យើងបាន ។ អ្នកត្រូវធ្វើការកណ្តាស់ដោយប្រើកន្សែងដៃ ផ្ទាល់ខ្លួន និង តែងធ្វើការ លាងសម្អាតដៃ អោយបានញឹកញាប់ ដើម្បីចៀសវាង នូវការរាលដាល នូវពពូកមេរោគផ្សេងៗ ដែលមាន នៅជុំវីញខ្លួនយើង ៕