ការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមសម្រាប់ទៅចិញ្ចឹមសាច់ដុំបេះដូងត្រូវបានរាំងស្ទះ ។ ការដែលគ្មានវត្តមានឈាម និងអុកស៊ីសែនទៅចិញ្ចឹមផ្នែកណាមួយនៃបេះដូង ផ្នែកនោះនឹងត្រូវស្លាប់ ។ ជំងឺគាំងបេះដូងមិនធ្វើអោយស្លាប់ទាំងអស់នោះទេ ។

ការដែលមានការព្យាបាលបានទាន់ពេលវេលា និងលឿនអាចស្តារឡើងវិញនូវលំហូរឈាមទៅដល់សាច់បេះដូង ក៏ដូចជាសង្គ្រោះជីវិតបាន ។
គ្រូពេទ្យអាចហៅការគាំងបេះដូងនេះថា Myocardial Infarction ឬ MI ។ គ្រូពេទ្យក៏ប្រហែលជាប្រើពាក្យម្យ៉ាងទៀតថា Acute Coronary Syndrome សម្រាប់បញ្ហាគាំងបេះដូង ឬ Unstable Angina ។
ពាក្យថា Angina សម្តៅទៅរកប្រភេទនៃការឈឺទ្រូង ឬការមិនមានផាសុខភាពលើដើមទ្រូងដែលកើតឡើងនៅពេលដែលមិនមានលំហូរឈាមគ្រប់គ្រាន់ទៅបេះដូង ។ Angina អាចបណ្តាលអោយមានគ្រោះថ្នាក់ ។ ដូច្នេះវាគឺជារឿងដ៏សំខាន់មួយក្នុងការយកចិត្តទុកដាក់លើការឈឺទ្រូង និងសិក្សាពីរបៀបនៃការគ្រប់គ្រងវា ព្រមទាំងពេលណាដែលត្រូវធ្វើការព្យាបាល ។
Angina មានពីរប្រភេទនោះគឺ៖
- Stable Angina គឺជាការឈឺទ្រូងបែបធម្មតាមួយ ។ វាកើតឡើងនៅពេលដែលបេះដូងរបស់អ្នកកំពុងធ្វើការខ្លាំង និងត្រូវការអុកស៊ីសែនច្រើនដូចជាកំពុងហាត់ប្រាណ ។ ការឈឺចាប់នឹងបាត់ទៅវិញនៅពេលសម្រាក់ ។
- Unstable Angina គឺជាការឈឺទ្រូងបែបមិនអាចគិតទុកមុនបាន ហើយការសម្រាក់ ឬប្រើថ្នាំ Nitroglycerin ប្រហែលជាមិនអាចបំបាត់នូវការឈឺចាប់បានទេ ។ គ្រូពេទ្យប្រហែលជានឹងដាក់រោគវិនិច្ឆ័យថា Unstable Angina ប្រសិនបើអ្នកមានបញ្ហាឈឺទ្រូងលើកដំបូង ឬការឈឺចាប់របស់អ្នកកាន់តែខ្លាំងទៅៗ យូរទៅៗ កើតច្រើនដង ឬនៅពេលសម្រាក់ ។
Unstable Angina គឺជាសញ្ញាប្រកាសអាសន្នមួយដែលបញ្ជាក់ថាការគាំងបេះដូងប្រហែលជាត្រូវកើតមានឆាប់ៗនេះហើយ ដូច្នេះវាត្រូវតែមានការព្យាបាលភ្លាមៗ ។ ប៉ុន្តែប្រសិនបើអ្នកមានការឈឺទ្រូងផ្សេងៗទៀតចូទៅពិគ្រោះជាមួយគ្រូពេទ្យ ។
មូលហេតុ
បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅបេះដូងត្រូវបានរាំងស្ទះ ។ បញ្ហានេះជាធម្មតាកើតឡើងដោយសារការកកជាតិខ្លាញ់ខ្លាំងនៅក្នុងសរសៃឈាមអាកទែ Coronary ដែលមានតួនាទីសម្រាប់ស្រោចស្រពឈាមទៅអោយបេះដូង ។ ប្រសិនបើកំណកនោះរបេះចេញ រាងកាយរបស់យើងព្យាយាមដោះស្រាយបញ្ហានេះដោយធ្វើអោយមានការកកឈាមនៅជុំវិញកន្លែងដែលរបេះនោះ ។ កំណកឈាមនេះអាចធ្វើអោយស្ទះសរសៃឈាមអាកទែ ដែលបណ្តាលអោយស្ទះដល់ឈាម និងអុកស៊ីសែនទៅបេះដូងបាន ។
ដំណើរនៃការបង្កបង្កើតកំណកនៅក្នុងសរសៃឈាមអាកទែ Coronary នេះត្រូវបានគេអោយឈ្មោះថា Coronary Artery Disease ឬ CAD ។ មនុស្សជាច្រើនមានកំណកនេះចាប់តាំងពីកុមារភាពមកម្លេះ ហើយវាមានការវិវត្តន៍បន្ទិចម្តង់ៗរហូតក្នុងមួយជីវិត ។ ការកកស្ទះនៃកំណកខ្លាញ់ប្រហែលជារាំងស្ទះដល់លំហូរឈាមទៅបេះដូង និងធ្វើអោយមាន Angina ។ ប៉ុន្តែការដែលបញ្ហានេះកើតឡើងច្រើនដង ការគាំងបេះដូងគឺជាសញ្ញាដំបូងនៃ CAD ។
របស់ផ្សេងៗទៀតដូចជាការប្រឹងហាត់ប្រាណពេក ប៉ះទង្គិចផ្លូវចិត្តលឿនពេក ឬការប្រើថ្នាំញៀនដូចជាកូកាអ៊ីន អាចជាមូលហេតុធ្វើអោយគាំងបេះដូងដែរ ។ ប៉ុន្តែករណីជាច្រើនមិនមានហេតុផលច្បាស់លាស់នៅឡើងទេថាហេតុអ្វីបានជាជំងឺគាំងបេះដូងកើតឡើងនៅពេលដែលពួកគេធ្វើដូចខាងលើ ៕