ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការស្រកទម្ងន់មួយបានសម្រេច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ក្នុងអាហារ៣ពេលរបស់អ្នក អ្នកអាចពិសារតិច ប៉ុន្តែច្រើនដង មានន័យថាអ្នកអាចពិសារតិចក្នុងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែចន្លោះពេលអាហារ៣ពេលនេះ បើអ្នកឃ្លាន អ្នកអាចញ៉ាំផ្លែប៉ោម ទឹកដោះគោជូរ ឬនំបន្តិចបន្តួច ដើម្បីបំបាត់ការឃ្លាន ថែមទាំងមិនធ្វើឲ្យអ្នកធាត់ទៀតផង។
  2. នៅពេលដែលអ្នកបរិភោគអាហារម្តងៗ អ្នកគួរតែទំពារឲ្យម៉ត់ ទើបលេបចូលទៅក្នុងពោះ ព្រោះការទំពារឲ្យម៉ត់នេះ អាចជួយធ្វើឲ្យក្រពះអ្នកឆាប់កិនបានអស់។ ដូចនេះ រាងអ្នកនឹងអាចស្អាត ថែមទាំងគ្មានក្បាលពោះទៀតផង។
  3. អ្នកគួរតែបរិភោគបន្លែដែលមានសារធាតុសរសៃច្រើន ដូចជា ឃិនឆាយ ស្រូវសាលី ឬដំឡូងជាដើម។ អាហារទាំងនេះ អាចជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ដោយធ្វើឲ្យកាកសំណល់អាចចេញមកអស់។ ជាហេតុដែលធ្វើឲ្យរាងអ្នកស្អាតជាខ្លាំង។ ដូចនេះ អ្នកអាចប្រើវិធី៣នេះ ដើម្បីជួយអ្នកឲ្យស្រកទម្ងន់បានសម្រេច៕  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង