ជំងឺថ្លើមធ្ងន់ធ្ងរដ៏ចម្លែកដែលបានវាយប្រហារកុមារតូចៗរាប់រយនាក់នៅទូទាំងពិភពលោកបានបណ្តាលឱ្យកុមារ 3 នាក់ស្លាប់នៅក្នុង ប្រទេសឥណ្ឌូនេស៊ី ។

នេះបើតាមការផ្សាយរបស់សារព័ត៌មានអាមេរិកនៅដើមខែឧសភានេះ។

ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនឡើងដល់យ៉ាងហោចណាស់ 4 នាក់។

កុមារជិត 170 នាក់នៅក្នុងប្រទេសចំនួន 11 ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺរលាកថ្លើមធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយ អង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភអំពី “ប្រភពដើមមិនស្គាល់” របស់វា។ កុមារឈឺភាគច្រើនមានអាយុក្រោម 10 ឆ្នាំ ។ រោគសញ្ញាដូចជា ចង្អោរ ក្អួត រាគ និងឈឺពោះ លេចឡើង មុនពេលថ្លើមរបស់កុមារដែលរងផលប៉ះពាល់បង្ហាញសញ្ញានៃការរលាក។

ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារទាំងបីនាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បាន ស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងហ្សាកាតាកាលពីខែមុន បន្ទាប់ពី បង្ហាញរោគសញ្ញាមួយចំនួន រួមជាមួយនឹងគ្រុនក្តៅ ខាន់លឿង ប្រកាច់ និងបាត់បង់ស្មារតី។

ក្រសួងបាននិយាយថា៖ «នៅពេលនេះ ក្រសួងសុខាភិបាលកំពុងស៊ើបអង្កេតរកមូលហេតុនៃជំងឺរលាកថ្លើមស្រួចស្រាវដ៏ចម្លែកនេះ»។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង