Join with Health.com.kh on Telegram

វេជ្ជបណ្ឌិតឯកទេសសើស្បែក ណែនាំឱ្យចំណាយពេលប្រហែល ៥ ទៅ ១០នាទីក្នុងមួយថ្ងៃក្នុងការងូតទឹក។ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការងូតទឹកនៅពេលយប់ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលការងូតទឹកនៅពេលដទៃទៀត មិនអាច។ តើវាមានអ្វីខ្លះទៅ?

១. វាល្អសម្រាប់ស្បែករបស់អ្នក

ការងូតទឹកមុនពេលចូលគេងក៏អាចជួយបំបាត់មុនបានដែរ។ សក់របស់យើងគឺជាប្រភពទាក់បាក់តេរី និង មានភាពស្អិតប្រសិនបើមានប្រើប្រាស់ផលិតផលនៅពេលថ្ងៃ។ នៅពេលដែលក្បាលរបស់អ្នកប៉ះនឹងខ្នើយ ភាពមិនស្អាតទាំងអស់នេះត្រូវបានបញ្ជូនទៅក្នុងខ្នើយរបស់អ្នកហើយបន្ទាប់មកទៅដល់មុខរបស់អ្នក។ ដោយសារតែស្បែករបស់យើងបង្កើតកោសិកាថ្មីៗនៅពេលយើងគេងការចូលគេង យើងគួរតែធ្វើឱ្យស្បែកយើងស្អាតមុននឹងយើងចូលគេង។

២. វាអាចជួយឱ្យអ្នកគេងលក់លឿន

ការងូតទឹកពេលយប់ធ្វើឱ្យរាងកាយនិងស្មារតីរបស់អ្នកធូរស្បើយអស់ស្រ្តេស ហើយជាលទ្ធផលគឺធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន។ ការងូតទឹក ៩០នាទីមុនពេលចូលគេងក្នុងទឹកក្តៅ អាចជួយឱ្យអ្នកគេងលក់លឿនជាងធម្មតា ១០នាទី។ រឿងនេះកើតឡើងដោយសារតែទឹកក្តៅឧណ្ហៗ បន្ថយសីតុណ្ហភាពរាងកាយរបស់អ្នកបន្តិច ដែលជាសញ្ញាបញ្ជូនដល់រាងកាយរបស់អ្នកថាដល់ពេលចូលគេងហើយ។

៣. សក់របស់អ្នកនឹងមានសុខភាពល្អជាងមុន

ប្រសិនបើអ្នកកក់សក់នៅពេលល្ងាច អ្នកនឹងមានពេលច្រើនដើម្បីឱ្យវាស្ងួតតាមធម្មជាតិ។ មួយវិញទៀត នេះនឹងធ្វើឱ្យសក់របស់អ្នកភ្លឺរលោងនិងមានទម្ងន់បានយូរជាងមុន ព្រោះវាជួយឱ្យសក់ស្រូបបានជាតិសំណើមច្រើន។ សម្រាប់ការងូតទឹកពេលព្រឹកវិញ អ្នកប្រាកដណាស់នឹងគ្មានពេលគ្រប់គ្រាន់ទុកឱ្យសក់ស្ងួតតាមដំណើរនោះទេ។ ការផ្លុំសក់នៅពេលព្រឹកព្រលឹមអាចធ្វើឱ្យសក់របស់អ្នកទន់ខ្សោយនិងបែកចុង៕