តើអ្នកធ្វើអ្វីខ្លះនៅពេលខឹងនរណាម្នាក់? តើអ្នកនឹងដើរទៅទះកំផ្លៀងគេដូចតារាសម្តែង Will Smith ដែរឬទេ? ឬក៏ស្រែកស្តី​​ឱ្យគេពីចម្ងាយ? តើអ្នកដឹងទេថា​ វាមិនល្អទេសម្រាប់ការស្រែកជេរគេបែបនេះ? វាអាចប៉ះពាល់ដល់សុខភាពអ្នកជាច្រើនចំណុច។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ចំណុចទាំងនោះ។

១. ចង្វាក់បេះដូង និងសម្ពាធឈាមរបស់អ្នកកើនឡើង

អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃើញ​ថា រាល់​ពេល​ដែល​អ្នក​ស្រែកជេរ ហើយ​មាន​ការ​ឈ្លោះ​គ្នា​យ៉ាង​ក្តៅ​គគុក ចង្វាក់​បេះដូង​របស់​អ្នក​នឹង​កើនឡើង។ នេះមានន័យថាសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ ហើយនោះហើយជាមូលហេតុដែលអ្នកមើលទៅច្រលោត ជាមួយនឹងថ្ពាល់ក្រហម និងសរសៃវ៉ែនចេញពីស្បែករបស់អ្នក។ អ្នកក៏ដកដង្ហើមកាន់តែជ្រៅ និងលឿនផងដែរ ដែលជាអ្វីមួយដែលផ្ទេរអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅសរីរាង្គសំខាន់ៗរបស់អ្នក។ ក្នុងករណីខ្លះ អ្នកអាចសម្គាល់ឃើញថាដៃ និងជើងរបស់អ្នកត្រជាក់ជាងធម្មតា។

២. ប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ

អ្នកស្រាវជ្រាវបានរកឃើញថា សូម្បីតែការរំលឹកឡើងវិញនូវជម្លោះដ៏ក្តៅគគុកដែលអ្នកធ្លាប់មានកាលពីអតីតកាល ក៏នឹងអាចកាត់បន្ថយការការពារភាពស៊ាំរបស់អ្នកក្នុងរយៈពេល ៦ម៉ោង។ មនុស្សដែលឆាប់ខឹងខ្លាំងអាចសម្គាល់ឃើញថាពួកគេឈឺកាន់តែញឹកញាប់ ដោយប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ។

៣. ការចងចាំរបស់អ្នកអាចរងផលប៉ះពាល់

វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពខួរក្បាលនោះទេ វាក៏ប៉ះពាល់ដល់ការចងចាំរបស់បុគ្គលផងដែរ។ វាធ្វើឱ្យអ្នកងាយប្រឈមនឹងបញ្ហាឆាប់ខឹងជាងធម្មតា។​ អ្នកធ្លាប់ដែរឬអត់ នៅពេលដែលខឹងគ្នាខ្លាំង គ្រាន់តែត្រូវគ្នាវិញ ស្រាប់តែភ្លេចរឿងឈ្លោះគ្នាហ្នឹងបាត់។​ វាគឺជាការពិតដែលថា វាធ្វើឱ្យការចងចាំអ្នកចុះខ្សោយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង