ការថែរក្សាភាពបរិសុទ្ធរបស់ខ្លួនដល់ថ្ងៃរៀបការគឺជារឿងល្អសម្រាប់ប្រពៃណីយើង។ តែការរក្សាភាពបរិសុទ្ធជារៀងរហូត អាចមានផលប៉ះពាល់មួយចំនួនដល់សុខភាពរបស់អ្នក ដែលត្រូវបានអះអាងដោយការសិក្សាស្រាវជ្រាវ។ គេបានធ្វើការប្រៀបធៀបរវាងអ្នកដែលបានរួមភេទ និង​ អ្នកដែលមិនស្គាល់ការរួមភេទទាល់តែសោះ។ គេរកឃើញថា អ្នកមិនបានរួមភេទ មានបញ្ហាមួយចំនួនដូចខាងក្រោម។

១. អ្នកនឹងគិតយឺតជាងធម្មតា

យោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Maryland នៅពេលដែលអ្នករួមភេទតិច ឬមិនរួមភេទទាល់តែសោះ អ្នកនឹងកាន់តែយឺតជាមួយនឹងគំនិតរបស់អ្នក។ មុខងារណឺរ៉ូន ឬ ប្រព័ន្ធប្រសាទ របស់អ្នកត្រូវបានប៉ះពាល់។ គំនិតរបស់អ្នកមិនសូវភ្លឺទេ។

២. ឆាប់ខឹងច្រលោត

ការរួមភេទអាចចាត់ទុកថាជាការកាត់ស្រ្តេសមួយដែរ។ អ្នកដែលមិនបានរួមភេទទាល់តែសោះ មិនបានកាត់ស្រ្តេសតាមរបៀបនេះទេ។ ប្រសិនបើពួកគេមិនចេះកាត់ស្រ្តេសតាមរបៀបផ្សេងទៀតនោះ គេនឹងងាយមានបញ្ហាឆាប់ខឹងជាងមនុស្សធម្មតា។ ការឈានដល់ចំណុចកំពូលពេលរួមភេទ គឺជាការសំខាន់។ វាជួយដល់ការគ្រប់គ្រងអារម្មណ៌មានយ៉ាងប្រសើរ។

៣. មិនសូវមានទំនុកចិត្ត

នៅពេលអ្នករួមភេទបានគ្រប់គ្រាន់ ទំនុកចិត្តរបស់អ្នកកើនឡើង ប៉ុន្តែនៅពេលដែលអ្នកមិនធ្វើ សោះ អ្នកក៏បាត់បង់ទំនុកចិត្តរបស់ខ្លួនក្នុងការទៅអនុវត្តរឿងបែបនេះដែរ។ ការធ្វើ​ឱ្យនរណាម្នាក់ សម្រេចកាមបានដល់ចំណុចកំពូល អាចធ្វើឱ្យយើងមានអារម្មណ៍មោទនភាពនឹងខ្លួនឯង។ វាចូលរួមចំណែកយ៉ាងខ្លាំងដល់ការមានទំនុកចិត្តលើខ្លួនឯង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង