ទ្វារមាសរបស់ស្រ្តីមានពណ៌ផ្សេងៗគ្នាទៅតាមបុគ្គល។ វាស៊ីសងទៅតាមចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ៗ។ តែភាគច្រើនគេចង់បានទ្វារមាសពណ៌ផ្កាឈូកស្អាត។ តើកត្តាអ្វីខ្លះទៅបានជាទ្វារមាសរបស់អ្នកមិនមានពណ៌ផ្កាឈូក ហើយបែរជាមានពណ៌ខ្មៅងងឹតទៅវិញ?

១. ការកកិត

ការកកិតធ្វើឱ្យស្បែកនៅជុំវិញកន្លែងនោះ ធ្វើ​ឱ្យទ្វារមាសមានពណ៌ក្រម៉ៅ។ ការ​ស្លៀក​សម្លៀក​បំពាក់​តឹង និង​ខោ​ទ្រនាប់ ដែល​មិន​អនុញ្ញាត​ឱ្យ​កន្លែង​នោះ​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ អាចធ្វើឱ្យស្បែកម្តុំនោះមានពណ៌ងងឹត។ ទាំង​ការ​រួម​ភេទ​តាម​ទ្វារមាស និង​រន្ធ​គូថ​បង្ក​ឱ្យ​មាន​ការ​កកិត ហើយ​នេះ​នាំ​ឱ្យ​មាន​ការ​ប្រែ​ពណ៌។

២. ការឆ្លងមេរោគទ្វារមាស

ទ្វារមាសរបស់ស្ត្រីមានភាពងាយនឹងប្រតិកម្ម និងងាយឆ្លងមេរោគ ការឆ្លងជាប្រចាំអាចបណ្តាលឱ្យតំបន់នោះប្រែពណ៌ទៅជាងងឹត។ ដូច្នោះអ្នកអាចដោះស្រាយបញ្ហាមេរោគទ្វារមាសសិន ចាំគិតដល់ការធ្វើឱ្យទ្វារមាសមានពណ៌ស្រាលជាងមុន។

៣. ការប្រែប្រួលអរម៉ូន

ការផ្លាស់ប្តូរអរម៉ូនអំឡុងពេលមានផ្ទៃពោះ ភាពពេញវ័យ និងវ័យចំណាស់អាចនាំឱ្យទ្វារមាសមានពណ៌ខ្មៅងងឹត។ ស្បែកមានកោសិកាពណ៌ហៅថា សារធាតុមេឡានីន ដែលនឹងផលិតជាតិពណ៌ច្រើន នៅពេលដែលមានការភ្ញោចពីអរម៉ូន។

៤. អាយុ

ទ្វារមាសរបស់អ្នក និងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ប្រែពណ៌ទៅជាខ្មៅងងឹតទៅតាមអាយុ។ ទ្វារមាសរបស់អ្នកបានឆ្លងកាត់ការប៉ះទង្គិចម្តងហើយម្តងទៀតជាច្រើនឆ្នាំកន្លងមក ដូចជាការសម្រាលកូន និងរឿងជាច្រើនដែលនឹងប៉ះពាល់ដល់វា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង