យោងតាមការស្រាវជ្រាវ សុខភាពទ្វារមាស និងសុខភាពពោះវៀនរបស់អ្នកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ជាទូទៅ ប្រសិនបើអ្នករក្សាពោះវៀនរបស់អ្នកឱ្យមានសុខភាពល្អ ទ្វារមាសរបស់អ្នកក៏នឹងមានសុខភាពល្អផងដែរ។ ទ្វារមាស​ដែល​មាន​សុខភាព​ល្អ ​នឹង​គ្មាន​ការ​ឆ្លង​មេរោគ មានកម្រិត pH ត្រឹមត្រូវ និង​មិន​មាន​ក្លិន​ស្អុយ។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​អាច​ជួយ​ទ្វារមាស​របស់​អ្នកឱ្យមានសុខភាពល្អ។

១. ម្នាស់

ម្នាស់​ជា​ប្រភព​សម្បូរ​វីតាមីន C វីតាមីន B និង​ជាតិ​សរសៃ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសុខភាពពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាក្លិនធម្មជាតិរបស់ទ្វារមាសរបស់អ្នកផងដែរ ដោយរក្សាវាឱ្យមានសុខភាពល្អ និងការពារការឆ្លងផ្សេងៗ។

២. ផ្លែប៉ោម

សារធាតុ Phytoestrogen phloridzin និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៉ោម ជំរុញលំហូរឈាមក្នុងទ្វារមាសរបស់អ្នក ដោយរក្សាវាឱ្យមានសុខភាពល្អ និងស្រស់។ ការសិក្សាឆ្នាំ ២០១៤ ដែលត្រូវបានចេញផ្សាយនៅលើ PubMed Central បង្ហាញថា សមាសធាតុទាំងនេះក៏ការពារការវិវត្តនៃដុំសាច់ស្បូន និងជួយដល់ការសម្រើបផ្លូវភេទផងដែរ។ លើសពីនេះ ការញ៉ាំផ្លែប៉ោមក៏អាចបង្កើនឱកាសនៃការឈានដល់ចំណុចកំពូលអំឡុងពេលរួមភេទផងដែរ។

៣. តែខ្ញី

លក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់ខ្ញី ជាអ្វីដែលអ្នកត្រូវការដើម្បីលើកកម្ពស់សុខភាពពោះវៀន ទ្វារមាសមានសុខភាពល្អ និងការពារការឆ្លងមេរោគទ្វារមាស។

៤. ក្រូចឆ្មា

ក្រូចឆ្មា សម្បូរទៅដោយវីតាមីន C និងអាស៊ីតពីធម្មជាតិ។ នេះជាមូលហេតុដែលវាអាចជួយរក្សា pH ទ្វារមាស និងរក្សាមេរោគមិនឱ្យមានការឆ្លងនៅតំបន់នោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង